កម្លាំងទាហានជើងទឹករុស្ស៊ីព្យាយាម ទៅស្រង់យន្តហោះគ្មានមនុស្សបើក MQ-9A Reaper របស់អាមេរិក
សពយន្តហោះគ្មានមនុស្សបើក MQ-9A Reaper របស់អាមេរិកបានធ្លាក់នៅតំបន់សមុទ្រខ្មៅ ត្រូវបានគេរកឃើញបំណែកមានចម្ងាយប្រមាណ២៦០គីឡូម៉ែត្រពីតំបន់គ្រីមៀ។ នៅពេលនេះមាននាវារុស្ស៊ី ៨គ្រឿងនៅតំបន់ដែលយន្តហោះគ្មានមនុស្សបើករបស់អាមេរិកធ្លាក់។ ក្នុងព្រិត្តិការណ៍ពាក់ព័ន្ធនោះដែរ ក្រសួងការពារជាតិរុស្ស៉ីនាថ្ងៃសុក្រនេះ បានប្រកាសថា រដ្ឋមន្រ្តីការពារជាតិរុស្ស៉ីលោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) បានផ្តល់មេដាយកិត្តិយសដល់ក្រុមពីឡុតរបស់យន្តហោះចម្បាំងរុស្ស៉ី Su-27 ចំនួន២គ្រឿង ដែលហោះស្ទាក់យន្តហោះដ្រូនយោធាអាមេរិកមួយគ្រឿង នៅលើផ្ទៃអាកាសនៃសមុទ្រខ្មៅ ក្នុងសប្តាហ៍នេះ។ យន្តហោះដ្រូនអាមេរិក ដែលមានប្រភេទ MQ-9 Reaper បានធ្លាក់ចូលក្នុងសមុទ្រខ្មៅ កាលពីថ្ងៃអង្គារ បន្ទាប់ពីត្រូវបានហោះស្ទាក់ដោយយន្តហោះចម្បាំងរុស្ស៉ី ខណៈវាគឺជាការប្រឈមមុខគ្នាដោយផ្ទាល់លើកដំបូងផ្នែកយោធា រវាងរុស្ស៉ីនឹងសហរដ្ឋអាមេរិក…