Day: March 15, 2023

មន្ត្រីអាមេរិក ៖ រុស្ស៊ីបានបង្កើតក្រុម «នាវាខ្មោច» ដើម្បីនាំប្រេងទៅកាន់ពិភពលោក

លោក Ben Harris ជំនួយការរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃទី 14 ខែមីនាថា ប្រទេសរុស្ស៊ីកំពុងអភិវឌ្ឍកងនាវាដើម្បីដឹកជញ្ជូនប្រេងនៅជុំវិញពិភពលោក។ ជំនួយការរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Ben Harris បាននិយាយថា “រុស្ស៊ីកំពុងព្យាយាមបង្កើតកងនាវាដឹកជញ្ជូន«ខ្មោច»គេចពីទណ្ឌកម្មរបស់លោកខាងលិចហើយ។ វាត្រូវការនាវាជាច្រើនដើម្បីដឹកជញ្ជូន ៧លានបារ៉ែលក្នុងមួយថ្ងៃ ហើយរុស្ស៊ីនៅតែមិនអាចគ្រប់គ្រងអ្វីៗទាំងអស់នេះបានទេ” ។ ឧបការីរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Ben Harris បានពណ៌នាគម្រោងរបស់រុស្ស៊ីថាជា “កងនាវាខ្មោច” ដោយសារតែទំហំមិនជាក់លាក់របស់វា។ យោងតាមជំនួយការ Ben Harris នាយកដ្ឋានរតនាគារមិនបានឃើញភស្តុតាងនៃប្រទេសរុស្ស៊ីគេចពីពិតានតម្លៃប្រេងដែលកំណត់ដោយ G7 សហភាពអឺរ៉ុប (EU) និងអូស្ត្រាលីទេ។…

របួសធ្ងន់​ចូលពេទ្យដូចគ្នា​ ករណី​ម៉ូតូនិង​ម៉ូតូ!

ខេត្តពោធិ៍សាត់ ៖ យុវជន២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅគ្រាកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នារវាងម៉ូតូនឹងម៉ូតូ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតនៅភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុ មុនដំបូងគេឃើញយុវជនឈ្មោះ ប៉េង សីហា អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិចំការចេកខាងជើង…

ករណី​ឃាតកម្ម​! ប្អូនបង្កេីតយកកាំបិតចាក់សម្លាប់បងខ្លួនឯង​ បណ្តាលឲ្យស្លាប់​!

បាត់ដំបង : ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបា​ល​ខេត្តបាត់ដំបងមាន​កិត្តិយសសូមជម្រាបជូនសាធា​រ​ណជន​ អ្នកសារព័ត៌មាននិងអ្នកនិ​យមប្រេីប្រាស់បណ្តាញសង្គមជ្រាបថា​ នៅ​ថ្ងៃទី១៤ខែមីនាឆ្នាំ២០​២៣នេះអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្ន​ងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បង​ និងដោយបានការសម្រប​សម្រួ​ល​លេីនីតិវិធីពីឯកឧត្តម​កែវ​ សុជាតិ​ ព្រះរាជអាជ្ញានៃអយ្យការអមសា​លា​ដំបូងខេត្តបាត់ដំបងផងនោះ​សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរ​បា​លស្រុករតនមណ្ឌល​ ដែលមាន​លោ​កវរសេនីយ៍ឯក​ សន​ និល ជាអធិ​ការ​នគរបាលស្រុករួមគ្នាជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលដែលមានលោកវរសេនីយ៍ឯក​ឈឿង​ គឹមសុង​ ជានា​យការិយាល័យបានធ្វេីការបង្រ្កាបករណី(ឃា-​តកម្ម)​មួយករណីឃាត់​ខ្លួនមុខស​ញ្ញាចំនួន០១នាក់ឈ្មោះ​ យ៉ុ​ សំអូន​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំនាំយកមកធ្វេីការ សាកសួរស្រាវ​ជ្រាវ។ សូមជម្រាបជូនថានៅព្រឹកថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០ ២៣នៅចំណុចក្រុមទី ០១ភូមិស្វាយជួរ ឃុំអណ្តេីក…

រងរបួសធ្ងន់ស្រាល៤នាក់ ករណី​រវាងរថយន្តនិងរថភ្លេីង​ នៅកំពត​ !

