Day: March 5, 2023

ចេញមុខ​ប្រជែង​ជាមួយ Samsung Galaxy Z Fold

MWC 2023 នៅ​ទីក្រុង​បា​សេ​ឡូ​ណា ដើម្បី​បង្ហាញ​ពី​ការច្នៃប្រឌិត​ថ្មីថ្មោង​ជា​ច្រើន​របស់​ខ្លួន​។ យីហោ​នេះ​បាន​ណែនាំ​ស៊េរី​ទូរស័ព្ទ Honor Magic5 ដោយ​ស្មា​ត​ហ្វូន Honor Magic5 Pro ដណ្តើម​ការចាប់អារម្មណ៍​ខ្លាំងជាងគេ​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រឹត្តិការណ៍​នេះ​ក៏​ជា​ដំណាក់កាល​សម្រាប់​ស្មា​ហ​ត្វូ​ន Honor Magic Vs ដើម្បី​ឈាន​ចូល​ឆាក​អន្តរជាតិ​ផងដែរ​។ Honor Magic Vs គឺជា​ស្មា​ត​ហ្វូន​ដែល​អាច​បត់​បាន​ដំបូងបង្អស់​របស់​ម៉ាក​យីហោ​នេះ ដើម្បី​ទៅ​ដល់ដៃ​អតិថិជន​ទូទាំង​ពិភពលោក ហើយ​នឹង​បង្ក​ការគំរាមកំហែង​សម្រាប់​ស៊េរី Samsung Galaxy Z Fold ។ រហូតមកទល់​ពេលនេះ…

ជិត​ដល់ពេល​បោះឆ្នោត​នាយករដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ​ចាន​អូ​ចា​ចូលដេក​ពេទ្យ​

ប្រទេស​ថៃ​៖ គ្រូពេទ្យ​នៅ​ប្រទេស​ថៃ​កំពុង​តាមដាន​អាកា​រៈ​ជំងឺ​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ដែល​លោក​កំពុងតែ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​មួយកន្លែង​តាំងពី​យប់​ថ្ងៃ​សុក្រ​ទី​៣​កម្ភៈ ។ គ្រូពេទ្យ​រកឃើញ​ភាពមិនប្រក្រតី​មួយ នៅពេល​ពិនិត្យមើល​ដៃស្ដាំ​របស់លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ដែល​ចាប់ផ្ដើម​ហើម​យ៉ាងខ្លាំង​នៅ​ថ្ងៃ​សៅរ៍​នេះ​។a bra yuta ​លោក​ប្រា​យុទ្ធ​ប្រញាប់​ចាត់​មនុស្ស​ឱ្យ​ដឹក​លោក​ទៅ​មន្ទីរពេទ្យ «​ព្រះ​មង្ឃុត​ក្លាវ -Phramongkutklao» នៃ​ទីក្រុង​បាងកក​ជាបន្ទាន់ បន្ទាប់ពី​លោក​វិលត្រឡប់​ពី​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ទៅកាន់​ខេត្ត​អាយុ​ធ្យា​។ មកដល់​បាងកក​វិញ ស្រាប់តែ​ដៃ​របស់លោក​ចាប់ផ្ដើម​ហើម​ខ្លាំង​តែម្ដង​។ រហូតមកដល់​ពេលនេះ គេ​ពុំទាន់​ឃើញ​សេចក្ដីប្រកាស​ជា​ផ្លូវការ​ចេញពី​ខុទ្ទកាល័យ​របស់លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ឬ​ពី​មន្ទីរពេទ្យ​ដែល​លោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅឡើយ​ទេ​។ ​ព័ត៌មាន​បឋម​បង្ហាញថា​ដៃស្ដាំ​របស់លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​កំពុង​ហើម​ខ្លាំង​មែនទែន ហាក់ដូច​ជាមាន​អាកា​រៈរ​លាក​ដោយសារ​ជំងឺ​នៅ​ខាងក្នុង​ខ្លួន​។ គ្រូពេទ្យ​បានផ្ដល់​ថ្នាំ​ប្រឆាំង​បាក់តេរី ឬ​អង់​ទី​ប៊ី​យ៉ូ​ទិច ដើម្បីឱ្យ​លោក​លេប ព្រោះ​គ្រូពេទ្យ​រកឃើញ​ភាពមិនប្រក្រតី​មួយ​កើតឡើង​ចំពោះ​រូបលោក​។ ប៉ុន្តែ​គ្រូពេទ្យ​មិនទាន់​សន្និដ្ឋានថា​ជា​អ្វី​ឱ្យ​ពិតប្រាកដ​នៅឡើយ​ទេ​។ គេ​ឃើញ​ជំនួយការ​របស់លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ដឹកជញ្ជូន​សំលៀកបំពាក់ និង​របស់របរ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ពី​ផ្ទះ​របស់លោក​ទៅកាន់​មន្ទីរពេទ្យ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។ ចំណែក​រថយន្ត​របស់​ភរិយា​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ត្រូវគេ​ប្រទះឃើញ​ចត​ទុកចោល​នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​។…

