Day: March 18, 2023

រថយន្តដឹកតន្រ្តីបុកជាមួយម៉ូតូស្លាប់ម្នាក់រងរបួសស្រាលម្នាក់នៅមុខស្ថានីយប្រេង

ខេត្តរតនគិរី៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូក្នុងទិសដៅបញ្រ្ចាសទិសគ្នាបណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តនិងអ្នករួមដំណើរម្នាក់រងរបួសស្រាល រីឯអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ភ្លាមៗដែរ។     ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ ៖ ២០នាទីថ្ងៃត្រង់ថ្ងៃទី១៧ខែ មីនាឆ្នាំ២០២៣នៅត្រង់ចំណុចផ្លូវបំបែកជាបួនមុខស្ថានីយប្រេងយើងស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង  ខេត្តរតនគិរី។    រថយន្តម៉ាកទីតាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D.4546  អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុភ្លាមៗដែរ តែគេបានដឹងថាម្ចាស់រថយន្តឈ្មោះ រ៉ាវី តន្ត្រីសម័យខេត្តរតនគិរី។     ចំណែកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មពាក់ស្លាកលេខ1 AE.2236 រតនគិរី បើកបរដោយឈ្មោះ សេវ អ៊ែល ភេទប្រុសអាយុ៥៦ឆ្នាំ…

កបេីកបរលេីផ្លូវល្បឿនលឿនសូមបង្កេីនការប្រុងប្រយ័ត្ន​! ខណៈឆេះរថយន្តទំនេីបរបស់អ្នកដំណេីរសរុបអស់០៤គ្រឿងហេីយមកទល់ពេលនេះ

ភ្នំពេញ​ ៖​ បេីគិតមកដល់ថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ មានរថយន្តស៊េរីទំនើបចំនួន៤គ្រឿងហេីយត្រូវបានអគ្គិភ័យឆាបឆេះ​ មានខ្លះឆេះខ្ទេចអស់ទាំងស្រុង​ និងខ្លះឆេះអស់៦០%ទៅ៧០% ដោយសង្ស័យបណ្ដាលមកពីឆ្លងប្រព័ន្ធភ្លើងរថយន្ត។ ​   គួរបញ្ចាក់ថា​ រថយន្តទំនេីបចំនួន០៤គ្រឿងដែលត្រូវបានអគ្គិភ័យឆាបឆេះនោះរួមមាន​ ៖​ ករណីទី១. កាលពីរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ រថយន្ត​ Range Rover ពណ៌ខ្មៅមួយគ្រឿង ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងនៅលើផ្លូវល្បឿនលឿន ត្រង់គីឡូម៉ែត្រលេខ ៥៦ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ​ករណីទី២. កើតឡើងកាលពីល្ងាច…

បន្ទាប់ពីប៉ូឡូញដល់ស្លូវ៉ាគី ប្រកាសថានឹងបញ្ជូន MiG-29 ចំនួន១៣ គ្រឿងទៅកាន់អ៊ុយក្រែន

បន្ទាប់ពីប៉ូឡូញ ប្រទេសស្លូវ៉ាគី ក៏បានប្រកាសថា ខ្លួននឹងបញ្ជូន MiG-29 ចំនួន 13 គ្រឿងទៅកាន់អ៊ុយក្រែន ដើម្បីធានាថាអ៊ុយក្រែន “អាចការពារខ្លួន” និងអឺរ៉ុបប្រឆាំងនឹងសកម្មភាពយោធារបស់រុស្ស៊ី។ នៅទី១៧ ខែមីនា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Eduard Heger បាននិយាយថា ប្រទេសរបស់លោកនឹងបញ្ជូនយន្តហោះចម្បាំង MiG-29 ចំនួន១៣គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន។ បន្ទាប់ពីការប្រកាសខាងលើ ស្លូវ៉ាគីបានក្លាយជាសមាជិកទីពីរនៃអង្គការមហាសមុទ្រខាងជើង (NATO) ដែលប្តេជ្ញាផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន បន្ទាប់ពីប៉ូឡូញ។ នៅពេលនេះរុស្ស៊ីបាននិយាយនៅទី១៧ខែមីនាថា យន្តហោះចម្បាំងទាំងអស់ដែលផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន ដោយប្រទេសលោកខាងលិចនឹងត្រូវបំផ្លាញ បន្ទាប់ពីសមាជិកណាតូប្រទេសប៉ូឡូញ…

ក្រសួងធនធានទឹក និងឧតុនិយម ៖ កម្ពុជាអាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ​ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣

ភ្នំពេញ៖​ កម្ពុជា​ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ​ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣​,នេះបេីយោង​តាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ក្រសួងធនធានទឹក​ បានគូសបញ្ជាក់ថា ក្នុងអំឡុងមួយសប្ដាហ៍នេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយ ពីទ្រនុងសម្ពាធខ្ពស់ (ចិន)។ ទន្ទឹមនោះក៏អាចកើតមានសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល -សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C -សីតុណ្ហភាពអតិបរមាមានពី ៣៤-៣៧ °C -អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។ ២៖ តំបន់ខ្ពង់រាប…

ឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»

ភ្នំពេញ ៖ ខ្ញុំបាទ​ សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងក្រុមគ្រួសារ​ ដែលឯកឧត្តមបណ្ឌិតត្រូវបាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»។ ការដំឡើង ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» នេះគឺពិតជាស័ក្តិសមនឹងសមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមបណ្ឌិត ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍជាតិកម្ពុជា ឱ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយបន្តបន្ទាប់។ ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមបណ្ឌិត…

លិខិតបដិសេធ !

យើងខ្ញុំ ប្រធានអង្គភាពគេហទំព័រកម្ពុជាថ្ងៃថ្មី(KTN7)សូមជំរាបជូន ដល់សាធារណ:ជន អាជ្ញាធរនិងសមត្ថកិច្ចទាំងអស់ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២៣ នេះ អង្គភាពយើងខ្ញុំ សូមធ្វើការបដិ សេធភ្នាក់ងារ យកព័ត៌មានម្នាក់ ឈ្មោះយុន ប៊ុនសាង លេងទទួលស្គាល់ ក្នុងអង្គភាពយើងខ្ញុំ តទៅទៀតឡើយ។ដោយសារភ្នាក់ងាររូបនេះ ដើរយកព័ត៌មាន មិនគោរពវិជ្ជាជីវះ ក្រមសីលធម៌ អ្នកយកពត៌មានឡើយ។ម៉្យាងទៀត បុក្គលនេះកន្លងមក តែងតែបន្លំយកឈ្មោះអង្គភាពកម្ពុជាថ្មី ដើរដាក់ខែតាមបនល្បែងឬបទល្មើសផ្សេងៗ ព្រោះមានគេរាយការណ័ប្រាប់ច្រើននាក់មកហើយ។ ដូច្នេះប្រសិនបើបុគ្គលខាងលើ ហ៊ានយកឈ្មោះអង្គភាពយើងខ្ញុំ ទៅប្រើប្រាស់ ក្នុងអំពើទុច្ចរិតណាមួយ ចាប់ពីពេលនេះតទៅ យើងខ្ញុំជាប្រធានអង្គភាព…