Day: March 8, 2023

Apple ប្រកាស iPhone 14 ពណ៌​លឿង​ថ្មី ក្រោយ​ការលក់​ធ្លាក់ចុះ​ខ្លាំង​

ពណ៌​លឿង​នៃ iPhone 14 និង iPhone 14 Plus របស់ខ្លួន ដើម្បី​ជំរុញ​ការលក់ ដែល​បាន​ធ្លាក់ចុះ​ខ្លាំង​បំផុត​ចាប់តាំងពី​ឆ្នាំ ២០១៩​។​ ​អ្នក​ប្រើប្រាស់​នៅ​ទូ​ទាំង​ជាង ៦០ ប្រទេស រួម​ទាំង​សហរដ្ឋ​អាម៉េរិក​និង​ចក្រភព​អង់គ្លេស អាច​បញ្ជា​ទិញ​ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​នេះ​ចាប់ពី​ថ្ងៃទី ១០ ខែ​មីនា​។​ ​ទូរស័ព្ទ​ទាំង​ពីរ​នឹង​បំពាក់​នូវ​បច្ចេកវិជ្ជា​និង​តម្លៃ​ដូច​គ្នា​ទៅ​នឹង​ស៊េរី​ដើម ដែល​បាន​ចេញ​កាលពី​ខែ​កញ្ញា ឆ្នាំ ២០២២ គឺ​ចាប់ផ្តើម​ពី ៧៩៩ ដុល្លារ និង ៨៩៩ ដុល្លារ​។​ Apple ធ្លាប់​បាន​ប្រើ​ពណ៌​លឿង​ស្រដៀង​គ្នា​នៅក្នុង​ម៉ូ​ដែល​មុនៗ…

ប្រទេសចិនជំរុញឱ្យមានការស៊ើបអង្កេតលើប្រភពដើមនៃ Covid-19 នៅសហរដ្ឋអាមេរិក

ថ្មីៗនេះ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានអំពាវនាវដល់ប្រទេសចិននិងប្រទេសដទៃទៀតឱ្យមាន “តម្លាភាពក្នុងការចែករំលែកទិន្នន័យ” ទាក់ទងនឹងប្រភពដើមនៃ Covid-19 ។ នៅថ្ងៃបន្ទាប់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បានអះអាងថា ទីក្រុងប៉េកាំងបាន “ចែករំលែកទិន្នន័យនិងលទ្ធផលស្រាវជ្រាវច្រើនជាងប្រទេសដទៃទៀត។ ក្នុងពេលជាមួយគ្នានេះ លោកស្រី Mao ក៏បានចោទប្រកាន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនដោយ “ការធ្វើនយោបាយលើបញ្ហានេះ” ដោយរំពឹងថា WHO នឹងប្រកាន់ជំហរផ្អែកលើវិទ្យាសាស្ត្រ វត្ថុបំណង…

មេខ្យល់៤នាក់ត្រូវបានចាប់ខ្លួន​ ករណីបោកប្រជាពលរដ្ឋ ជាង១០០នាក់ រឿងនាំទៅធ្វើការនៅប្រទេសកូរ៉េ

ភ្នំពេញ៖ នគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការនគរបាលខណ្ឌពោធិ៍សែនជ័យ បានចាប់ខ្លួនមេខ្យល់ឆបោកម្នាក់កាលពីយប់ថ្ងៃទី៧ខែមីនា រួចបន្តស្រាវជ្រាវចាប់បក្ខពួកបន្ថែមចំនួន៣នាក់ទៀត នៅថ្ងៃទី៨ ខែមីនាក្រោយឆបោកប្រជាពលរដ្ឋចំនួន ១១២នាក់ រឿងនាំទៅធ្វើការនៅប្រទេសកូរ៉េដែលម្នាក់ៗចាញ់បោកអស់លុយជិត១ពាន់ដុល្លារ។ សមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួនមេខ្យល់ខាងលើបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ក្រោយប្រជាពលរដ្ឋនាំគ្នាតវ៉ា នៅចំណុចផ្ទះសំណាក់ «នាគទេព» នៅភូមិត្រពាំងល្វា១ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនឆបោកខាងលើមានឈ្មោះ តាំ ចាន់ទិ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងតឹង ឃុំព្រាល ស្រុកកញ្ជៀច ខេត្តព្រៃវែង។ ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ, នៅថ្ងៃទី៨…