សិស្សសាលារាប់រយនាក់ត្រូវបានបំពុលដោយអាថ៌កំបាំង ការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសអុីរ៉ង់

ឪពុកម្តាយបានតវ៉ានៅក្នុងរដ្ឋធានី Tehran និងទីក្រុងផ្សេងទៀត បន្ទាប់ពីមន្ត្រីបាននិយាយថា សិស្សសាលារាប់រយនាក់នៅក្នុងសាលារាប់សិបកន្លែងប្រហែលជាត្រូវបានបំពុល។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានពិពណ៌នាអំពីការតវ៉ារបស់ឪពុកម្តាយរបស់សិស្សអុីរ៉ង់ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៤ ខែមីនា បន្ទាប់ពីអាជ្ញាធររបស់ប្រទេសបាននិយាយមួយថ្ងៃមុននេះថា ក្មេងសិស្សសាលារាប់រយនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប្រហែលជាមកពីការពុលអាហារ។ ការវាយតម្លៃរបស់មន្ត្រីកាន់អំណាចដែលមានកម្លាំងអរិភាពចំពោះក្រុងតេអេរ៉ង់គឺនៅពីក្រោយឧប្បត្តិហេតុ។ រដ្ឋមន្ត្រីសុខាភិបាលអ៊ុ៏រ៉ង់ លោក Bahram Einollahi បាននិយាយថា ក្មេងស្រីទាំងនោះត្រូវបាន “ពុលបន្តិច” ។ ទន្ទឹមនឹងនោះ អ្នកនយោបាយខ្លះទៀតបានលើកឡើងថា ក្មេងស្រីអាចត្រូវក្រុមមូស្លីមអភិរក្សនិយម ដែលប្រឆាំងនឹងការចូលរៀនសម្រាប់ក្មេងស្រី។ រដ្ឋមន្ត្រីមហាផ្ទៃអ៊ុីរ៉ង់ Abdolreza Rahmani Fazli បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញ “គំរូគួរឱ្យសង្ស័យ”…

តើណាតូបានត្រៀមលក្ខណៈវាយលុករុស្ស៊ីដោយមីស៊ីល រហូតដល់៣០ពាន់គ្រាប់?

អ្នកជំនាញខាងយោធាជឿថា រុស្សីស្ថិតក្នុងគ្រោះថ្នាក់ប្រសិនបើរងការវាយប្រហារដោយ NATO ជាមួយនឹងកាំជ្រួច Cruise រាប់ម៉ឺនគ្រាប់។ លោក Sergei Mironov សាស្ត្រាចារ្យរងនៅមហាវិទ្យាល័យអន្តរជាតិនិងសន្តិសុខជាតិ បណ្ឌិត្យសភាការទូតនៃក្រសួងការបរទេសរុស្ស៊ី បាននិយាយថា សម្ព័ន្ធអាត្លង់ទិកខាងជើង (NATO) ដែលដឹកនាំដោយសហរដ្ឋអាមេរិក កំពុងពិចារណាលើលទ្ធភាពនៃការបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងរុស្ស៊ីដោយប្រើ អាវុធបរមាណូនិងការចល័តកាំជ្រួចបានរហូតដល់20 ទៅ30 ពាន់គ្រាប់ដែលក្នុងនោះ កាំជ្រួច Cruise អាចដាក់នៅលើកប៉ាល់ ដែលមានទីតាំងនៅក្នុងដែនទឹកអឺរ៉ុប នេះគឺទាក់ទងទៅនឹងការណ៍ពិតដែលថា ទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកការពង្រីកចំនួនរដ្ឋសមាជិកណាតូ ដើម្បីបង្កើនតំបន់នៃដែនទឹកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ លោក Sergei Mironov…

ឱអនិច្ចារ​ ! ហេតុអីសម្រេចចិត្តគិ​តខ្លីបែបនេះ! ​ បុរសម្នាក់ចងកសម្លាប់ខ្លួនជាមួយកូនអាយុ៤​ឆ្នាំ​​ ​បន្សល់​ទុក​សំបុត្រ​១​ ព្រោះ​ តែគ្មានលទ្ធភាព…

