សមត្ថកិច្ចបង្រ្កាបទីតាំងអារច្រៀកឈើ!
ខេត្តពោធិ៍សាត់ ៖ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ និងមន្រ្តីសង្កាត់ក្រោមឱវាទ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ បង្រ្កាបទីតាំងកន្លែងអារច្រៀកឈើខុសច្បាប់មួយ កន្លែងដោយរឹបអូសវត្ថុតាងដើម្បីយកទៅបន្តនីតិវិធី និងបន្តតាមស្រាវជ្រាវក្រុមជនប្រព្រិត្តយកមកអនុវត្តច្បាប់ ។ ករណីសមត្ថកិច្ចសហការចុះពិនិត្យនិងបង្រ្កាបទីតាំងម៉ាស៊ីនអារច្រៀកឈើខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ១២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចដីឡូត៍មានផ្ទះតៀម១ខ្នង ស្ថិតនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។…