Day: March 3, 2023

ទាហាន​អាម៉េរិក​​៦.០០០​នាក់​កំពុង​ចូលរួម​សមយុទ្ធ​យោធា​នៅ​ថៃ​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ទាហាន​អាម៉េរិក​រាប់ពាន់​នាក់​កំពុងចូលរួម​ជាមួយ​ទាហាន​ថៃ​និង​កូរ៉េខាងត្បូង​នៅលើ​ឆ្នេរ​ថៃ​មួយ​កាលពី​ថ្ងៃ​សុក្រទី៣មីនា​សំរាប់​ការធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ទ្រង់ទ្រាយ​ធំ​បំផុត​​មួយ​នៅ​អាស៊ី​។​ ​ឥឡូវ​ចូល​ដល់​ឆ្នាំ​ទី​៤២​ហើយ ដែល​សមយុទ្ធ​”​ពស់វែក​មាស​»​បាន​នាំ​កងកម្លាំង​រាប់ពាន់​នាក់​មក​ពី​អាម៉េរិក ថៃ និង​ប្រទេស​ដ​ទៃ​ទៀត​មក​ធ្វើ​ការហ្វឹកហាត់​រួមគ្នា​នៅពេល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​​ព្យាយាម​ពង្រឹង​សម្ពន្ធភាព​យោធា​នៅក្នុង​តំបន់​ក្នុងពេល​ប្រឈម​មុខ​ជាមួយ​ចិន​។​ ​ទាហាន​អាម៉េរិក ថៃ​និង​កូរ៉េខាងត្បូង​ធ្វើ​ប្រតិបត្តិការ​វាយ​ឡើងគោក​រួមគ្នា​នៅក្បែរ​មូលដ្ឋានទ័ព​មួយ​នៅ​ខាងកើត​ប្រទេស​ថៃ ដោយ​យន្តហោះ​ប្រយុទ្ធ​ហោះ​ពីលើ​និង​រថក្រោះ​បញ្ចេញ​សម្លេង​រោទិ៍​លើដី​។​ទាហាន​​ទៅ​ពី​សិង្ហ​បុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូរ៉េ​ខាងត្បូង​និង​ជប៉ុន ក៏​ចូលរួម​ក្នុង​លំ​ហាត់​យោធា​ដែល​ពង្រីក​ដល់​សមយុទ្ធ​ទ័ព​អាកាស ជើងគោក និង​សមុទ្រ ព្រមទាំង​របៀប​រស់នៅ​ក្នុងព្រៃ​។​ ​ទាហាន​អាម៉េរិក​ប្រមាណ​៦.០០០​នាក់ ស្មើ​នឹង​ចំនួន​ទាហាន​អាម៉េរិក​ចូលរួម​ក្នុង​សមុទ្រ​ពស់វែក​មាស​ឆ្នាំ​២០២២​ពីរដង កំពុង​ចូលរួម​។​ ​កាលពី​ខែ​មុន សហរដ្ឋ​អាម៉េរិក​និង​ហ្វីលីពីន បាន​យល់ព្រម​បន្ត​ការ​ល្បាត​រួមគ្នា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​និង​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​អនុញ្ញាត​អោយ​ទាហាន​អាម៉េរិក​ចូល​ប្រើ​មូលដ្ឋាន​យោធា​​របស់​ខ្លួន​ចំនួន​បួន​ទៀត​នៅ​ហ្វីលីពីន​។​ ​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​និង​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​នេះ​ក៏​ប្រកាស​បន្ត​ការធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រួមគ្នា ក្រោយ​កូរ៉េខាងជើង​ធ្វើ​ការសាកល្បង​កាំជ្រួច​ក្នុង​ចំនួន​ច្រើន​បំផុត​នៅ​ពេល​មួយ​ឆ្នាំ​មក​​នេះ​និង​គំរាម​ប្រើប្រាស់​សព្វាវុធ​នុយគ្លេអ៊េរ​លើ​កូរ៉េខាងត្បូ​ង​និង​អាម៉េរិ​ក​។​ ​វរសេនីយ៍ឯក​ទ័ព​ម៉ា​រី​ន​អាម៉េរិក​លោក ចូ​ណា​ថាន់ ខូ​រ៉ូ​ណែ​ល​(Jonathan Coronel)​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​នៅពេល​យើង​និយាយ​ភាសា​ផ្សេងគ្នា យើង​មក​រួម​គ្នា​ក្នុង​ផលប្រយោជន៍​រួម​គឺ​​បន្ត​ស្វែងរកនិងរក្សា​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ…