ខេត្តពោធិ៍សាត់៖​ បុរសម្នាក់​ដោយសារតែតូចចិត្ដរឿងជំងឺខូចក្រលៀន គ្មានលទ្ធភាពដើម្បីព្យាបាលជំងឺរបស់ខ្លួនបន្តទៀត​ ក៏បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងជាមួយកូនប្រុសអាយុ៤ឆ្នាំ​ដែលគួរឱ្យស្រឡាញ់ និងទៅចោលប្រពន្ធ ព្រមទាំង​បន្សល់​ទុក​សំបុត្រ​មួយ​សន្លឹក​ផ្ដាំផ្ញើ​ឱ្យជួយមេីលម្ដាយផង។ សូមជម្រាបជូនថា​ ករណី​ធ្វើ​អត្តឃាត​ខាងលេីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៤ ខែមីនាឆ្នាំ២០២៣ម្សិលមិញនេះ ស្ថិតភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា​ បុរសម្នាក់ដែលធ្វើអត្តឃាតដោយខ្លួនឯងរួមជាមួយកូនប្រុសម្នាក់នោះឈ្មោះ ហុង ចំរើន អាយុ៣៥ឆ្នាំ ខណៈកូនប្រុសអាយុ៤ឆ្នាំ ឈ្មោះ ចំរើន បញ្ញា។ ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំពោះ​ការបញ្ចប់ជីវិតខ្លួនឯងជាមួយកូនប្រុសនេះ បុរសខាងលើក៏បានបន្សល់ទុកសំបុត្រសរសេរដៃមួយសន្លឹកផងដែរ ដោយបញ្ជាក់អំពីមូលហេតុដែលគាត់សម្រេចចិត្តគិតខ្លី និងសុំទោសប្រពន្ធ…

មួយថ្ងៃមានក្មេងប្រុស៣នាក់ លង់ទឹកស្លាប់ដោយឡែកពីគ្នា នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ១២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្មេងប្រុស៣នាក់ស្លាប់ដោយលង់ទឹក ក្នុងនោះមាន២នាក់លង់ទឹកស្រះនិង១នាក់លង់ទឹកស្ទឹង ។ ករណីក្មេងលង់ទឹកនេះបានកើតឡើង នៅស្រុកមង្គលបូរីនិងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ករណីទី១ នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ៖ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៣ ខែមីនា…

ប្រធានាធិបតីអ៊ុយក្រែន Zelensky ទទួលស្គាល់អំពីការខ្វះខាតអាវុធ និងគ្រាប់រំសេវ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះកំពុងខ្វះខាតយ៉ាងខ្លាំងនូវកាំភ្លើងធំ គ្រាប់រំសេវ យន្តហោះចម្បាំង និងរថក្រោះ។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយលោក Zelensky ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីឡាតវី – Egils Levits នៅទីក្រុង Lvov (អ៊ុយក្រែន)។ លោក Zelensky បាននិយាយថា ដោយសារកង្វះអាវុធ និងគ្រាប់រំសេវ លោកខាងលិចត្រូវតែបង្កើនល្បឿនជំនួយអាវុធដល់អ៊ុយក្រែន។ ប្រធានាធិបតី Zelensky បាននិយាយថា អ៊ុយក្រែនត្រូវការកាំភ្លើងធំមិនមែនដើម្បីវាយប្រហារទឹកដីរុស្ស៊ីនោះទេ ប៉ុន្តែដើម្បីដណ្តើមយកតំបន់ដែលទីក្រុងKiev ចាត់ទុកជាទឹកដីរបស់ខ្លួន។ បន្ថែមពីលើនេះ…

ក្បួនរថយន្តយោធាថៃរងការវាយប្រហារដោយគ្រាប់បែកធ្វើឱ្យមន្ត្រីយោធា២នាក់ស្លាប់

ការវាយប្រហារដោយគ្រាប់បែកលើក្បួនរថយន្តរបស់មេបញ្ជាការរងយោធភូមិភាគទី៤ ក្នុងខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ កាលពីរសៀលថ្ងៃទី៣ ខែមីនា បណ្តាលឱ្យមន្ត្រីយោធា២នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ គ្រាប់បែកបានបំផ្ទុះនៅរសៀលថ្ងៃទី៣ ខែមីនា នៅលើផ្លូវ Baan Irkasae ក្នុងស្រុក Si Sakhon ចម្ងាយប្រហែល ៨០០ ម៉ែត្រពីមូលដ្ឋានយោធា ខណៈដែលក្បួនរថយន្តចំនួន៤គ្រឿងជារបស់មេបញ្ជាការរង លោកឧត្តមសេនីយ៍ទោ ផៃ សាល់ នូសាំង ដែលក្បួន រថយន្តរបស់ឧត្តមសេនីយ Paisal កំពុងធ្វើដំណើរទៅកាន់មូលដ្ឋានកងពលលេខ ៤៩០៦ ក្នុងស្រុកស៊ីសាខុន ដើម្បីស៊ើបអង្កេតហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី២…

