ពលរដ្ឋប៉ូឡូញទាំងប្រុសទាំងស្រីនាំគ្នាកាន់អាវុធដើម្បីត្រៀមលក្ខណៈបង្ការក្រែងលោមានការឈ្លានពានពីរុស្ស៊ី
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លើកដៃកាន់កាំភ្លើងមាសនៅជាយរដ្ឋធានីវ៉ាសូវីរបស់ប៉ូឡូញ នាង ជូលៀ ប៉ាសហ្សេក (Julia Paszek) និយាយថា នាងត្រៀមខ្លួនជាស្រេចក្នុងការការពារប្រទេសប៉ូឡូញ “ទោះក្នុងតម្លៃណាក៏ដោយ”។ ទទួលស្គាល់ថាកាំភ្លើងខ្លីពាក់កណ្តាលស្វ័យប្រវត្តិម៉ាក Desert Eagle មានទម្ងន់ “ធ្ងន់ពេក” អ្នកវិភាគធានារ៉ាប់រងដែលមានទឹកមុខញញឹមរូបនេះបានប្រាប់វេបសាយ MailOnline ថា “ខ្ញុំមិនមែនជាទាហានទេ ប៉ុន្តែខ្ញុំក៏មិនចង់ក្លាយជាអ្នកឈរមើលឬក៏ជាជនរងគ្រោះដែលគ្មានទីពឹងនោះដែរ”។ ស្ត្រីវ័យ៣៣ឆ្នាំរូបនេះបានបន្ថែមថា “ខ្ញុំត្រៀមខ្លួនធ្វើអ្វីដែលខ្ញុំត្រូវធ្វើ។ ទោះក្នុងតម្លៃណាក៏ដោយ ខ្ញុំនឹងការពារប៉ូឡូញពីអំពើអាក្រក់របស់ពូទីន”។ ខណៈសង្គ្រាមនៅតែបន្តឆាបឆេះក្នុងប្រទេសអ៊ុយក្រែននៅតាមព្រំដែន នាងជូលៀគឺគ្រាន់តែជាជនជាតិប៉ូឡូញម្នាក់ក្នុងចំណោមរាប់សិបពាន់នាក់ដែលកំពុងកាន់អាវុធ។…