Month: April 2023

ប្រេងម៉ាស៊ូតរបស់ឥណ្ឌាហូរចូលអឺរ៉ុបយ៉ាងច្រើន

យោងតាមទិន្នន័យដែលចងក្រងដោយ Bloomberg ពីក្រុមហ៊ុនវិភាគ Kpler ក្នុងខែមេសា ឥណ្ឌាបានស្ថិតនៅលើផ្លូវដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងចម្រាញ់ដ៏ធំបំផុតរបស់អឺរ៉ុប ខណៈដែលការទិញប្រេងឆៅពីរុស្ស៊ីក្នុងចំនួនកំណត់ត្រា។ ប្រេងម៉ាស៊ូតរបស់ឥណ្ឌា “រត់” នៅទូទាំងទ្វីបអឺរ៉ុប លោក Viktor Katona ដែលជាអ្នកវិភាគប្រេងឆៅនាំមុខគេរបស់ក្រុមហ៊ុនបាននិយាយថា “ប្រេងឆៅរបស់រុស្ស៊ីកំពុងស្វែងរកផ្លូវត្រឡប់ទៅអឺរ៉ុបវិញ ទោះបីជាមានទណ្ឌកម្មទាំងអស់ក៏ដោយ ហើយការបង្កើនការនាំចេញឥន្ធនៈរបស់ឥណ្ឌាទៅកាន់លោកខាងលិចគឺជាផលប៉ះពាល់ដ៏ធំមួយ” ។ ការនាំចូលប្រេងឆៅរបស់រុស្ស៊ីដោយប្រទេសអាស៊ីដូចជាឥណ្ឌាគឺជា«ដាវមុខពីរ»សម្រាប់សហភាពអឺរ៉ុប។ ម្យ៉ាងវិញទៀតអឺរ៉ុបត្រូវការប្រភពប្រេងម៉ាស៊ូតជំនួស ដោយសារប្លុកនេះបានកាត់ផ្តាច់លំហូរដោយផ្ទាល់ពីប្រទេសរុស្ស៊ី ដែលជាអតីតអ្នកផ្គត់ផ្គង់កំពូលរបស់ខ្លួន។ ទោះយ៉ាងណាក៏ដោយនៅទីបំផុតវាគឺជាអឺរ៉ុបដែលបានបង្កើនតម្រូវការសម្រាប់ធុងរបស់ទីក្រុងម៉ូស្គូដែលនាំឱ្យតម្លៃដឹកជញ្ជូនកើនឡើង។ ជាលទ្ធផល ក្រុមហ៊ុនចម្រាញ់ប្រេងអឺរ៉ុបដែលមិនអាចចូលប្រើប្រាស់ប្រេងឆៅរុស្ស៊ីដែលមានតំលៃថោកនឹងបាត់បង់អត្ថប្រយោជន៍របស់ពួកគេ និងពិបាកប្រកួតប្រជែង។ ទិន្នន័យរបស់ Kpler បង្ហាញថាការនាំចូលឥន្ធនៈចម្រាញ់របស់អឺរ៉ុបពីឥណ្ឌានឹងកើនឡើងលើសពី 360,000…

បាតុភូតរន្ទះបាញ់​ បានសម្លាប់កុមារចំនួន ២នាក់ និងក្មេងជំទង់ម្នាក់របួសធ្ងន់​ នៅស្រុករុក្ខគីរី

ខេត្ត​បាត់ដំបង៖​ សូមបងប្អូនដែលរស់នៅតាមទីជនបទគួរបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់​ នៅពេលដែលមានភ្លៀងធ្លាក់មិនត្រូវឱ្យកូនតូចៗលេងទឹកភ្លៀងនោះទេ​ ព្រោះវាអាច​ប្រឈម​នឹង​គ្រោះធម្មជាតិ​ដោយសាររន្ទះបាញ់។  ជាក់ស្ដែង​កុមារ​ពីរនាក់បងប្អូនបង្កើតបានស្លាប់ និងក្មេងជំទង់ម្នាក់ទៀតបានរបួសធ្ងន់ដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់ បានកើតឡើងនៅ ល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចឃុំព្រៃត្រឡាច និងឃុំព្រៃត្រឡាច ក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង។ យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​រុក្ខគីរី​ បានឱ្យដឹងថា​ ជន​ងរ​គ្រោះ​ទាំង​៣​នាក់​ខាងលើ​នេះ រួម​មាន៖ ១- ឈ្មោះ វុ​ធ ធា​រា ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ថ្នំ ឃុំ​ព្រែកជីក ខណៈខ្លួនកំពុងដេញគោ ចូលក្រោលពេលមេឃកំពុងភ្លៀងផ្គរ និងខ្យល់កន្ត្រាក់ខ្លាំង…