ពុទ្ធោ​អើយ​! នៅខ្វះកន្លះខែទៀត​ ពួកគាត់នឹងចូលរោងការហេីយ​ តែអកុសល់ខាងប្រុសបានស្លាប់​ ខាងស្រីរងរបួសធ្ងន់​ ដោយគ្រោះថ្នាក់ចរាចរណ៍​!

ខេត្តបន្ទាយមានជ័យ៖ បើ​តាម​ការបញ្ជាក់​ពី​កម្លាំង​នគរបាល​ស្រុក​ថ្មពួក​ នៅព្រឹកថ្ងៃពុធទី​០៨​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកេីតឡេីង​បណ្ដាលឱ្យ​មនុស្ស​ចំនួន​ ០២នាក់​ស្លាប់​ និង​ ០៥នាក់ទៀតរងរបួសធ្ងន់​ ខណៈ​ដែលកូនកំលោះ​ កូនក្រមុំ​​ និងអ្នករួមដំណេីរជាច្រេីននាក់​ នាំគ្នា​​ជិះ​គោ​យន្ត​កន្ត្រៃ​យក​លុយ​ទៅ​ប្រគល់​ជូន​ខាងស្រី ដើម្បី​រៀប​មង្គលការ​នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ខាង​មុខ​នេះ ប៉ុន្តែ​ដោយសារ​គោ​យន្ត​ដាច់​ដៃចង្កូត ក៏​រេ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ក្រឡាប់​តែ​ម្តង។ មន្ត្រី​នគរបាល​ស្រុក​ថ្មពួក​ បានបន្ថែមថា​ ហេតុការណ៍ខាងលើនេះ​បានកើតឡើង​នៅថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៣​និង​៤០​នាទី​ទៀប​ភ្លឺ នៅ​ចំណុច​កំណាត់​ផ្លូវ​លេខ​២៥៦៣ (​ថ្មពួក​បឹង​ត្រកួន​) ខាងកើត​វត្ត​គោក​រមៀត ប្រហែល​៣០០​ម៉ែត្រ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២-១៣…

