Day: March 6, 2023

ការបា​ក់ដី​សង្កត់​សម្លាប់​មនុស្ស​១១​នាក់​នៅ​ឥណ្ឌូនេស៊ី​

ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ មនុស្ស​យ៉ាង​ហោច​ណាស់​១១​នាក់​បាន​ស្លាប់​និង​រាប់សិប​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​តំបន់​ណា​ទូ​ណា​(Natuna)​របស់​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៦​មីនា បន្ទាប់​ពី​ការបា​ក់ដី​បាន​សង្កត់​និង​កប់​ផ្ទះ​ជា​ច្រើន​ចំ​ពេល​មាន​ការ​ធ្លាក់ភ្លៀង​ខ្លាំង​។​ ​លោក​អាប់​ឌុល មូហា​រី​(Abdul Muhari)​មន្ត្រី​គ្រោះមហន្តរាយ បាន​ប្រាប់​ទូរទស្សន៍ Kompas TV​ថា មនុស្ស​យ៉ាង​តិច​១១​នាក់​បាន​ស្លាប់ និង​ប្រមាណ​៥០​នាក់​នៅ​កំពុង​បាត់​ខ្លួន​។​ ​មន្ត្រី​គ្រោះមហន្តរាយ​ម្នាក់​ទៀត​នៅ​កោះ​រី​អាវ អាយ​លឹនស៍​(Riau Islands)​បាន​និយាយថា ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​កើនឡើង​និង​ថា​«​ទូរគមនាគមន៍​នៅក្នុង​តំបន់​បាន​ខូចខាត​ធ្ងន់ធ្ងរ​។​អាកាសធាតុ​ប្រែប្រួល និង​ខ្យល់​កំពុង​បក់​ខ្លាំង​។​រលក​សមុទ្រ​ក៏​ខ្ពស់​»​។​ ​ទីភ្នាក់ងារ​សម្រាល​គ្រោះមហន្តរាយ បាន​និយាយថា​អ្នក​នៅ​រស់​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់ស៊ីរ៉ា​សាន​(Searasan)​នៅពេល​ក្រុម​ជួយ​សង្គ្រោះ​និង​ស្វែងរក​មួយ​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​រងគ្រោះ​។​ ​រូប​បង្ហោះ​ដោយ​ទីភ្នាក់ងារ​ខាងលើ បង្ហាញដំបូល​ផ្ទះ​និង​មែកឈើ​ត្រូវ​គេ​ឃើញ​បាក់​ធ្លាក់​ពេញ​ដី​។​តំបន់​កើតហេតុ​នេះ​ស្ថិត​នៅលើ​កោះ​ដាច់ស្រយាល​មួយ ដែល​បើ​ជិះទូក​ពី​ទីក្រុង​ណា​ទូ​ណា​ត្រូវ​ចំណាយ​ពេល​ប្រាំ​

ភ្លើងឆេះជំរំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស មនុស្សរាប់ពាន់នាក់បានបាត់បង់ផ្ទះសម្បែង

អគ្គិភ័យដ៏ធំមួយបានផ្ទុះឡើងនៅជំរំជនភៀសខ្លួន Balukhali ក្នុងប្រទេសបង់ក្លាដែសកាលពីថ្ងៃទី៥ ខែមីនាដោយបានបញ្ជូនមនុស្សរាប់ពាន់នាក់ស្ថិតនៅក្នុងស្ថានភាព គ្មានផ្ទះសម្បែង ត្រូវដេកកណ្តាលវាល។ យោងតាមមន្ត្រីប៉ូលិសបង់ក្លាដែស លោក Mohammad Mahfuzul Islam បាននិយាយថា អគ្គិភ័យបានឆាបឆេះនៅជំរំBalukhali ក្នុងសង្កាត់ Cox’s Bazar ដែលជាកន្លែងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែលមួយលាននាក់រស់នៅ។ ពលរដ្ឋនៅក្នុងតំបន់បាននិយាយថា “ភ្លើងបានឆេះតង់បណ្តោះអាសន្នប្រហែល 2,000 មុនពេលត្រូវបានគ្រប់គ្រងដោយក្រុមពន្លត់អគ្ភិភ័យ” ។ លោក Selim Ullah ជាជនភៀសខ្លួនបាននិយាយថា គាត់មិនអាចជួយសង្គ្រោះខ្លួនឯង និងទ្រព្យសម្បត្តិរបស់គ្រួសារគាត់ពីភ្លើងបានឡើយ។ “ អ្វីៗបានឆេះទៅជាផេះ។…

យន្តហោះអាមេរិកមានបញ្ហាកាប៊ីនពោរពេញដោយផ្សែង ធ្វើឱ្យអ្នកដំណើរចលាចល

កាលពីថ្ងៃទី៥ ខែមីនា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines (សហរដ្ឋអាមេរិក) ត្រូវចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ José Martí ក្នុងទីក្រុង Havana ប្រទេសគុយបា។ កាលពីថ្ងៃទី៥ ខែមីនា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines (សហរដ្ឋអាមេរិក) ត្រូវចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ José Martí ក្នុងទីក្រុង Havana ប្រទេសគុយបា។ សាជីវកម្មអាកាសចរណ៍ស៊ីវិលគុយបា (CACSA) បាននិយាយថា នៅម៉ោងប្រហែល 12 និង05នាទី…

សោកនាដកម្មផ្លូវដែកនៅក្រិក ៖ ជនរងគ្រោះ៥២នាក់ក្នុងចំណោម៥៧នាក់ត្រូវបានកំណត់អត្តសញ្ញាណ