ឃ្លាំងស្តុកប្រេងរបស់រុស្ស៊ីនៅគ្រីមៀ ឆាបឆេះរាលដាលជាង ១.០០០ ម៉ែត្រការ៉េ

ភ្លើងឆេះទ្រង់ទ្រាយធំ នៅក្នុងឃ្លាំងស្តុកប្រេង ស្ថិតនៅទីក្រុងកំពង់ផែ Sevastopol ស្ថិតនៅតំបន់គ្រីមៀ ដែលជាទីតាំង កម្លាំងទាហានជើងទឹករុស្ស៊ី ឈរជើង ។ នៅព្រឹកថ្ងៃទី ២៩ខែមេសា លោក Mikhail Razvozhayev មន្ត្រីគ្រប់គ្រងតំបន់គ្រីមៀ ដែលរុស្ស៊ីតែងតាំងបាននិយាយថា ភ្លើងបានឆាបឆេះឃ្លាំងស្តុកប្រេង ស្ថិតនៅក្នុងតំបន់ Kazachya ក្នុងទីក្រុង Sevastopol តំបន់គ្រីមៀ។ ក្រោយភ្លើងឆាបឆេះ រុស្ស៊ីក៏បានបើកការវាយប្រហារសងសឹកទៅលើទីតាំងនានាក្នុងប្រទេសអ៊ុយក្រែន។ មកទល់ពេលនេះជនស៊ីវិលយ៉ាងហោច ២៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបាញ់ស្រោចមីស៊ីលរបស់រុស្ស៉ី លើទីក្រុងជាច្រើន នៅទូទាំងប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រកន្លងទៅ…

ទីបំផុត អារ៉ាប៊ី សាអ៊ូឌីត និងអុីរ៉ង់ សម្រេចបើកស្ថានទូតឡើងវិញ នៅពេលដ៏ខ្លីខាងមុខ

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួនៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣បានផ្សាយថា រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា អុីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត បានឯកភាពគ្នាបើកស្ថានទូតនិងអគ្គស្ថានកុងស៊ុល នៅក្នុងប្រទេសទាំង២ឡើងវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ។ លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ ធ្វើការកត់សម្គាល់ខាងលើនៅឯសន្និសីទសារព័ត៌មាន មួយក្នុងទីក្រុងបេរូត ប្រទេសលីបង់ ក្នុងពេលបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក។ លោក អាមៀរ អាប់ឌុលឡាហ៊ីយ៉ាន បានឱ្យដឹងទៀតថាការឯកភាពគ្នានេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរូបលោក ជាមួយសមភាគីអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud កាលពីថ្ងៃទី២០ ខែមេសាកន្លងទៅ។…

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ ទើបចេញពីពន្ធនាគារបាន០៣ឆ្នាំ ក្នុងករណីមនុស្សឃាត​ មិនកែទំលាប់ចុងក្រោយជាប់គុកដដែល

ខេត្តពោធិ៍សាត់៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងពោធិ៍សាត់ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ ទើបចេញពីពន្ធនាគារបាន០៣ឆ្នាំ​។  ប្រភពដដែលបន្តថា​ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះត្រួតពិនិត្យរដ្ឋបាល (ចំពោះអ្នកស្នាក់នៅ) នៅចំណុចបន្ទប់ជួល ខាងជើងសាលាបឋមសិក្សាព្រៃញីស្ថិតនៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់  កាលពីថ្ងៃសុក្រ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង…

