Day: March 14, 2023

អុីរ៉ង់លើកលែងទោសបាតុករ ២២.០០០នាក់

ទីភ្នាក់ងារសារព័ត៌មាន IRNA បានផ្សាយថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អុីរ៉ង់ លោក Gholamhossein Mohseni Ejei បាននិយាយកាលពីថ្ងៃទី១៣ ខែមីនាថា ប្រទេសនេះបានផ្តល់ការលើកលែងទោសដល់មនុស្ស២២ពាន់នាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលតវ៉ាប្រឆាំងរដ្ឋាភិបាល។ រដ្ឋមន្ត្រី Ejei បាននិយាយថា “រហូតមកដល់ពេលនេះ មនុស្សប្រហែល 82.000 នាក់បានទទួលដីកាលើកលែងទោស រួមទាំង ២២ពាន់នាក់ដែលបានចូលរួមក្នុងការតវ៉ា” ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អុីរ៉ង់ មិនបានលម្អិតថា តើនៅពេលណាដែលការលើកលែងទោសត្រូវបានចេញ ឬអ្នកណានឹងមានសិទ្ធិទទួលបានការលើកលែងទោសនោះទេ។ នៅដើមខែកុម្ភៈ ក្នុងឱកាសខួបលើកទី 44 របស់អុីរ៉ង់នៃបដិវត្តន៍អ៊ិស្លាមឆ្នាំ 1979…

រាជរដ្ឋាភិបាលបញ្ចេញថវិកា៤០ ទៅ៥០លានដុល្លារក្នុងមួយខែជួយដល់ពលរដ្ឋក្រីក្រ និងរងផងប៉ះពាល់ដោយសារកូវីដ-១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ក្នុងមួយខែរាជរដ្ឋាភិបាលកម្ពុជាបញ្ជេញថវិកាចំនួនរង្វង់ពី ៤០ ទៅ៥០លានដុល្លារសម្រាប់ជួយដល់ពលរដ្ឋក្រីក្រ និងពលរដ្ឋដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩។ អមជាមួយគ្នានេះដែរសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលនឹងដំឡើងប្រាក់ឧបត្ថម្ភដល់ស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ សម្តេចតេជោ បានថ្លែងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋដែលទទួលសំណងពីផលប៉ះពាល់សាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ គូសបញ្ជាក់ថា រដ្ឋាភិបាលបានអនុវត្តកម្មវិធីជំនួយសង្គមជួយដល់ពលរដ្ឋក្រីក្រ និងរងប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាំងពីឆ្នាំ២០២០ ដើម្បីជួយទ្រទ្រង់ជីវភាពពលរដ្ឋដែលមានការលំបាក។ សម្ដេចតេជោ ហ៊ុន សែន ក៏លើកផងដែរថា…

អ្នកលេងល្បែងស៊ីសង៧នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួនធ្វើការអប់រំនិងធ្វើកិច្ចសន្យា

ពោធិ៍សាត់ ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចចំនួន៥នាក់បានចុះបង្ក្រាបល្បែងស៊ីសង(បៀរ) នៅចំណុចផ្ទះរបស់ឈ្មោះ មឿន រិទ្ធ ភេទស្រីអាយុ៤១ឆ្នាំរស់នៅភូមិខ្វាវឃុំរំលេចស្រុកបាកានខេត្តពោធិ៍សាត់។ តាមរបាយការណ៍នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា លទ្ធផលបង្ក្រាបល្បែងស៊ីសងខាងលើនេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរដ្ឋបាលរំលេចបានដកហូតវត្ថុតាងមាន: បៀរចំនួន ៥៧ សន្លឹកនិងកម្រាលក្រដាសកេះចំនួន១។ និងបានឃាត់ខ្លួនអ្នកលេងចំនួន៧នាក់:១ ឈ្មោះ មឿន រិទ្ធ ភេទស្រីអាយុ ៤១ ឆ្នាំរស់នៅភូមិខ្វាវឃុំរំលេចជាម្ចាស់ផ្ទះ។២ ឈ្មោះផុន ផល ភេទស្រីអាយុ៦០…

រដ្ឋមន្រ្តីទេសចរណ៍កម្ពុជានិងឡាវជំរុញឲ្យមានការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុញកំណើនទេសចរទៅវិញទៅមក

ដោយៈសុផល/ភ្នំពេញ៖លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អមដោយ លោកស្រី ថោង សុគន្ធារីឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវនារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ជួបសម្តែងការគួរសមជាមួយលោក គិកែវ ខាយ ខាំភិធូន (Kikeo Khaykhamphithoune) ឧបនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ ក្រសួងទេសចរណ៍បានឲ្យដឹង នាថ្ងៃទី១៤ ខែមីនា ថា ឧបនាយករដ្ឋមន្រ្តីឡាវបានបង្ហាញពីអារម្មណ៍រំភើបចំពោះដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី និងបានរំលឹកលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ លោកនៅតែចាំមិនភ្លេច និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ជំនួយជាវ៉ាក់សាំង សម្ភារពេទ្យ…