ថ្ងៃទី១៥ ខែមីនា ធ្ឆ្នាំ២០២២ វេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងរថយន្ត និងរថភ្លើងលើកំណាត់ ផ្លូវដែកចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៣ ១៨៤ ស្ថិតក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោខេត្តកំពត ក្នុងទិសដៅខ្វែងគ្នាពីកើតទៅលិច និងពីជើងទៅត្បូង។(រថយន្តភ្លើងមិនមានឆ្មាម ឫប៉ារ៉ាស ពេលរថយន្តភ្លើងឆ្លងកាត់) +អ្នកបេីកបររថយន្តភ្លើងពីរនាក់ ១/ឈ្មោះ ម៊ី ចាន់ទី ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិស្វាយប៉ោ ឃុំវត្តដំរីស ស្រុកសង្កែ ខេត្តបាត់ដំបង មិនមានរងរបួស។ ២/ ឈ្មោះ ស៊ុន វណ្ណដារ៉ា…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូបញ្ច្រាស់ទិសគ្នា បណ្តាលអោយបុរសម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុ នៅស្រុកបសេដ្ឋ

ខេត្តកំពង់ស្ពឺ ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៧និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បញ្រ្ចាសទិសគ្នា នៅចំណុចផ្លូវក្រាលកៅស៊ូ ភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។ តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត ១គ្រឿង មិនស្គាល់អត្តសញ្ញាណ បើកមកពីទិសខាងលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ…

តាកែវ​១ករណី​ទៀត! ជនរងគ្រោះទុកម៉ូតូប្រហែសមិនដកកូនសោរជនសង្ស័យលួចម្ចាស់ដេញភែ្លត…

ខេត្តតាកែវ ៖ នៅថ្ងៃអង្គារ ៨ រោចខែផល្គុនឆ្នាំខាលចត្វាសកិ.ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០២៣ វេលាម៉ោង ៩.៣០នាទី មានករណីអំពើលួច(ម៉ូតូ)មួយករណីកើតឡើងនៅចំណុចមុខតូបលក់ដូរលើផ្លូវលំ ក្នុងភូមិទួលការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ក្រហមសេរី ២០១៩ឡើងតែម ២០២២ ពាក់ផ្លាកលេខភ្នំពេញ 1GQ-7243 បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាកសេ.១២៥ ពណ៌ខ្មៅ សេរី ២០១៩ ពាក់ផ្លាកលេខតាកែ1s.0393 ជារបស់ជនរងគ្រោះឈ្មោះ…

អាមេរិក អង់គ្លេស រុស្ស៊ី មានគម្រោងសម្រាប់ការប្រឈមមុខដាក់គ្នារាប់ឆ្នាំនៅតំបន់អាស៉ី

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣បានផ្សាយថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ បានចោទប្រកាន់លោកខាងលិចថា កំពុងតែជំរុញឱ្យមានការប្រឈមមុខដាក់គ្នារាប់ឆ្នាំ នៅតំបន់អាស៉ីប៉ាស៉ីហ្វិក បន្ទាប់ពីសម្ព័ន្ធភាពត្រីភាគី AUKUS បានប្រកាសពីការឯកភាពគ្នាជុំវិញកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ លោក ឡាវរ៉ូវ បានលើកឡើងយ៉ាងដូច្នេះថា «លោកខាងលិច តាមរយៈការបង្កើតសម្ព័ន្ធភាពដូចជា AUKUS ជាដើម ហើយនិងការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់អង្គការណាតូ (NATO) ជ្រៀតចូលមកក្នុងអាស៉ី កំពុងតែត្រៀមឱ្យមានការប្រឈមមុខដាក់គ្នាជាច្រើនឆ្នាំនៅក្នុងតំបន់នេះ»។ ជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង…

Meta ក្រុមហ៊ុនអាណាព្យាបាលFacebookនឹងបញ្ឈប់បុគ្គលិក 10,000 នាក់បន្ថែមទៀត

លោកMark Zuckerbergនាយកប្រតិបត្តិរបស់ក្រុមហ៊ុនMeta ក្រុមហ៊ុនអាណាព្យាបាលរបស់Facebook បានថ្លែងថាក្រុមហ៊ុនលោកនឹងកាត់បន្ថយបុគ្គលិកចំនួន10,000 នាក់បន្ថែមទៀតបន្ទាប់ពីបានឲ្យបុគ្គលិក11,000 នាក់ឈប់ពីការងាររួចមកហើយកាលពី៤ខែមុន។ ​​ក្រុមហ៊ុនMeta គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំទី១ដែលបានប្រកាសកាត់បន្ថយបុគ្គលិកជាលើកទី២ចំនួន10,000 នាក់។ លោក Mark Zuckerberg បាននិយាយនៅក្នុងសារមួយទៅកាន់បុគ្គលិកថា “យើងរំពឹងថានឹងកាត់បន្ថយទំហំក្រុមរបស់យើងប្រហែល 10,000 នាក់ និងបិទតំណែងចំនួន 5,000 កន្លែងទៀតដែលយើងមិនទាន់បានជួលបុគ្គលិកនៅឡើយ” ។ ​ដំណើរការកាត់បន្ថយបុគ្គលិកនេះគឺធ្វើឡើងស្របតាមគោលការណ៏“ឆ្នាំនៃប្រសិទ្ធភាព” របស់លោក Mark Zuckerbergសម្រាប់ឆ្នាំ២០២៣ដោយគាត់បានសន្យាថានឹងកាត់បន្ថយការចំណាយចំនួន 5 ពាន់លានដុល្លារក្នុងការចំណាមការចំណាយចន្លោះពី 89 ពាន់លានដុល្លារទៅ 95 ពាន់លានដុល្លារ។…