ជាងមួយឆ្នាំនគរបាលបំបែកសំណុំរឿងសម្លាប់ក្មេងស្រីអាយុ៨ឆ្នាំ ឃាតកគឺអ្នកនៅមុខផ្ទះ

ខេត្តបន្ទាយមានជ័យ៖ រយៈពេលមួយឆ្នាំបីខែដែលករណីសម្លាប់ក្មេងស្រីសិស្សសាលាឈ្មោះ លួត លីហ្សា អាយុ ៨ឆ្នាំ សិស្សសាលាបឋមសិក្សាទំនប់ក៥ នាភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែតធ្វើឱ្យមហាជនទន្ទឹងរង់ចាំមើលមុខឃាតក ប៉ុន្តែឃាតកដែលសម្លាប់ក្មេងស្រីនោះនៅមិនឆ្ងាយពីផ្ទះសពក្មេងរងគ្រោះនោះឡើយ គឺនៅខាងមុខផ្ទះសពរងគ្រោះជាអ្នកភូមិផងរបងជាមួយគ្នា។     ប្រភពច្បាស់ការណ៍ថាៈ ករណីខាងលើនេះគឺជាករណីគ្រោះថ្នាក់ចរាចរណ៍ប៉ុន្តែក្រោយពីបុករួចឃាតកបានយកសពក្មេងស្រីទៅលាក់ទុកក្នុងផ្ទះឋិតក្នុងភូមិទំនប់ក៥ សង្កាត់/ក្រុងខាងលើ ធ្វើឱ្យក្មេងស្រីរងគ្រោះដាច់ខ្យល់ស្លាប់។   អ្នកភូមិរួមទាំងសមត្ថកិច្ចជំនាញរកសព្វគ្រប់ហើយមិនឃើញសពទាំងនៅកន្លែងដែលឃាតកលាក់ទុកផងដែរ។ បន្ទាប់មកឃាតករួមគំនិតគ្នាបានយកសពទៅកាយដីកប់ក្នុងដីឡូត៍មួយកន្លែងក្បែរផ្លូវទើបរកឃើញ។ ប្រភពថាៈ ឃាតកនិងអ្នកពាក់ព័ន្ធដែលសមត្ថកិច្ចហៅសួរនាំមានគ្នាបីនាក់ឪពុក កូនប្រសានិងកូនបង្កើត។ ទោះយ៉ាងណាសមត្ថកិច្ចមិនទាន់បង្ហាញរបាយការណ៍នៅឡើយព្រោះនៅសាកសួររកអ្នកពាក់ព័ន្ធបន្ថែម កាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០២៣។     សូមបញ្ជាក់ថាៈ ក្មេងស្រីម្នាក់ដែលបានបាត់ខ្លួនបន្ទាប់ពីទទួលដំណឹងពីអ្នកគ្រូ បង្កការភ្ញាក់ផ្អើលត្រូវបានគេប្រទះឃើញក្នុងដីឡូត៍មួយកន្លែងចម្ងាយពីផ្ទះប្រមាណ២០០ម៉ែត្រនៅវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី៩ខែមីនាឆ្នាំ២០២៣នៅក្នុងដីឡូត៍មួយកន្លែងចម្ងាយពីផ្ទះសពរងគ្រោះប្រមាណ២០០ម៉ែត្រស្ថិតក្នុងភូមិទំនប់ក៥ សង្កាត់-ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។…

ពិភពលោក​កំពុងមានការចាប់អារម្មណ៍លើកម្ពុជា​ធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៉ីហ្គេម​ ពីការមិនយកថ្លៃគ្រប់បែបយ៉ាង,​ នេះបេី​តាមការបញ្ជាក់ពី​​ អ្នកជំនាញការព័ត៌មានអូឡាំពិកប្រចាំអាស៊ី

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចសម្ភាសក្រោយពិធីសម្ពោធមជ្ឈមណ្ឌលព័ត៌មានកណ្តាល (Main Press Conference) នៅពហុកីឡដ្ឋានជាតិមរតក​តេជោ​ លោកស្រី ញៀន ទយយ៉ុកហោ ទីប្រឹក្សាយោបល់ផ្នែកព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៉ីហ្គេម (CAMSOC) និងជាអ្នកជំនាញការព័ត៌មានអូឡាំពិកប្រចាំអាស៊ី នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​ថា ការមិនយកថ្លៃសព្វបែបយ៉ាងក្នុងព្រឹត្តិការណ៍ស៉ីហ្គេម ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជារឿងពិសេសបំផុតមិនធ្លាប់មាន កំពុងនាំឱ្យមានការចាប់អារម្មណ៍ពីលើពិភពលោក​។ ជាក់ស្ដែង​អ្នកជំនាញការព័ត៌មាន​អូឡាំពិករូបនេះ​ បានបញ្ជាក់យ៉ាងដូច្នេះថា៖​ «ខ្ញុំគិតថា វាជារឿងមួយ ដែលមិនធ្លាប់មានពីមុនមក ហើយដែលឥឡូវនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍ពីពិភពលោកទាំងមូល។ វាមិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់តែក្របខណ្ឌអាស៊ានមួយទៀតទេ ព្រោះដូចដែលខ្ញុំបានរៀបរាប់ប្រាប់អ្នកថា…