ជប៉ុន​បាញ់​បង្ហោះ​រ៉ុក្កែត​H3 តែ​កម្ទេច​វា​ចោល​វិញ​ដោយសារ​បរាជ័យ​មិន​អាច​បញ្ឆេះ​ម៉ាស៊ីន​នៅ​ដំណាក់កាល​ទី​ពីរ​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ទីភ្នាក់ងារ​អវកាស​របស់​ជប៉ុន​មាន​ចេតនា​បំផ្លាញចោល​រ៉ុក្កែត​H3 ថ្មី​គឺ​ភ្លាមៗ​ក្នុងពេល​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មីនា បន្ទាប់​ពី​ការ​បញ្ឆេះ​សម្រាប់​ដំណាក់កាល​ទី​ពីរ​នៃ​ស៊េរី​រ៉ុក្កែត​ថ្មី​ដំបូង​របស់​ប្រទេស​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​បាន​បរា​ជ័យ​។​ ​ធ្វើឡើង​នៅ​បី​សប្តាហ៍​បន្ទាប់ពី​ការលុបចោល​ការបាញ់​បង្ហោះ​ដោយសារតែ​ភាពមិនប្រក្រតី​ដាច់ដោយឡែក​មួយ បរាជ័យ​របស់​រ៉ុក្កែត​H3 គឺជា​ឧបសក្គ​មួយ​សម្រាប់​កម្មវិធី​អវកាស​របស់​ជប៉ុន ហើយ​ជាពិសេស​គឺ​សម្រាប់​កម្មវិធី​ចាប់​មី​ស៊ី​ល​របស់ខ្លួន និង​ជា​ការខកចិត្ត​សម្រាប់​អ្នកគាំទ្រ​អវកាស​ដែល​គាំទ្រ​សម្រាប់​ការសាកល្បង​បាញ់​បង្ហោះ​ឡើងវិញ​នៅ​ថ្ងៃ​អង្គារ​នេះ​។​ ​រ៉ុក្កែត​នេះ​កំពុង​ដឹក​ផ្កាយរណប​អង្កេត​ដី​កម្រិត​ខ្ពស់​(ALOS) ដែល​មាន​ភារកិច្ច​ជា​ចម្បង​លើ​ការសង្កេត​ផែនដី និង​ការប្រមូល​ទិន្នន័យ​សម្រាប់​ការឆ្លើយតប​គ្រោះមហន្តរាយ និង​ការបង្កើត​ផែនទី ព្រម​ទាំង​ឧបករណ៍​ចាប់​សញ្ញា​អ៊ី​ន​ហ្វ្រា​រ៉េដ​ពិសោធន៍​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រសួង​ការពារជាតិ ដែល​អាច​តាមដាន​សកម្មភាព​យោធា រួម​ទាំង​ការបាញ់​មី​ស៊ី​ល​ផងដែរ​។​ ​រ៉ុក្កែត H3 ដែល​មាន​ក្បាល​ពណ៌​ស បាន​បាញ់​បង្ហោះ​ឡើង ហើយ​ហោះ​ឡើង​លើ​មេឃ​ពណ៌​ខៀវ​ពី​មជ្ឈមណ្ឌល​អវកាស​ថា​ណេហ្គា​ស៊ីម៉ា​(Tanegashima) នៅ​ភាគខាងត្បូង​ប្រទេស​ជប៉ុន ខណៈ​អ្នកគាំទ្រ​និង​អ្នកស្រុក​បាន​អបអរសាទរ​។ ទីភ្នាក់ងារ​រុករក​អវកាស​ជប៉ុន (JAXA) បាន​និយាយថា…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាយោធាចូលនិវត្តន៍ទំនងផឹកស្រាស្រវឹងនិងមានទំនាស់បញ្ហាព្រំប្រទល់របងជាមួយអ្នកជិតខាង បោកគ្រាប់បែករបួសធ្ងន់ស្រាល៦នាក់

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាយោធាចូលនិវត្តន៍ម្នាក់ដែលទំនងផឹកស្រាស្រវឹង និងមានទំនាស់បញ្ហាព្រំប្រទល់របងជាមួយអ្នកជិតខាង បានយកគ្រាប់បែកមកបោក បណ្តាលឱ្យរបួសធ្ងន់ស្រាល៦នាក់។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុំ ផា ភេទប្រុស អាយុ៦៩ឆ្នាំ ជាយោធាចូលនិវត្តន៍ បច្ចុប្បន្នមានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះមានទី១-ឈ្មោះ ជេត ចាន់ថន ភេទប្រុស អាយុ៦៥ឆ្នាំ (របួសធ្ងន់)។ ទី២-ឈ្មោះ ហ៊ីង សារ៉ាន់…

បាក់ដីនៅឥណ្ឌូណេស៊ី ស្លាប់និងបាត់ខ្លួនជិត ៧០នាក់

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣នេះបានផ្សាយថា មកទល់ពេលនេះមានមនុស្សចំនួន១៥នាក់បានស្លាប់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនិងការរអិលបាក់ដីបានវាយប្រហារតំបន់ Natuna របស់ប្រទេសឥណ្ឌូណេស៉ី ស្ថិតនៅមាត់សមុទ្រចិនខាងត្បូង។ ក្រុមមន្ត្រីឥណ្ឌូណេស៉ីបាននិយាយថា ភូមិដែលរងគ្រោះដោយការរអិលបាក់ដីស្ថិតនៅតំបន់ដាច់ស្រយាលក្នុងតំបន់ណាទូណា នៃកោះរីអាអ៊ូ (Riau) រួមផ្សំដោយអាកាសធាតុមិនល្អនិងបណ្តាញទំនាក់ទំនងធ្លាក់ចុះ នាំឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានភាពស្មុគស្មាញ។ ប្រធានទីភ្នាក់ងារជួយសង្រ្គោះប្រចាំនៅតំបន់ណាទូណា លោក Abdul Rahman បានប្រាប់ AFP ឱ្យដឹងថា មនុស្សចំនួន១៥នាក់ត្រូវបានបញ្ជាក់ថាស្លាប់ ចំណែកមនុស្សចំនួន៥០នាក់ទៀតកំពុងបាត់ខ្លួន។ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយនៃកោះ Riau លោកស្រី…