តូចចិត្តលោកយាយហាមឃាត់មិនឱ្យដេីរលេង​ នារីម្នាក់លេបថ្នាំសម្លាប់ខ្លួនទាំងនៅវ័យក្មេង

ភ្នំពេញ​ ៖​ នារីម្នាក់តូចចិត្តនឹងលោកយាយរបស់ខ្លួនស្ដីបន្ទោសមិនឱ្យដេីរលេងជាមួយមិត្តភក្តិ​ ក័សម្រេចចិត្តធ្វេីអត្តឃាត​ដោយលេបថ្នាំសម្លាប់ខ្លួនឯង​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច​នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវលេខ៣ ផ្ទះលេខ២៤៦ ក្នុងបុរីពិភពថ្មីកួរស្រូវ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ​ សពនារីរងគ្រោះមានឈ្មោះ ស្រ៊ុន យ៉ាហ្សេទីន ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅទីតាំងកើតហេតុខាងលើ។ ​បេីតាមការរៀបរាប់ពីឈ្មោះ ប៉ុល ពិលី ភេទស្រី អាយុ៦៦ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ…

អនិច្ចា!! ជិះម៉ូតូដឹកប្រពន្ធនិងកូនប្រុសត្រឡប់ពីវាស់ដីបានបុកគោរត់ឆ្លងផ្លូវ បណ្តាលឱ្យដួលម៉ូតូត្រូវរថយន្តធុនធំបើកស្របទិសកិនស្លាប់២នាក់ ចំណែកកូនប្រុសរងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ៖ ប្ដីប្រពន្ធបានស្លាប់ចំណែកកូនប្រុសរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូដឹកគ្នាមកពីវាស់ដីហើយបានបុកគោដែលរត់ឆ្លងផ្លូវធ្វើឱ្យដួលម៉ូតូត្រូវរថយន្តធុនធំដែលបើកស្របទិសកិនកាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នៅតាមបណ្តោយផ្លូវជាតិលេខ៦ ខាងលិចភូមិឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។ មន្ត្រីចរាចរណ៍ជើងគោកនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះបានប្រាប់ថាជនរងគ្រោះស្លាប់២នាក់មាន៖ ១-ឈ្មោះ សុខ ណាង ភេទប្រុសអាយុ៣៥ឆ្នាំ ត្រូវជាប្តី ២-ឈ្មោះ វី ឈៀប អាយុ៣៧ឆ្នាំត្រូវជាប្រពន្ធ។ រីឯកូនប្រុសរបួសធ្ងន់ឈ្មោះ សុខ សីហា អាយុ៧ឆ្នាំ រស់នៅភូមិសួនអំពៅ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះបានជិះម៉ូតូហុងដាឌ្រីមពាក់ផ្លាកលេខបាត់ដំបងAO-6766បានឌុបប្រពន្ធនិងកូនប្រុសម្នាក់ត្រឡប់មកពីវាស់ដីនៅខេត្តព្រះវិហារគោលបំណងត្រឡប់ទៅស្រុកវិញ ក្នុងចំណោមម៉ូតូ៣គ្រឿងមានម៉ូតូប្អូនប្រុសនិងកូនប្រសាផងដែរ។នៅពេលបើកបរម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុមានគោ១ក្បាលរត់ឆ្លងផ្លូវត្រូវបានជនរងគ្រោះជិះម៉ូតូបុកពេញទំហឹងបណ្តាលដួលលើដងផ្លូវត្រូវបានរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខភ្នំពេញ3C.1460និងមានសណ្តោងរ៉ឺម៉កពីក្រោយពាក់ផ្លាកលេខព្រះសីហនុ4A.3008ដែលបើកបរស្របទិសគ្នាបុកហើយកិនបណ្តាលឱ្យស្លាប់ភ្លាមៗ២នាក់ប្តីនិងប្រពន្ធនិងកូនប្រុសពៅរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់។ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា៖…