Day: March 1, 2023

អង្គការ​WWF ស្វាគមន៍​បទបញ្ជារ សម្ដេច​តេ​ជោ រឿង​ការពារ​តំបន់​អភិរក្ស​សត្វ​ផ្សោត​តាម​ដង​ទន្លេមេគង្គ​ដើម្ពិទេសចរណ៍

ភ្នំពេញ​៖ អង្គការ WWF បាន​សម្តែង​ការស្វាគមន៍​យ៉ាងខ្លាំង​ចំពោះ​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ នៅក្នុង​ខេត្តក្រចេះ​អំពី​ភាពចាំបាច់​នៃ​ការពង្រឹង​ការការពារ​ដោយ​ពេញលេញ និង​តឹងរឹង​នូវ​តំបន់​អភិរក្ស​សត្វ​ផ្សោត​តាម​ដង​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា ដើម្បី​ធានាថា​សត្វ​ផ្សោត​ដែល​នៅ​សេសសល់ និង​ត្រី​មេ​ពូជ ត្រូវបាន​ការពារ​ពី​សកម្មភាព​នេសាទ​ខុសច្បាប់​។a fish psot1 ​លោក សេង ទៀក នាយក​អង្គការ WWF កម្ពុជា បាន​មានប្រសាសន៍ថា “​អង្គការ WWF សូម​អបអរសាទរ និង​គាំទ្រ​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ស្តីពី​ការបង្កើត​តំបន់​អភិរក្ស​ស្នូល​អចិន្ត្រៃយ៍ និង​តំបន់​អភិរក្ស​ស្នូល​តាម​រដូវ​កាល ក្នុង​តំបន់​ដែលមាន​ផ្ទៃក្រឡា​ប្រវែង ១៨០ គីឡូម៉ែត្រ…

បឹង​ដ៏​ធំ​ដែល​អ្នកស្រុក​ហៅ​តៗ​គ្នា​ថា «​ទន្លេ​ផែន​» នៅលើ​កំពូលភ្នំ​សំ​កុស មាន​សម្រស់​ដ៏​ស្រស់ស្អាត កំពុង​លាក់ខ្លួន​ក្នុងព្រៃ​ជ្រៅ​

ភ្នំពេញ ៖ ទន្លេ​ផែន​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស បឹង​ដ៏​ធំ​ដែល​អ្នកស្រុក​ហៅ​តៗ​គ្នា​ថា «​ទន្លេ​ផែន​» ស្ថិតនៅ​រយៈកម្ពស់​១៤០០​ម៉ែត្រ នៅលើ​កំពូលភ្នំ​សំ​កុស មាន​សម្រស់​ដ៏​ស្រស់ស្អាត កំពុង​លាក់ខ្លួន​ក្នុងព្រៃ​ជ្រៅ មាន​ដើមឈើ​ធំៗ​ខ្ពស់ៗ នៅ​ព័ន្ធ​ជុំវិញ​បឹង​ដែលមាន​ទឹកថ្លា​ឆ្វង់ និង​មាន​បណ្តោយ​ប្រវែង​ជាង​៤០០​ម៉ែត្រ និង​ទទឹង​ជាង​២០០​ម៉ែត្រ​។ នេះ​ជា​បញ្ជាក់​ពី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅលើ​ផេ​ក​ផ្លូវការ​របស់លោក​។​a lak somkos1 ​លោក​រដ្ឋមន្ត្រី​បាន​បន្តថា តាម​អ្នកភូមិ​បាន​បញ្ជាក់ថា ពីមុនមក កម្រ​មាន​នរណា​ទៅដល់​កន្លែង​បឹង​នេះ​ណាស់ មានតែ​អ្នកភូមិ​ចំនួន​៤​ទៅ​៥​នាក់ នៃ​ឃុំ​អូរ​ជាំ ស្រុក​សំឡូត…

នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនជនសង្ស័យ០២នាក់ និងថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ១៨ថង់ធំ ទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ០៣គោលដៅដោយឡែកពីគ្នា នៅក្រុងប៉ោយប៉ែត និងក្រុសងសិរីសោភ័ណ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមទាំងវត្ថុតាងថ្នាំញៀន១៨ថង់ធំ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ។ លោកឧត្តមសេនីយ៍ត្រីធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា៖ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងមានការសម្របសម្រួលផ្ទាល់ដោយ លោក សោ វុទ្ធី…