ខេត្តកំពតនឹងប្រកាសជាខេត្តអស់មីននៅខែមេសាខាងមុខ

ដោយៈបូកគោ/កំពត៖អាជ្ញាធរមីនកម្ពុជាត្រៀមប្រកាសខេត្តកំពតជា ខេត្តអស់មីននៅខែមេសា ក្រោមគម្រោង «សម្តេចតេជោ សម្រាប់​សកម្មភាព​មីន ក្រោមមូលបទ ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដែលគម្រោងនេះនឹងធ្វើឱ្យខេត្តកំពតជាខេត្តអស់មីនទី ១០ ។ អាជ្ញាធរមីនកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមីនា បានរៀបចំកិច្ចប្រជុំ​ពិភាក្សាការងារ នៅសាលាខេត្តកំពត ដើម្បីត្រៀមរៀបចំពិធីអប​អរសាទរ​ការប្រកាសខេត្តកំពតអស់មីន ដែលគ្រោងនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី៥ ខែមេសា នាពេលខាងមុខនេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អគ្គលេខាធិការរងអាជ្ញាធរមីន តំណាងថ្នាក់ដឹកនាំអាជ្ញាធរមីន លោក ទេព កល្យាណ និង អភិបាលរងខេត្តកំពត ស៊ីវ…

រថយន្តនិងម៉ូតូបេីកបញ្ច្រាសទឹសគ្នា បុកពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់

បាត់ដំបង : យោងតាមផេក អគ្គស្នងកាដ្ឋានគរបាលជាតិ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២០និង៤០នាទី ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅកន្លែង ។ យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងរថយន្ត និងម៉ូតូ រថយន្តបង្ករម៉ាក Hilux Revo ពណ៍ស ពាក់ស្លាកលេខ បាត់ដំបង…

បណ្ឌិត ហ៊ុន ម៉ាណែត : គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន

ដោយៈមុនីរ័ត្ន/ភ្នំពេញ: លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន ក្នុងអតីតកាល និងបន្តរហូតមកដល់បច្ចុប្បន្ន ហើយតទៅអនាគត ក៏នឹងនៅតែបន្តខិតខំប្រឹងប្រែងរែកពន់អម្រែកភារកិច្ច និងជម្នះរាល់ឧបសគ្គ ដើម្បីបុព្វហេតុតែមួយគត់ គឺភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនរុងរឿងសម្រាប់ជាតិ និងប្រជាជនខ្មែរគ្រប់ជំនាន់។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធឆ្លងអគារសាលារៀន អគារសាលាវិបស្សនា និងសមិទ្ធផលនានា ក្នុងវត្តព្រះបរមរាជមហាពោធិបញ្ចសហស្សារាម (ហៅវត្តពោធិ៍ ៥.០០០ ដើម) និងបញ្ចុះបឋមសិលាសាងសង់អគារចិញ្ចឹម និងថែទាំមនុស្សចាស់ជរា នៅមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាននៃកម្ពុជា នៅខេត្តព្រះវិហារ, ថ្ងៃទី០៣…

តុលាការផ្តន្ទាទោស កឹម សុខា ដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទសន្និដ្ឋិភាពជាមួយបរទស ឬ បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស

ដោយ:មុនីរ័ត្ន/ភ្នំពេញ: អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្កាសព័ត៌មានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បាន ប្រកាសសាលក្រមលើសំណុំរឿងព្រហ្មទណ្ឌលេខ៖ ៥៦៤២/I ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ របស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ភេទប្រុស កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ដែលត្រូវជាប់ចោទពីបទ សន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្ជាមួយ បរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣…

