Day: March 12, 2023

សមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១១នាក់ និងដកហូតវត្ថុតាងមួយចំនួន ករណីបញ្ជល់មាន់ដាក់ប្រាក់

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១២ ខែមីនា​ ​ឆ្នាំ២០២៣​ វេលាម៉ោង១០៖៣០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​កោះសូទិន​ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចក្រោមដេីមស្វាយ​ ស្ថិតនៅភូមិ​កំពង់ស្ដីកណ្ដាល​ ឃុំកំពង់រាប​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម ។ សមត្ថកិច្ច បានបញ្ជាក់ឱ្ដឹយងថា, ជាលទ្ធផលសមត្ថកិច្ច បង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១១នាក់ និងដកហូតវត្ថុតាងមួយចំនួន។ សមត្ថកិច្ចបានបន្តថា បច្ចុប្បន្នជនសង្ស័យ…

ក្រសួងទេសចរណ៍បញ្ជាក់អំពី សហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់ថ្មក្រាល

ភ្នំពេញ ៖ នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ ក្រសួងទេសចរណ៍ បានបញ្ជាក់អំពី សហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់ថ្មក្រាល តាមរយៈ#ក្រុមការងារគ្រប់គ្រងបណ្តាញសង្គមក្រសួងទេសចរណ៍ #យុវជនអេកូទេសចរណ៍ #CMA បានចុះទៅផ្តិតទិដ្ឋភាពទីតាំងនៅទីនោះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ មានឱកាសទៅកំសាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ ងូតទឹកត្រជាក់ចិត្ត បន្ធូរអារម្មណ៍ក្រោយពីបំពេញការងារមមាញឹក។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា, ទឹកធ្លាក់ថ្មក្រាល មានភ្ញៀវទេសចរ អាចទៅទស្សនាលំ ហែ កាយ នៅពេលសម្រាកពីការ ងារ ឬថ្ងៃចុងសប្តាហ៍ ស្រស់ស្រូបអាហារជុំគ្រួសារ…

ភ្លៀងធ្លាក់ខ្លាំង បង្កជាគ្រោះទឹកជំនន់ទ្រង់ទ្រាយធំ ពលរដ្ឋនៅរដ្ឋ Queensland ត្រូវជម្លៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព

នៅថ្ងៃទី ១១ ខែមីនា សេវាកម្មបន្ទាន់ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី បានជម្លៀសពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព ក្រោយ មានគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បំផ្លាញតំបន់ភាគខាងនិរតីនៃប្រទេសនេះ។ សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរផ្នែកសង្រ្គោះបន្ទាន់ នៅក្នុងរដ្ឋ Queensland នៃប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍នេះ បានជម្លៀសប្រជាជនជាច្រើននាក់ចេញពីទីក្រុងដាច់ស្រយាលមួយ ទៅកាន់ទីទួល ខ្ពស់មានសុវត្ថិភាព ដោយសារភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ជន់លិចផ្ទះសម្បែងរបស់ពួកគេ។ មនុស្ស ៥៣នាក់ ត្រូវបានជម្លៀសចេញពីទីក្រុង Burketown…

ស្លាប់ម្នាក់របួសធ្ងន់២នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុកស្វាយទាបនិងស្រុករមាសហែក

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានបុរសម្នាក់ស្លាប់និងរងរបួសធ្ងន់២នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ ២កន្លែងផ្សេងគ្នា នៅស្រុកស្វាយទាបនិងស្រុករមាសហែក។ យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាករណីទី១បានកើតឡើងកាលពីវេលាម៉ោង០៦និង០២នាទីព្រឹក ថ្ងៃទី១១ខែមីនាឆ្នាំ២០២៣ នៅចំណុចភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង មានម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ព៌ណក្រហម ពាក់ស្លាកលេខស្វាយរៀង១R៤១៨០ អ្នកបើកបរឈ្មោះ អ៊ន សុខឡេង ភេទប្រុសអាយុ២០ឆ្នាំ មុខរបរសំណង់ មានទីលំនៅភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀងដោយប្រើប្រាស់ល្បើនលឿនខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យធ្លាក់ប្រឡាយទឹកស្លាប់នៅក្បែរម៉ូតូគួរឱ្យសង្វេគបំផុត។ សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីទី២បានកើតឡើងនៅថ្ងៃទី១១ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៤និង៤៥នាទី រសៀល…