Update :រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿន ផ្ទុះកង់ រ៉េចង្កូតទៅបុករះម៉ូតូ០២គ្រឿង បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់”

បន្ទាយមានជ័យ÷ រថយន្តព្រុស មួយគ្រឿងបើកបរក្នុងល្បឿនលឿន បានផ្ទុះកង់ រ៉េចង្កូត ទៅបុករះម៉ូតូ០២គ្រឿង បណ្ដាលឲ្យយោធា ពីរនាក់ស្លាប់ រីឯសិស្សសាលាពីរនាក់ទៀត រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីពេទ្យ ។ ហេតុការណ៍គួរឲ្យរន្ធត់មួយនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី០១ ខែមិនា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាៈករណី គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង រវាងរថយន្តព្រុស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ -2AG-5701បើកបរក្នុងល្បឿនលឿន បានផ្ទុះកង់រ៉េចង្កូតទៅបុកជាមួយម៉ូតូ ពីគ្រឿង…

កូរ៉េខាងត្បូង ៖ កិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក និងប្រទេសជប៉ុន ក្នុងពេលនេះកាន់តែមានសារៈសំខាន់

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ បានដកស្រង់សំដី ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Sukyeol នៅថ្ងៃ១ខែមករាបាននិយាយថា កិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក និងប្រទេសជប៉ុន ក្នុងពេលនេះកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដើម្បីយកឈ្នះលើការគំរាមកំហែងដោយបរមាណូ កំពុងកើនឡើងរបស់កូរ៉េខាងជើង និងវិបត្តិផ្សេងៗទៀត។ ថ្លែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយដើម្បីរំលឹកដល់ចលនាឯករាជ្យថ្ងៃទី១មីនា ប្រឆាំងនឹងការកាន់កាប់របស់ប្រទេសជប៉ុនពីឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥ លើប្រទេសកូរ៉េ លោក យូន បានគូសបញ្ជាក់ថា «ប្រទេសជប៉ុនបានប្រែក្លាយពីអ្នកឈ្លានពានខាងយោធានិយមកាលពីអតីតកាល ទៅជាដៃគូដែលចែករំលែកតម្លៃសកលដូចគ្នាជាមួយប្រទេសរបស់យើង។ ថ្ងៃនេះ កូរ៉េ និងជប៉ុន កំពុងសហការគ្នាលើបញ្ហាសន្តិសុខ…

ទួរគីនឹងសាងសង់អគារចំនួន ១,៥ លាននៅពេលប្រឈមមុខនឹងហានិភ័យនៃការរញ្ជួយដី

ប្រទេសទួរគីបានគ្រោងនឹងសាងសង់អគារថ្មីដើម្បីជំនួសអគារប្រហែល ១,៥ លាន ដែលមានសមត្ថភាព ប្រឆាំងនឹងហានិភ័យនៃការរញ្ជួយដីខ្លាំងនាពេលអនាគត។ រដ្ឋមន្ត្រីក្រសួងនគរូបនីយកម្មទួរគី លោក Murat Kurum បាននិយាយកាលពីថ្ងៃទី ២៨ ខែកុម្ភៈថា អគារប្រហែល 1.5 លាននឹងត្រូវផ្លាស់ប្តូរនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីជៀសវាងហានិភ័យនៃការរញ្ជួយដី។ ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃគម្រោងផ្លាស់ប្តូរទីក្រុងដែលផ្តួចផ្តើមដោយរដ្ឋាភិបាលតួកគីនៅក្នុងតំបន់ Marmara ដែលងាយនឹងមានការរញ្ជួយដីជាញឹកញាប់។ តាមនោះ រដ្ឋាភិបាលក៏នឹងកាត់បន្ថយដង់ស៊ីតេសំណង់ និងពង្រឹងតំបន់ឧស្សាហកម្ម ដើម្បីទប់ទល់នឹងការរញ្ជួយដីផងដែរ។ មុននោះ មនុស្សជាង 44.000 នាក់បានស្លាប់ អគារជាង 12.000ខ្នង ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការរញ្ជួយដីដ៏សាហាវកាលពីថ្ងៃទី…

