សង្ស័យលឿនពេក! បុរសម្នាក់ជិះម៉ូតូធ្លាក់ចូលក្រោមស្ពាន បណ្តាលឲ្យស្លាប់ !
កំពង់ចាម : នៅថ្ងៃទី១០.០៣.២០២៣ វេលាម៉ោង៨.៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយទាប បានទទួលពណ៌មានពីប្រជាពលរដ្ឋថា នៅលើផ្លូវលេខ៧១C ចំណុចស្ពានពាំងកណ្តាលក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម មាន ករណីគ្រោះថ្នាក់ផ្សេងៗ ០១លើក ។ ម៉ូតូម៉ាកNEX ពណ៌ស ពាក់ស្លាកលេខ តាកែវ1M-4761 បើកបរដោយឈ្មោះ នាក់ គឹមហ៊ីង ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ នៅភូមិអង់ឃ្លៃ ឃុំត្របែក ស្រុកឈូក ខេត្តតកំពត…