លោកបៃ​ដិន​ប្រកាស​នាវាមុជទឹក​ដើ​រដោយ​ថាមពលនុយក្លេអ៊ែ​រ​សម្រាប់​អូស្ត្រាលី​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី ចូ បៃ​ដិន និង មេដឹកនាំ​អូស្ត្រាលី​និង​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​មីនា​បាន​ប្រកាសថា​អូស្ត្រាលី​នឹង​ទិញ​នាវាមុជទឹក​វាយប្រហារ​​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ពី​សហរដ្ឋ​អាម៉េរិក​ដើម្បី​ធ្វើ​ទំនើបកម្ម​កង​នាវា​របស់​ខ្លួន​ចំ​ពេល​មាន​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​ឥទ្ធិពល​របស់​ចិន​នៅក្នុង​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។​ ​លោកបៃ​ដិនបាន​ហោះ​ទៅ​កាន់​ទីក្រុ​ងសាន់​ឌី​ហ្គោ (San Diego)​ដើម្បី​បង្ហាញ​ខ្លួន​ជាមួយ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក អាន​ថូ​នី អាល់​បាណេ​ស (Anthony Albanese)​និង​នាយករដ្ឋមន្ត្រី​​អង់គ្លេស លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) ខណៈ​ពួកគាត់​សាទរ​ចំពោះ​ភាព​ជា​ដៃគូ​នុយក្លេអ៊ែរ​រយៈពេល ១៨ ខែ ដែល​មាន​អក្សរ​កាត់​ហៅថា AUKUS សម្រាប់​អូស្ត្រាលី ចក្រភព​អង់គ្លេស…

ធាតុអាកាសនៅក្នុងខែមីនា ក្តៅហើយស្ងួត

ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមីថា នៅក្នុងអំឡុងនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយ ពីទ្រនុង សម្ពាធខ្ពស់ ពីប្រទេសចិន។ ទន្ទឹមនេះ ក៏អាចកើតមានសម្ពាធទាបតូចៗ ជាលក្ខណៈ ឡូកាល់ (តំបន់) ធ្វើឱ្យធាតុអាកាសមានលក្ខណៈក្តៅស្ងួត និងមានភ្លៀង ធ្លាក់តិចតួច ដោយអន្លើ។  …

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១

ខេត្ត​ពោធិ៍សាត់ ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ​ អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអនុភាព ៨០មេហ្គាវ៉ាត់ (MW) មានទីតាំងស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ​ពោធិ៍សាត់។ វារីអគ្គិសនីនេះ គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦ នាពេលខាងមុខនេះ…

ប្តីទាញកាំបិតកាប់ប្រពន្ធ៥កាំបិតដេកដួលក្នុងថ្លុកឈាម រួចរត់ឡើងលើផ្ទះចងកសម្លាប់ខ្លួនបាត់ សមត្ថកិច្ចសង្ស័យជារឿងប្រចណ្ឌ

ខេត្តព្រៃវែង ៖ បុរសម្នាក់បានកាប់ប្រពន្ធជាច្រើនកាំបិតខ្វែវ រហូតបណ្តាលឱ្យស្ត្រីជាប្រពន្ធដេកដួលសន្លប់ស្តូកស្តឹងនៅក្នុងថ្លុកឈាម។ បន្ទាប់មកទើបបុរសរូបនោះរត់ឡើងទៅលើផ្ទះ ចងកសម្លាប់ខ្លួនរហូតស្លាប់បាត់បង់ជីវិត ដោយមិនដឹងថា តើប្តីប្រពន្ធទាំង២នាក់នេះមានរឿងអ្វីនឹងគ្នានោះទេ។ ហេតុការណ៌នៃអំពើហិង្សានៅក្នុងគ្រួសារនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះរបស់ឈ្មោះ គល់ សែន ស្ថិតក្នុងភូមិទន្លេជ្រៃខ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ ជនបង្កដែលត្រូវជាប្តីមានឈ្មោះ ឃាម ឃន អាយុ៤៦ឆ្នាំ បានចងកស្លាប់នៅលើផ្ទះ។ ចំណែកស្ត្រីជាប្រពន្ធដែលជាជនរងគ្រោះមានឈ្មោះ ហឿន សុភា អាយុ៤០ឆ្នាំ ត្រូវបុរសជាប្តីកាប់ត្រូវចំនួន៥កាំបិតខ្វែវ គឺត្រូវចំក្បាល២…