លោក សេង ទៀង ៖ សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ១០លាន​រៀល ជូនម្ចាស់ក្ងោក បន្ទាប់ពីសមត្ថកិច្ចប្រគល់ឱ្យម្ចាស់វិញ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានការគិតគូរខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់រូប ផ្តល់ភាព កក់ក្តៅ យុត្តិធម៌ ប្រកបដោយព្រហ្មវិហារធម៌ ដែលប្រជាពលរដ្ឋ គោរព ស្រឡាញ់ បំផុត។ សូមបញ្ជាក់ថា, លោក សេង ទៀង នាយករងខុទ្ទកា​ល័យប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឺងថា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឧបត្ថម្ភថវិកា ចំនួន ១០ លាន​រៀល ទៅម្ចាស់ក្ងោក…

Update ៖ ស្លាប់កើនឡើងជិត៣០ នាក់ និងរបួសជិត១០០នាក់ដោយសារគ្រោះថ្នាក់រថភ្លើងពីរគ្រឿងបានបុកគ្នាពេញទំហឹងក្នុងប្រទេសក្រិក

សារព័ត៌មានរ៉យទ័របានផ្សាយថា យ៉ាងហោចណាស់មនុស្ស ២៩នាក់បានស្លាប់ និងជាង ៩០ នាក់បានរងរបួស បន្ទាប់ពីរថភ្លើងពីរគ្រឿងបានបុកគ្នាពេញទំហឹងនៅប្រទេសក្រិកកាលពីយប់ថ្ងៃទី ២៨ខែកុម្ភៈ (ម៉ោងក្នុងតំបន់) ។ យោងតាមមន្ត្រីក្រិក គ្រោះថ្នាក់ផ្លូវរថភ្លើងនេះគឺធ្ងន់ធ្ងរបំផុត ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាង១០០នាក់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គ្រោះថ្នាក់នេះបានកើតឡើងនៅយប់ថ្ងៃទី 28 ខែកុម្ភៈ នៅពេលដែលរថភ្លើងដឹកអ្នកដំណើរពីទីក្រុង Athens ទៅ Thessaloniki បានបុកគ្នាជាមួយរថភ្លើងដឹកទំនិញនៅជាយក្រុង Larissa កណ្តាលប្រទេសក្រិក។ លោក Angelos Tsiamouras អ្នកដំណើរនៅលើរថភ្លើងបានពណ៌នាពីពេលនៃឧបទ្ទវហេតុដូចរញ្ជួយដី។ បន្ទាប់ពីនោះ រថភ្លើងបានបាត់បង់ថាមពល…

រយៈពេល ៥ខែ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រមូលចំណូលបានសរុប ជិត ១១ លានដុល្លារសហរដ្ឋអាមេរិក

ដោយៈ សុផល / ភ្នំពេញ៖ ចាប់តាំងពីបើកឱ្យដំណើរការ នៅថ្ងៃទី​១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត ១,៩ លាន ក្នុងនោះ មានប្រមាណជាង ១,៤ លាន ដែលគិតកម្រៃសេវា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបានសរុប ជិត ១១ លានដុល្លារសហរដ្ឋអាមេរិក។…

ផ្លូវបេតុងអាមេមួយខ្សែ ស្ថិតក្នុងសង្កាត់បាវិតកំពុងស្ថាបនា គ្រោងនឹងសម្ពោធ នាពេលឆាប់ៗ ខាងមុខនេះ

ដោយៈ វ៉ៃកូ / ស្វាយរៀង៖ ផ្លូវបេតុងអាមេ មួយខ្សែ ប្រវែងជិត ៨០០ ម៉ែត្រ តភ្ជាប់ពី ផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់រមណីយដ្ឋាន ទួលយាយដូន និងតំបន់បន្ទាត់ព្រំដែន ដែលអាចជួយបញ្ចៀសការកកស្ទះចរាចរណ៍ បានមួយចំណែកផងនោះ កំពុងត្រូវបាន ស្ថាបនាលេចចេញជារូបរាងបណ្តើរៗហើយ ក្រោមការដឹកនាំស្ថាបនាពីសំណាក់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីនានា ក្រោមឱវាទ។ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី១ ខែមីនា…