មនុស្ស៥នាក់បានរងរបួសធ្ងន់និងស្រាលខណៈម៉ូតូ២គ្រឿងបុកគ្នា

ខេត្តបាត់ដំបង៖ មនុស្សប្រុសស្រីចំនួន០៥នាក់បានរងរបួសធ្ងន់និងស្រាលខណៈម៉ូតូ២គ្រឿងបុកគ្នា។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី១៤ខែមីនា ឆ្ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងលិចគល់ស្ពានផ្សារខ្វែង ស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឃ្លីក ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AL-5431 បើកបរដោយឈ្មោះ វណ្ណ សុភារី ភេទស្រី អាយុ៣២ឆ្នាំ និងអ្នករួមដំណើរម្នាក់ជាក្មេងស្រីអាយុប្រហែល២ខួប និងម្នាក់ទៀតជាម្តាយឈ្មោះ ឆម ចិន្តា អាយុ៥២ឆ្នាំ អ្នកទាំងបីរស់នៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង…

សត្វ​ជ្រូក​២០ក្បាល​បានងាប់និងក្លាយជាជ្រូកខ្វៃ ខណៈ​អគ្គិភ័យ​ឆេះរោងកសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ទាំង​ព្រលឹម​នៅស្រុក​ឯក​ភ្នំ

ខេត្តបាត់ដំបង៖ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយកន្លែង​​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ទាំង​ព្រលឹម​ បណ្ដាលឱ្យ​សត្វ​ជ្រូក​ប្រមាណជា​ ​២០​ក្បាល​បាន​ងា​ប់ក្នុង​ភ្នក់ភ្លើង​ រីឯ​សត្វ​ជ្រូក​ជាច្រើន​ក្បាល​ទៀត​បាន​ផ្លោះ​ចេញ​ពី​ទ្រុង​រួច​ផុត​ជីវិត។ បេី​តាមការបញ្ជាក់ពី​បុរសម្នាក់​ឈ្មោះ អេ​ង ហុង ដែលជាម្ចាស់កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​បានរៀបរាប់​ថា៖​ ហេតុការណ៍ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៥​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ស្ថិត​នៅ​ភូមិ​សំរោង​​​អូរ​ទ្រា ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ម្ចាស់កសិដ្ឋាន​រូបនេះ​បន្តថា​ ​កសិដ្ឋាន​របស់គាត់គឺមា​នទី​តាំងនៅ​ដាច់​ឆ្ងាយ​ពី​ភូមិ​បន្តិច ទើប​ជួប​ការ​លំបាក​ក្នុង​ការ​ជួយ​ធ្វើអន្តរាគម​ន៍​ពី​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​អគ្គិភ័យ​កើតឡើង ហេីយ​​មូលហេតុ​ដែល​បង្កឡើង​ដោយ​អគ្គិភ័យ​នេះ​គឺមិនដឹងថាបណ្ដាលឱ្យមកពីអ្វីនោះឡេីយ។ បេី​តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលមូលដ្ឋាន​ដែល​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​ខាងលេីនេះ​បានឱ្យដឹងថា​ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នោះធ្វើ​អំពី​ថ្ម​ខាងក្រោម គ្មាន​ជញ្ជាំង​ទេ​តែ​ដំបូល​ប្រក់​ស័ង្កសី​។ តាម​ការ​ពិនិត្យ​ជាក់ស្ដែង មូលហេតុ​ដែល​នាំ​ឱ្យអគ្គិភ័យ​ឆាបឆេះ​អស់​រោងកសិដ្ឋាន​នេះរហូត​ដល់ងាប់សត្វ​ជ្រូក​អស់​ជា​ច្រើន​ក្បាល​ ទំនង​អាច​បណ្ដាល​មក​ពី​ការ «​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនី​»។ ដោយឡែក​សម្ភារខូចខាតរួមមាន៖​ រោង​ចិញ្ចឹម​ជ្រូក​មួយ​ខ្នង​ខូចខាត​ទាំងស្រុង​ ,រថយន្ត​ស៊េរី​ចាស់​០១​គ្រឿង​ ,សត្វ​ជ្រូក​ប្រមាណ​២០​ក្បាលក្នុង​ចំណោម​សត្វ​ជ្រូក​ប្រហែល​ជាង​៧០​ក្បាល​បាន​ងាប់​រដូករណែល​នៅ​ក្នុង​ភ្នក់ភ្លើង…