តាកែវទៀតហេីយ! អាវុធហត្ថឃាត់ខ្លួនក្មេងទំនើងជាសិស្សសាលាដេញវ៉ៃគ្នាផ្អើលផ្លូវជាតិលេខ៣ នៅខេត្តតាកែវ…
នៅវេលាម៉ោង ៨.៤០នាទី ថ្ងៃទី០៩ខែមីនាឆ្នាំ២០២៣ ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេ ងមហា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ឯក គង់ សំអឿន មេបញ្ជាការរងស្រុក សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៣០១ បន្តចុះឃាត់ខ្លួនក្មេងទំនើងដែលធ្វើសកម្មភាពវ៉ៃគ្នាកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចគីឡូម៉ែត្រ ៦៤-៦៥ នៅផ្លួវជាតិលេខ០៣ ស្ថិតក្នុងភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោងខេត្តតាកែវ។លទ្ធផល:ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត៖ ១.ឈ្មោះ ម៉ន ដេវីត ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្ស…