Day: March 4, 2023

បុរសម្នាក់បានស្លាប់​ ដោយសាររថយន្តបុក​ នៅសង្កាត់និមិត្ត​ !

បន្ទាយមានជ័យ៖ កាលពីម៉ោងជិត៤ ល្ងាចថ្ងៃទី០៤ខែ​មីនាឆ្នាំ២០២៣ មុននេះមានរថយន្ត​បើកបរដោយជនជាតិចិនបង្កម​គ្រោះថ្នាក់ចរាចរណ៍មួយដោយបានបុកម៉ូតូពេញទំហឹង ហើយ​ជ្រុល​ទៅបុកចូលផ្ទះនៅក្បែរកន្លែងកើតហេតុថែមទៀត។ ប្រភពពីកើតហេតុឱ្យដឹងថា គ្រោះថ្នាក់នេះ​បណ្ដាលឱ្យ​បុរសអ្នកបើកបរ​ម៉ូតូ​បានស្លាប់ភ្លាមៗនៅផ្លូវជាតិលេខ៥ មុខដុងអារញ្ញស្ថិតនៅក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចនឹងអ្នកពាក់ព័ន្ធបាននឹងកំពុងតាមចាប់ជនជាតិដែលបង្កគ្រោះថ្នាក់នោះ ។ ឯរថយន្តនិងម៉ូតូត្រូវបាននាំទៅរក្សាទុកនៅនគរបាលជំនាញ​ចរាចរណ៍ក្រុងប៉ោយប៉ែត ៕សរន / N

អ្នកឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២២ ត្រូវបាន

ម្ចាស់លាភីពានរង្វាន់ណូបែលសន្តិភាព លោក Ales Bialiatski ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ បន្ទាប់ពីអាជ្ញាធរបេឡារុស្សបានផ្តន្ទាទោសគាត់ពីបទឧបត្ថម្ភការធ្វើបាតុកម្មនៅក្នុងប្រទេស។ លោក Bialiatski អាយុ 60 ឆ្នាំបានទទួលរង្វាន់ណូបែលកាលពីខែតុលាឆ្នាំមុន។ គាត់គឺជាសហស្ថាបនិកនៃអង្គការសិទ្ធិមនុស្ស Viasna ហើយត្រូវបានចាប់ខ្លួននៅឆ្នាំ 2021 រួមជាមួយនឹងបក្ខពួកបីនាក់ដែលត្រូវបានចោទប្រកាន់ពីបទធ្វើបាតុកម្មផ្តល់មូលនិធិនិងរត់ពន្ធលុយ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Belta របស់ប្រទេសបេឡារុស បានបញ្ជាក់ថា តុលាការបានកាត់ទោសដាក់ពន្ធនាគាររយៈពេលវែងដល់ជនសង្ស័យទាំងអស់ ។ Bialiatski បានបដិសេធការចោទប្រកាន់លើរូបលោកដោយនិយាយថា ពួកគេមានហេតុផលនយោបាយ។ មេបក្សប្រឆាំងនិរទេសខ្លួនលោក Sviatlana Tsikhanouskaya បាននិយាយថា លោក…

ស្លាប់និងរបួសជិត៧០នាក់ ដោយសារឆេះដេប៉ូស្តុកប្រេងនៅប្រទេសឥណ្ឌូណេស៉ី

សារព័ត៌មាន AFP នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះបានផ្សាយថា មានមនុស្សយ៉ាងហោចណាស់ចំនួន១៧នាក់ស្លាប់និងជាង៥០នាក់ទៀតបានទទួលរងរបួសក្នុងគ្រោះអគ្គិភ័យដ៏ធំមួយនៅដេប៉ូស្តុកឥន្ធនៈមួយកន្លែងក្នុងរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៉ី។ អាជ្ញាធរឥណ្ឌូណេស៉ីបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើក៏បានឆាបឆេះផ្ទះសម្បែងអស់ប៉ុន្មានខ្នងផងដែរ ហើយបង្កឱ្យមនុស្សម្នារត់ភៀសខ្លួនយ៉ាងភ័យស្លន់ស្លោ និងបង្ខំឱ្យមានការជម្លៀសប្រជាជនចេញពីលំនៅឋានក្បែរដេប៉ូនោះ ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនថាមពលរបស់រដ្ឋ ឈ្មោះ Pertamina និងមានទីតាំងស្ថិតនៅនៅភាគខាងជើងទីក្រុងហ្សាការតា។ ហេតុការណ៍គ្រោះអគ្គិភ័យនោះបានកើតឡើងបន្ទាប់ពីម៉ោង៨យប់ថ្ងៃសុក្រសប្តាហ៍នេះ ហើយត្រូវបានពន្លត់ឱ្យរលត់ទៅវិញនៅប៉ុន្មានម៉ោងក្រោយ។ ក្រៅពីមនុស្ស១៧នាក់ដែលបានស្លាប់ មានពីក្រោយការកើតគ្រោះអគ្គីភ័យនេះ៕ ដោយ៖ ធីរីណា