រុស្ស៊ីបានលើកឡើងពីជំហររបស់ខ្លួនលើជម្លោះនៅស៊ូដង់

ស៊ូដង់ត្រូវតែដោះស្រាយបញ្ហាដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ ហើយរុស្ស៊ីមានទំនាក់ទំនងជាទៀងទាត់ជាមួយប្រទេសទាំងអស់ដែលពាក់ព័ន្ធ ដើម្បីសម្របសម្រួលស្ថានភាពមួយចំនួន។ យោងតាមសារព័ត៌មាន Arab News អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា រុស្ស៊ីបានអំពាវនាវឱ្យភាគីទាំងពីរដែលមានជម្លោះក្នុងប្រទេសស៊ូដង់ បញ្ឈប់ការបាញ់ប្រហារជាអចិន្ត្រៃយ៍ និងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការចរចា។ លោកស្រីក៏បានបន្ថែមថា ប្រជាជនស៊ូដង់អាចដោះស្រាយបញ្ហាដោយខ្លួនឯងបានដោយមិនចាំបាច់មានអន្តរាគមន៍ពីខាងក្រៅ។ លោកស្រីZakharova បាននិយាយថា “ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលកំពុងកើតឡើងនៅក្នុងប្រទេសស៊ូដង់ធ្វើឱ្យយើងព្រួយបារម្ភយ៉ាងខ្លាំង។ យើងអំពាវនាវឱ្យភាគីទាំងពីរដែលមានជម្លោះបង្ហាញពីឆន្ទៈនយោបាយ អនុវត្តការអត់ធ្មត់ និងចាត់វិធានការជាបន្ទាន់ឆ្ពោះទៅរកបទឈប់បាញ់ ដោយផ្តើមចេញពីការណ៍ពិតដែលថាភាពខុសគ្នាណាមួយអាចត្រូវបានដោះស្រាយតាមរយៈការចរចា។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតពា់ព័ន្ធនោះដែរ សេតវិមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានជំរុញឱ្យពលរដ្ឋអាមេរិកទាំងអស់នៅក្នុងប្រទេសស៊ូដង់ ចាកចេញពីប្រទេសមួយនេះក្នុងរយៈពេល២៤ទៅ៤៨ ម៉ោងខាងមុខ ដោយព្រមានថាស្ថានការណ៍អាក្រក់អាចកើតឡើងបានគ្រប់ពេល។ នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យសេតវិមាន…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីដើរលួចកាត់ខ្សែភ្លើង តាមផ្ទះប្រជាពលរដ្ឋ…

ភ្នំពេញ:យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងែទី២៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣:៣០នាទីទាបភ្លឺ កម្លាំងផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់ស្ដែងពីបទលួច (លួចកាត់ខ្សែភ្លើង)ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ១៨៦ កែងផ្លូវលេខ២៦៥ ក្រុមទី២៥ ភូមិ០៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ជនសង្ស័យ ១-ឈ្មោះ រឿន រិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលមិនចាំលេខ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ…

ករណីឃាតកម្មសង្ស័យរឿងគំនុំបុរសម្នាក់ដកកាំភ្លើងបាញ់បងស្រីជីដូនមួយជាគ្រូបង្រៀនបណ្តាលអោយស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ហើយជនសង្ស័យបាញ់ខ្លួនឯង…

កំពត៖(ពត័មានបឋម)ករណីមួយបានកើតឡើង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិបាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត បណ្ដាលឲ្យមនុស្ស១នាក់ស្លាប់ភេទស្រី មានមុខរបរជាគ្រូបង្រៀន រួចខ្មាន់កាំភ្លើងបាញ់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ដោយរងរបួសធ្ងន់ចំទ្រូងនិងម្នាក់ទៀតរងរបួសធ្ងន់បច្ចុប្បន្នបានសមត្ថកិច្ចដឹកតាមរថយន្តសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត៕ post  N