Day: March 7, 2023

ទីតាំងលេងល្បែង ជល់មាន់តាមប្រព័ន្ធអនឡាញនិងឡូតូ ដ៏ធំមួយ នៅតាមផ្លូវ១០៣ ភូមិបាក់ទូក ចម្ងាយ៥០០ម៉ែត្រ ពីប៉ុស្តិ៍នគរបាលសង្កាត់ទួលសង្កែទី១​ សមត្ថកិច្ច​មិនឃេីញបង្រ្កាប​ !

មហាជនរង់ចាំមើលថា តើអាជ្ញាធរ និងលោកអធិការនគរបាលខណ្ឌឬស្សីកែវហ៊ាន ដែរឬទេ.? ភ្នំពេញ ៖ ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា មានទីតាំងល្បែង ជល់មាន់តាមអនឡាញនិងឡូតូ ដែលស្ថិតនៅលើផ្លូវ ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទីមួយ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មួយកន្លែងសង្ស័យអាជ្ញាធរ និងសមត្ថកិច្ចជាអ្នកបើដៃឧ្យលេង បានជាទីតំាងមួយនេះបើកដំណើរការយ៉ាងរលូន បញ្ជាក់: ទីតាំងខាងលើ ស្ថិតនៅតាមបណ្ដោយផ្លូវចូល១០៣ ចម្ងាយ៥០០ម៉ែត្រពីសង្កាត់ទួលសង្កែទី១និងចម្ងាយ៣០០ម៉ែត្រ ជិតផ្ទះចៅសង្កាត់ទូលសង្កែទីមួយ  ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ ។ បើយោងតាមប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងល្បែងខាងលើបានឧ្យសារព័ត៌មានយើងឲ្យដឹងថា មានទីតាំងល្បែង ជល់មាន់តាមអនឡាញនិងឡូតូដែលស្ថិតនៅលើផ្លូវ១០៣ ដុះស្លែមួយកន្លែងដែលស្ថិតនៅទីតាំងខាងលើ…

អាសូរណាស់!ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តរវាងម៉ូតូបណ្តាលអោយក្មេងស្រីអាយុ៣ឆ្នាំស្លាប់និងម្តាយរងរបួស…

កំពង់ធំ : (ពត័មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូបណ្តាលឲ្យក្មេងស្រីអាយុ៣ឆ្នាំស្លាប់ចំណែកម្តាយរងរបួសធ្ងន់ តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិពុកយុគ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាវេលាម៉ោង៧.២៥នាទីព្រឹកថ្ងៃទី៥.មីនា.ឆ្នាំ២០២៣។ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកទីតាំងខាងលើធ្វើការវាស់វែងរួចយកវត្ថុតាងរក្សាទុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកសាកសពប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ឥណ្ឌូណេស៊ីប្រកាសអាទិភាពសេដ្ឋកិច្ចចំនួន៣ក្នុងឆ្នាំជាប្រធានអាស៊ានឆ្នាំ២០២៣

កាលពីថ្ងៃទី៦ ខែមីនា ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០២៣ បានប្រកាសគោលដៅសេដ្ឋកិច្ចអាទិភាពចំនួនបី (PED) ក្នុងវិស័យហិរញ្ញវត្ថុ រួមទាំងការកសាងឡើងវិញសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ “អាស៊ានដ៏សំខាន់ ចំណុចស្នូលនៃកំណើន” ដែលរៀបចំដោយធនាគារកណ្តាលឥណ្ឌូណេស៊ី (BI) អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Suahasil Nazara បានបញ្ជាក់ថា ឥណ្ឌូណេស៊ីចង់បន្តនូវអាទិភាពរបស់ប្រធានក្រុមសេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោក។ ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ និងកំពុងរីកចម្រើន (G20) ក្នុងឆ្នាំ 2022។ យោងតាមអនុរដ្ឋមន្ត្រី Suahasil ការរាតត្បាតនៃជំងឺកូវីដ-១៩ បានប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចយ៉ាងខ្លាំង។…

ឥណ្ឌាទទួលបានផលប្រយោជន៍ពីទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី

ទំនាក់ទំនងពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយរុស្ស៊ីកំពុងឈានដល់កម្រិតខ្ពស់ថ្មី ដោយប្រទេសអាស៊ីខាងត្បូងមួយនេះបានទិញប្រេងឆៅពីរុស្ស៊ីច្រើនជាងពេលមុនៗទៅទៀត។ យោងតាមការសិក្សារបស់ The Economist ទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចនិងការដាក់កម្រិតលើតម្លៃប្រេងឆៅក៏ដោយ ក៏ការលក់ទំនិញរបស់រុស្ស៊ីនៅមានកម្រិតខ្ពស់នៅឡើយ ភាគច្រើនដោយសារតែតម្រូវការពីប្រទេសចិន និងឥណ្ឌា។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឥណ្ឌា រុស្ស៊ីនឹងក្លាយជាប្រភពនាំចូលធំជាងគេទីបួនសម្រាប់ប្រទេសអាស៊ីខាងត្បូងនៅឆ្នាំ 2022។ ចាប់ពីខែមេសាដល់ខែធ្នូ ឆ្នាំ 2022 ការនាំចូលពីរុស្ស៊ីទៅឥណ្ឌាមានចំនួនសរុប 32.8 ពាន់លានដុល្លារ កើនឡើងពី 6.58 ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ 2021។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌា លោក Sunil Barthwal បាននិយាយថា ប្រទេសឥណ្ឌាបាន “ទិញប្រេងឆៅពីរុស្ស៊ីយ៉ាងច្រើន…

រថយន្តដឹកស្រាបៀរកម្ពុជា​ ក្រឡាប់ធ្លាក់ផ្លូវបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកបាកាន

ខេត្តពោធិ៍សាត់៖ រថយន្តដឹកស្រាបៀរកម្ពុជាមួយគ្រឿង បានរេចង្កូតក្រឡាប់ធ្លាក់ចេញពីផ្លូវ បណ្តាលឱ្យអ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ រងរបួសធ្ងន់ ឧបទ្ទវហេតុនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៩៥-១៩៦ ស្ថិតនៅភូមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២៣ និង៤៥នាទី។ យោងតាម​ប្រភពព័ត៌មានពីកន្លែងកេីតហេតុ​ បានឱ្យដឹងថា​ គេឃើញមានរថយន្ដម៉ាកហ្វុយហ្សូ (FUSO) ពណ៌សលាយខៀវ ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-0200​ ដឹកស្រាបៀរកម្ពុជា បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើបានរេចង្កូតមកខាងស្ដាំក្រឡាប់ធ្លាក់ចេញពីផ្លូវ បណ្តាលឲ្យអ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើររងរបួសធ្ងន់…