អត់ខ្លាច! កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​នៅតែ​បន្ត​ធ្វើ​សមយុទ្ធ​យោធា​ទោះ​ជា​កូរ៉េខាងជើង​គំរាម​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​ទី​៣​មីនា​បាន​និយាយថា ពួកគេ​នឹង​បន្ត​ជំរុញ​ការធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ទ្រង់ទ្រាយ​ធំ​នៅ​ខែ​មីនា​នេះ​ទោះជា​កូរ៉េខាងជើង​​គំរាម​ឆ្លើយតប​ខ្លាំងក្លា​មិនដែល​ធ្លាប់​មាន​ប្រឆាំងនឹង​ការហ្វឹកហាត់​រួមគ្នា​នេះ​ក៏​ដោយ​។​ ​កូរ៉េខាងជើង​ទំនងជា​នឹង​សាកល្បង​កាំជ្រួច​ដើម្បី​ឆ្លើយតប​នឹង​សមយុទ្ធ​យោធា​នាពេល​ខាងមុខ​រវាង​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​។​ ​នៅក្នុង​សន្និសីទ​កាសែត​រួមគ្នា​មួយ យោធា​កូរ៉េខាងត្បូង​និង​អាម៉េរិក​បាន​និយាយថា យោធា​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើ​សមយុទ្ធ​ខែល​សេរីភាព​(Freedom Shield)​ជា​ការហ្វឹកហាត់​លើ​កុំព្យូទ័រ​នៅ​ប៉ុស្តិ៍​បញ្ជាការ​ ចាប់ពី​ថ្ងៃ​១៣​ដល់​២៣​មីនា ដើម្បី​ពង្រឹង​សមត្ថភាព​ការពារ​និង​ឆ្លើយតប​របស់​ពួកគេ​។​ ​ពួកគេ​បាន​និយាយថា លំ​ហាត់​យោធា​នេះ​នឹង​ផ្តោត​លើ​ការឆ្លើយតបចំពោះការឈ្លានពាន​របស់​កូរ៉េខាងជើង មេរៀន​ចេញពី​ជម្លោះ​ថ្មីៗ​និង​ការផ្លាស់ប្តូរ​បរិយាកាស​សន្តិសុខ​។​ ​វរ​សេនីយ៍ លី ស៊ុង-ជុន​(Lee Sung-Jun)​អ្នកនាំពាក្យ​នាយសេនាធិការ​កងទ័ព​ចំរុះ​កូរ៉េខាងត្បូង បាន​និយាយថា «​សម្ពន្ធភាព​កូរ៉េ​-​អាម៉េរិក​នឹង​ត្រៀម​សំរាប់​លំ​ហាត់​ខែល​សេរីភាព ខណៈពេល​​ក៏​​ត្រៀម​ខ្លួន​ប្រឆាំង​នឹង​ការបង្ក​រឿង​ដែល​អាច​កើតមាន​មក​ពី​កូរ៉េខាងជើង​»​។​ ​លោក​លី បាន​និយាយថា សម្ពន្ធមិត្ត​ទាំងពីរ​នឹង​ឆ្លើយតប​ចំពោះ​ការ​បង្ករឿង​ពី​កូរ៉េខាងជើង​ជាមួយនឹង​«​សមត្ថភាព​លើសលប់​»​មួយ​។​