ប៉ូលិសក្រិកបាននិយាយថា ពួកគេបានកំណត់អត្តសញ្ញាណមនុស្ស៥២នាក់ក្នុងចំណោមមនុស្សយ៉ាងតិច៥៧នាក់ដែលបានស្លាប់នៅក្នុងគ្រោះមហន្តរាយផ្លូវដែកដ៏គួរឱ្យភ័យខ្លាច ដែលបានកើតឡើងនៅយប់ថ្ងៃទី ២៨ ខែកុម្ភៈ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ប៉ូលិសក្រិកបាននិយាយថា ពួកគេបានកំណត់អត្តសញ្ញាណមនុស្សចំនួន៥២នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់រថភ្លើងកាលពីយប់ថ្ងៃទី ២៨ ខែកុម្ភៈ នៅទីក្រុង Katerini ដែលបានសម្លាប់មនុស្សយ៉ាងតិច៥៧នាក់ ។ ក្រោយពេលកើតហេតុ ភាពក្តៅក្រហាយក្នុងចំណោមគ្រួសារជនរងគ្រោះបានបន្តកើនឡើង ។ នៅថ្ងៃទី ៥ ខែមីនា មនុស្សប្រហែល 2.000 នាក់បានតវ៉ានៅក្នុងរដ្ឋធានី Athens ខណៈដែលអ្នកផ្សេងទៀតបានលើកបដាតវ៉ានៅក្នុងទីក្រុង Larissa នៅជិតកន្លែងគ្រោះថ្នាក់។ សារព័ត៌មាន…

តម្លៃ​ស្វាយកែវ​រមៀត ហាក់​​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​ នាចុងខែ​កុម្ភៈ ដល់ដើមខែមីនានេះ!

ភ្នំពេញ៖​ បេី​តាមការបញ្ជាក់ពី​លោក អ៊ុ សុភា ប្រធា​ន​សហគមន៍កសិកម្ម​សាមគ្គី​តំបែរ​ ស្ថិតនៅ​ខេត្ត​ត្បូងឃ្មុំ បានប្រាប់កាលពីថ្ងៃទី០៥​ ខែមីនាម្សិលមិញនេះ​ថា​៖​ តម្លៃ​ស្វាយកែវ​រមៀត ហាក់​​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ នាចុងខែ​កុម្ភៈ ដល់ដើមខែមីនានេះ​ ពោល​មាន​តម្លៃ​ពី៩០០ទៅ១០០០ ក្នុងមួយ​គីឡូក្រាម​។ លោក​ អ៊ុ​ សុភា​ បន្តថា​ តម្លៃស្វាយ​កែវ​រមៀតឡើងថ្លៃវិញនេះ ដោយសារជាចុងរដូវនៃស្វាយខុសរដូវ និងមកពី​កសិករ​មួយចំនួន​ មិន​មាន​ជំនឿ​លើ​ដំណាំស្វាយ និង​បាន​ទុក​ដើម​ស្វាយ​ចោល។​ លោកប្រធា​ន​សហគមន៍​ បានគូសបញ្ជាក់ថា​ នៅ​ចុងខែកុម្ភៈ ដល់ដើមខែមីនានេះ តម្លៃស្វាយ​កែវ​រមៀតងើប​ឡើងវិញ ​នៅ​តាម​បណ្ដាខេត្ត​ចំនួន​ ដោយបច្ចុប្បន្ន​តម្លៃ​ស្វាយ​ដែល​ដឹក​ដល់​រោងចក្រ​…

ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ ទៅទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ បានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានចូលរួមពិព័រណ៍កសិកម្មអន្តរជាតិ នៅសាធារណរដ្ឋបារាំង​ បានថ្លែង​ថា៖​ ចំពោះទីផ្សារអង្ករ «ផ្ការំដួល» ដែលកម្ពុជានឹងជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសបារាំងនាពេលខាងមុខ។ នេះបេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានឱ្យដឹងកាលពីយប់ថ្ងៃទី០៥​ ខែមីនាម្សិលមិញនេះ​។ លោករដ្ឋមន្ត្រី​ ក៏បានសង្កត់ធ្ងន់ពីការចុះបញ្ជីម៉ាកសម្គាល់ផលិតផលខ្មែរពិត ដែលអាចឱ្យអតិថិជនទុកចិត្តនិងចំណាំ តាមការស្នេីសុំរបស់​សមាគមខ្មែរនៅប្រទេសបារាំង។ សូមជម្រាបថា​ ក្នុងដំណើរមាតុភូមិនិវត្តន៍កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ថ្មីៗ​នេះ លោករដ្ឋមន្ត្រី​…

ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ ទៅទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ នៅថ្ងៃទី ៦មីនា ២០២៣នេះ អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា នៅវេលាព្រឹកព្រលឹមស្រាងៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករបានមកអង្គុយរង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរ។ ភ្ញៀវទេសចរខ្លះបានអង្គុយរង់ចាំ នៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តា ល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះនទឹកខាងជើង និងខាងត្បូងនៃប្រាសាទដើម្បីរង់ចាំទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។ កញ្ញា យាន ដានី អាយុ២៩ឆ្នាំ ប្រជាពលរដ្ឋរស់នៅរាជ ធានីភ្នំពេញ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលមកដល់ខាងមុខប្រាសាទអង្គរ ដោយសារបាននឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករបានចូលមករង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះ។ កញ្ញា បន្តថា…