ស្ងាត់​ៗ! វៀតណាម​គ្រោង​ដាក់​លក់​រថយន្ត​ហោះ​លើក​​​ដំបូង​នៅ​ឆ្នាំ​២០២៤

វៀតណាម ៖ ក្រុមហ៊ុន​វៀតណាម Airlios ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហាណូយ បាន​បង្ហាញ​រថយន្ត​អគ្គិសនី​អាច​ហោះហើរ​បាន ដែល​ខ្លួន​គ្រោង​ដាក់​លក់​ជា​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​ក្នុង​ឆ្នាំ​២០២៤ ខាង​មុខ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២​។ក្រុមហ៊ុន​បាន​លើក​ឡើង​នៅ​ឯការ​តាំងពិព័រណ៍​នា​ពេល​ថ្មី​ៗ​នេះ​ថា The Single Seater (​កៅអី​ទោល​) ឬ​ហៅ​ថា Airlios អាច​ហោះហើរ​នៅ​កម្ពស់​១០​ម៉ែត្រ ក្នុង​រយៈពេល ១០​វិនាទី នៅ​ក្នុង​ល្បឿន ១០០​គីឡូ​ម៉ែត្រ​​ក្នុង​មួយ​ម៉ោង​។ជាមួយ​គ្នា​នោះ ក្រុមហ៊ុន​បន្ថែម​ថា Airlios មាន​សមត្ថភាព​អាច​ហោះហើរ​នៅ​កម្ពស់ ១២០​ម៉ែត្រ ដែល​មាន​កម្ពស់​ដូចនឹង​អគារ​៤៤​ជាន់​។ Airlios…

ដំណឹង​ល្អ! កម្ពុជា-ថៃ គ្រោងអនុញ្ញាតឱ្យភ្ញៀវទេសចរ ប្រទេសទាំងពីរ អាចបើកបរដោយខ្លួនឯង ឆ្លងទៅឆ្លងមក

ដោយៈសុផល / ភ្នំពេញ៖ កម្ពុជា–ថៃ នឹងពិនិត្យឡើងវិញ នូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯង ឆ្លងកាត់ទៅវិញទៅមក រវាងប្រទេសទាំងពីរ ដើម្បីជំរុញ កំណើនភ្ញៀវទេសចរ ទៅវិញទៅមក។ ការបង្ហើបអំពីផែនការជំរុញវិស័យទេសចរណ៍នេះ បានធ្វើឡើងកាលពីពាក់កណ្តាល សប្តាហ៍នេះ ក្នុងឱកាសដែលលោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណកម្មាធិការរៀបចំកីឡាស៊ីហ្គេមនៅកម្ពុជា អនុញ្ញាតឱ្យលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ចូលជួប និងពិភាក្សាការងារ។ លោក…

គម្រោងដករុស្ស៊ីចេញពី G20 របស់អាមេរិក នឹងបរាជ័យ

: តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) សម្រាប់គោលនយោបាយការបរទេស និងសន្តិសុខ លោក Josep Borrell បានរំលឹកថា ទម្រង់ G20 គឺជាវេទិកាមួយសម្រាប់ “ស្តាប់អ្នកដទៃ និងនិយាយការពិត”។ យោងតាមលោក Borrell ការដករុស្ស៊ីចេញពីក្រុមប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ និងរីកចម្រើនឈានមុខគេលើពិភពលោកទាំង២០ប្រទេស (G20) នឹងផ្ទុយទៅនឹងគោលការណ៍នៃកិច្ចសហប្រតិបត្តិការពហុភាគី។ សារព័ត៌មានRBC បានដកស្រង់សម្តីលោក Borrell បាននិយាយនៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី 3 ខែមីនាថា “អ្នកមិនអាចនិយាយថាអ្នកចង់លើកកម្ពស់គោលការណ៍នៃកិច្ចសហប្រតិបត្តិការពហុភាគីហើយបន្ទាប់មកសុំឱ្យរុស្ស៊ីចាកចេញពី G20 វាផ្ទុយស្រលះមែនទេ?” អ្នកនយោបាយជាន់ខ្ពស់របស់សហភាពអឺរ៉ុបក៏បានរំលឹកឡើងវិញពីតម្រូវការ…

នាវាឆ្មាំសមុទ្រឥណ្ឌា១គ្រឿ​ងគ្រោងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

នាវាឆ្មាំសមុទ្រឥណ្ឌា១គ្រឿ​ងឈ្មោះ ICGS SAMUDRA PAHREDAR នឹងចូលចតនៅកំពង់ ផែ ស្វយ័ត ក្រុងព្រះសីហនុ រយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៣ ដើម្បីដើម្បីចូលរួមសកម្មភាព អំពីការឆ្លើយតបទៅនឹងការបំពុល និងចូលរួមសកម្មភាពជាមួយ នគរបាលការពារព្រំដែនទឹក។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ក្រៅពីនេះ ការចូលចតនាគ្រានេះ…

ក្រសួងការបរទេសបានជួយសង្គ្រោះពលរដ្ឋជិត ៨ពាន់នាក់ពីអំពើជួញដូរក្នុងឆ្នាំ២០២២

ក្នុងពិធីបើកសន្និបាតប្រចាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទីពុធនេះ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំក្រសួងការបរទេស បានថ្លែងឲ្យដឹងថា ក្នុងរយៈពេលនៃឆ្នាំ២០២២ កន្លងទៅ ក្រសួងបានជួយសង្គ្រោះ និងសម្របសម្រួលដល់ពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរមនុស្សចំនួនជិត ៨ពាន់នាក់។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត បើតាមរបាយការណ៍ដែលអានដោយលោក អ៊ុច បូររិទ្ធ បានឲ្យដឹងដូច្នេះថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តល់ការគាំពារ ជួយសង្គ្រោះ និងសម្របសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ដល់ពលរដ្ឋកម្ពុជាដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាព និងអំពើជួញដូរមនុស្សចំនួន៧ ៩៥៣នាក់ពីប្រទេសចំនួន៨…