ប៉ូលិសនៅទីក្រុង Thessaloniki ភាគខាងជើងនៃប្រទេសក្រិក បាននិយាយថា ក្រុមអ្នកតវ៉ាបានគប់ដុំថ្ម និងគ្រាប់បែកសាំង បន្ទាប់ពីអាជ្ញាធរក្រិកបានទទួល ខុសត្រូវចំពោះករណីគ្រោះថ្នាក់ រថភ្លើងដ៏សាហាវកាលពីថ្ងៃទី ២៨ខែកុម្ភៈ។ កាលពីថ្ងៃទី២ ខែមីនា អ្នកតវ៉ាប្រហែល 2.000 នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Thessaloniki ភាគខាងជើងនៃប្រទេសក្រិក ខណៈដែលអាជ្ញាធរក្រិកបានទទួលស្គាល់ការទទួលខុសត្រូវចំពោះករណីគ្រោះថ្នាក់រថភ្លើងបុកគ្នាដ៏សាហាវកាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ អ្នកនាំពាក្យកម្លាំងប៉ូលិសក្នុងទីក្រុងធំទីពីររបស់ប្រទេសក្រិកបាននិយាយថាក្រុមបាតុករបានគប់ដុំថ្មនិងគ្រាប់បែកសាំង ប៉ុន្តែ «ស្ងាត់វិញហើយ»។ យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពថ្មី គ្រោះថ្នាក់នេះបានសម្លាប់មនុស្សចំនួន ៥៧ នាក់ និងយ៉ាងហោចណាស់ ៥៦ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ គ្រោះថ្នាក់នេះបានកើតឡើងនៅពេលដែលរថភ្លើងដឹកអ្នកដំណើរ ៣៥០ នាក់ដែលធ្វើដំណើរពីទីក្រុង Athens ទៅ Thessaloniki បានបុកគ្នាជាមួយរថភ្លើងដឹកទំនិញពី Thessaloniki ទៅ Larissa ។ការបុកគ្នានេះបណ្តាលឱ្យទូរថភ្លើង៤ទូរដំបូងក្រឡាប់២គ្រឿងទៀតខូចទ្រង់ទ្រាយស្ទើរទាំងស្រុង និងទូរថភ្លើង១ទៀតត្រូវភ្លើងឆេះ ។ ប្រទេសក្រិកប្រកាសកាន់ទុក្ខជាតិរយៈពេល ៣ ថ្ងៃសម្រាប់ជនរងគ្រោះគ្រោះថ្នាក់រថភ្លើង។ នាយករដ្ឋមន្ត្រីក្រិក Kyriakos Mitsotakis បាននិយាយថា វាគឺជា “គ្រោះថ្នាក់រថភ្លើងដ៏អាក្រក់ដែលមិនធ្លាប់មានពីមុនមក” នៅក្នុងប្រទេសក្រិក ហើយបានសន្យាថានឹងមានការស៊ើបអង្កេតពេញលេញលើគ្រោះថ្នាក់នេះ៕

ទោះបីជាមានទណ្ឌកម្មជាច្រើនក៏ដោយ ក៏ប្រេងរបស់រុស្ស៊ីនៅតែស្វែងរកផ្លូវចូលទៅកាន់ទីផ្សារជុំវិញពិភពលោកបានដដែល។ អ្នកសង្កេតការណ៍ទទួលស្គាល់ថា វាពិបាកក្នុងការដឹងច្បាស់ថានរណាជាអ្នកជួយដឹកជញ្ជូនប្រេងទាំងនោះ នៅក្នុងបរិបទនៃការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ីដែលកើតឡើងបន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែននៅចុងខែកុម្ភៈឆ្នាំ 2022 នាវាជាច្រើនទៀតបានចូលរួមជាមួយកងនាវាដឹកជញ្ជូនអាថ៌កំបាំងដែលមានស្រាប់ ត្រៀមខ្លួនដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពនាំចេញប្រេងឥន្ធនៈ។ អ្នកខាងក្នុងឧស្សាហកម្មប៉ាន់ប្រមាណទំហំនៃកងនាវានៃ”នាវាស្រមោល” ថាមានចំនួនជិត ៦០០គ្រឿង ឬប្រហែល 10% នៃនាវាដឹកប្រេងធំៗទាំងអស់នៅទូទាំងពិភពលោក ហើយចំនួននៅតែបន្តកើនឡើង។ យោងតាម CNN អ្នកដែលជាម្ចាស់និងប្រតិបត្តិការនាវាទាំងនេះនៅតែជាបញ្ហា។ ដោយសារការទិញ និងលក់ប្រេងរបស់រុស្ស៊ីមានភាពស្មុគស្មាញជាងឆ្នាំមុន អ្នកដឹកជញ្ជូនលោកខាងលិចជាច្រើនបានដកសេវាកម្មរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកផ្តល់សេវាថ្មីដែលមិនសូវស្គាល់បានចាប់ផ្តើមចូល ដោយមានការចូលរួមពីក្រុមហ៊ុនសែលនៅទីក្រុងឌូបៃក្នុងករណីខ្លះ។ អ្នកខ្លះទិញកប៉ាល់ពីអឺរ៉ុប ខណៈខ្លះទៀតដំណើរការកប៉ាល់ចាស់ៗដែលគួរតែត្រូវបានគេបញ្ជូនទៅកន្លែងអេតចាយ។ កងនាវានេះកាន់តែមានសារៈសំខាន់នៅពេលដែលទីក្រុងមូស្គូព្យាយាមជៀសវាងការទាក់ទងជាមួយអ្នកដឹកជញ្ជូនលោកខាងលិច ដោយសារតែអតិថិជននៅក្នុងប្រទេសចិន និងឥណ្ឌាបានជំនួសតំណែងនៅអឺរ៉ុប ដែលត្រូវបានហាមឃាត់មិនឱ្យទិញប្រេងពីនាវារុករករ៉ែរបស់រុស្ស៊ីតាមសមុទ្រ…

