ឆេះរថយន្តនៅផ្លូវល្បឿនលឿន បេីកបរដោយជនជាតិចិន !
ខេត្តព្រះសីហនុ៖នៅល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ លើផ្លូវល្បឿនលឿនក្នុងទិសដៅព្រះសីហនុ-ភ្នំពេញ ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុចំណុចគីឡូលេខ១៦១មាន រថយន្ដទំនើបមួយគ្រឿង ម៉ាក MERCEDES BENZ C300 ត្រូវបានអគ្គិភ័យឆាបឆេះហ្ម៉ត់តែមិនបណ្ដាលឲ្យអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ ។a car die រថយន្ដដែលត្រូវភ្លើងឆេះនេះ បើកបរដោយជនជាតិចិន និងមានអ្នករួមដំណើរម្នាក់។ មូលហេតុដែលនាំឲ្យភ្លើងឆេះ ដោយសាររថយន្ដឡើងកម្ដៅធុងទឹកខ្លាំង ហើយប៉ះជាមួយខ្សែភ្លើងបណ្ដាលឲ្យឆាបឆេះតែម្ដង។ សមត្ថកិច្ចបានបន្ថែមទៀតថា នៅពេលកើតហេតុភ្លាមៗ អ្នកបើកបរមិនបានទំនាក់ទំនងមកកាន់សមត្ថកិច្ចបានទូរស័ព្ទទាន់ហេតុការណ៍នោះទេ ពោលគ្រាន់តែកាក់ឡានអ្នកដទៃដែលធ្វើដំណើរឆ្លងកាត់ ដើម្បីឲ្យជួយអន្ដរាគមន៍។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចេញរថយន្ដពន្លត់អគ្គិភ័យ ដើម្បីជួយអន្ដរាគមន៍ ប៉ុន្ដែភ្លើងកាន់តែឆេះខ្លាំងសព្វពេញរថយន្ដទៅហើយ។…