អគ្គលេខាធិការអង្គការសហប្រជាជាតិកំពុងធ្វើដំណើរទៅកាន់អ៊ុយក្រែន

អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា អគ្គលេខាធិការកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន។ យោងតាម CNN នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យបាននិយាយថា លោក Guterres ស្ថិតនៅក្នុងប្រទេសប៉ូឡូញ ហើយនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅព្រឹកថ្ងៃទី៨ ខែមីនា នៅទីក្រុងកៀវ។ យោងតាមសេចក្តីថ្លែងការណ៍ ភាគីទាំងពីរនឹងពិភាក្សាគ្នាអំពីការបន្តនៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅលើគ្រប់ទិដ្ឋភាពក៏ដូចជាបញ្ហាផ្សេងៗទៀត។ អង្គការសហប្រជាជាតិនិយាយថា គំនិតផ្តួចផ្តើមនេះអនុញ្ញាតឱ្យមានការនាំចេញអាហារ និងជីកសិកម្មពីកំពង់ផែសមុទ្រខ្មៅសំខាន់ៗចំនួនបីរបស់អ៊ុយក្រែនទៅកាន់ប្រទេសដែលមានប្រាក់ចំណូលទាប។ យោងតាមលោក Dujarric នេះគឺជាដំណើរទស្សនកិច្ចលើកទីបីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលើកដំបូងទៅកាន់ប្រទេសអ៊ុយក្រែន ហើយលោកនឹងត្រឡប់ទៅទីក្រុងញូវយ៉កវិញនៅរសៀលថ្ងៃទី៩ ខែមីនា។…

ហេតុអ្វីត្រូវការពិនិត្យរកមើល ជំងឺបេះដូងពីកំណើត?

ភ្នំពេញ ៖ ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំងឺដែលសំបូរជាងគេក្នុងចំណោមភាពមិនប្រក្រតីពីកំណើត ដែលមានអត្រាប្រហែល ១% លើពិភពលោក។ ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង មានចែកចេញជាប្រភេទស្រាល ដែលមិនប៉ះពាល់ទៅដល់ការលូតលាស់របស់ទារក និងកុមារ ដែលប្រភេទនេះមានចំនួនច្រើន ដែលអាចវិវត្តទៅជាសះស្បើយ ដោយខ្លួនឯង រឺបន្ទាប់ពីធ្វើការវះកាត់។ ចំណែកភាពមិនប្រក្រតីនៃបេះដូងប្រភេទធ្ងន់ធ្ងរអាចធ្វើអោយខ្សោយបេះដូង និងបាត់បង់ជីវិត ប៉ុន្តែអាចជួយព្យាបាលបានជាមួយបច្ចេកវិទ្យាទំនើបថ្មីៗនាពេលបច្ចុប្បន្ននេះ បើសិនរកឃើញ និងបញ្ជូនទៅអ្នកជំនាញ រឺមន្ទីពេទ្យអោយបានទាន់ពេលវេលា។ ការរកមើលភាពមិនប្រក្រតីនៃបេះដូង អាចធ្វើទៅបានក្នុងអំឡុងពេលមានផ្ទៃពោះ ក្នុងចន្លោះរយៈពេល ១៨ ទៅ ២២សប្ដាហ៍ នៃគត៌ ដែលអត្រាអាចរកមើលឃើញត្រឹម ៨០…