ប្រទេសក្រិក ៖ ការតវ៉ាដោយហិង្សាកើតឡើងបន្ទាប់ពីគ្រោះថ្នាក់រថភ្លើងសម្លាប់មនុស្សជាច្រើន

ប៉ូលិសនៅទីក្រុង Thessaloniki ភាគខាងជើងនៃប្រទេសក្រិក បាននិយាយថា ក្រុមអ្នកតវ៉ាបានគប់ដុំថ្ម និងគ្រាប់បែកសាំង បន្ទាប់ពីអាជ្ញាធរក្រិកបានទទួល ខុសត្រូវចំពោះករណីគ្រោះថ្នាក់ រថភ្លើងដ៏សាហាវកាលពីថ្ងៃទី ២៨ខែកុម្ភៈ។ កាលពីថ្ងៃទី២ ខែមីនា អ្នកតវ៉ាប្រហែល 2.000 នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Thessaloniki ភាគខាងជើងនៃប្រទេសក្រិក ខណៈដែលអាជ្ញាធរក្រិកបានទទួលស្គាល់ការទទួលខុសត្រូវចំពោះករណីគ្រោះថ្នាក់រថភ្លើងបុកគ្នាដ៏សាហាវកាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ អ្នកនាំពាក្យកម្លាំងប៉ូលិសក្នុងទីក្រុងធំទីពីររបស់ប្រទេសក្រិកបាននិយាយថាក្រុមបាតុករបានគប់ដុំថ្មនិងគ្រាប់បែកសាំង ប៉ុន្តែ «ស្ងាត់វិញហើយ»។ យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពថ្មី គ្រោះថ្នាក់នេះបានសម្លាប់មនុស្សចំនួន ៥៧ នាក់ និងយ៉ាងហោចណាស់ ៥៦ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។…

តោះ! មកស្គាល់​ពីសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ នៅខេត្ត​ស្ទឹងត្រែង​!

ខេត្ត​ស្ទឹងត្រែង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃសុក្រទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញពី​សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ខេត្ត​ស្ទឹងត្រែង​! ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ​ជាតំបន់ព្រៃលិចទឹកធម្មជាតិ និងតំបន់ប្រវត្តិសាស្រ្ត ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ​ មានទេសភាពស្រស់ស្អាត ខ្សាច់ស ជាជម្រកសត្វ ស្លាប ត្រីជិតផុតពូជ និងជីវៈចម្រុះដ៏ច្រើនប្រភេទ ស្ថិតក្នុងតំបន់រ៉ាមសារ ។ តំបន់រ៉ាមសារនេះ ជាតំបន់មានសក្តានុពលទេសចរណ៍ ដោយសារសម្បូរកោះ ដូចជាកោះហាន កោះថ្មកំបោរ កោះសារឃូន កោះទន្សាយ និងកោះពូថៅ…