Month: February 2023

ផែនការ​ពង្រីក​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ដើម្បី​កំណើនសេដ្ឋកិច្ច​របស់​ស​ម្តេច​ហ៊ុនសែន​

ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ប្ដេជ្ញា​ធ្វើ​ឲ្យ​ផ្លូវ​រថភ្លើង​នៅ​កម្ពុជា ក្លាយទៅជា​ផ្លូវ​ល្បឿន​លឿន​ទាំងអស់ ដោយ​លើកទឹកចិត្ត​ដល់​បណ្ដា​ប្រទេស​នានា ធ្វើការ​វិនិយោគ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ​។​​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​គរុ​និស្សិត​បច្ចេកទេស និង​និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ បណ្ដុះបណ្ដាល​បច្ចេកទេស នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ សម្តេច​តេ​ជោ​មានប្រសាសន៍ថា រថភ្លើង​នៅ​កម្ពុជា​សព្វថ្ងៃនេះ​មាន​ល្បឿន​តែ ៣០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ ខណៈ​រថភ្លើង​ល្បឿន​លឿន​រត់​បាន ១៣០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ធ្វើ​ឲ្យ​ចំណេញ​ក្នុងការ​ដឹកជញ្ជូន​។​a hun techno សម្ដេច​តេ​ជោ​បញ្ជាក់ថា «​យើង ត្រូវតែ​ធ្វើ​ឲ្យ​ផ្លូវរ​ទះ​ភ្លើង​របស់​យើង ក្លាយទៅជារ​ទះ​ភ្លើង​ល្បឿន​លឿន​ទាំងអស់​។ យើង…

រុស្ស៊ីបានវាយប្រហារមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែននៅជិតរដ្ឋធានីគៀវ

ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃទី២៧ខែកុម្ភៈថា ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារដោយកាំជ្រួចទៅលើមជ្ឈមណ្ឌលស៊ើបការណ៍របស់អ៊ុយក្រែននៅតំបន់ Brovary ជិតរដ្ឋធានី Kiev ។ ក្រសួងដដែលបានបន្ថែមថា កាំជ្រួចរុស្ស៊ីក៏បានវាយប្រហារមជ្ឈមណ្ឌលប្រតិបត្តិការពិសេសលោកខាងលិចនៅជិតទីក្រុង Khmelnitsky ភាគខាងលិចអ៊ុយក្រែនផងដែរ។ លើសពីនេះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបន្តវាយប្រហារក្នុងទិសដៅពីទីក្រុង Donetsk ដោយបានឡោមព័ទ្ធទាហានអ៊ុយក្រែនជាង ២៥០នាក់ ព្រមទាំងសម្ភារយោធាជាង១០គ្រឿង រួមទាំងរថក្រោះ២ គ្រឿងផងដែរ។ យោធារុស្ស៊ីក៏បានប្រកាសពីការបំផ្លាញឃ្លាំងរំសេវមួយនៅជិតទីក្រុង Bakhmut និងប្រព័ន្ធរ៉ាដាប្រឆាំងយន្តហោះអ៊ុយក្រែន AN/TPQ-37 ដែលផលិតដោយអាមេរិក។ យោងតាមក្រសួងការពារជាតិរុស្ស៊ី កងកម្លាំងរុស្ស៊ីបានបាញ់សម្លាប់ទាហានអ៊ុយក្រែន៧០ នាក់ក្នុងទិសដៅ Kupyansk ដោយបានសម្លាប់ទាហានសត្រូវប្រហែល 140 នាក់នៅក្នុងតំបន់…

អ្នកលេងល្បែងចំនួន០៥នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកបាកាន ចាប់ឃាត់ខ្លួន

ខេត្តពោធិ៍សាត់៖ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖​ អ្នកលេងល្បែងចំនួន០៥នាក់ ត្រូវសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកបាកាន ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួន​យកមកសាកសួរ​ និងធ្វើកិច្ចសន្យាណែនាំ​យា​អប់រំ​។ ក្នុងប្រតិបត្តិការបង្ក្រាបសមត្ថកិច្ចធ្វើឡើងនៅ ចំណុចផ្ទះរបស់ម្ចាស់ឈ្មោះ ណុប អើង ភេទស្រី អាយុ៦០ឆ្នាំ ស្ថិតក្នុងភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៤និង២៥នាទី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។ យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក នាង វុធ អធិការ…

រវល់​តែ​អាវុធ​នុយ​ក្លែ​អែរ​និង​បិទ​ប្រទេស​មិន​ឲ្យ​ទាក់ទង​ខាងក្រៅ​លទ្ធផល​កូរ៉េ​កុំ​មុយ​និ​ស​ខ្វះ​ស្បៀង​

ប្រទេស​កូរ៉េខាងជើង​៖​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កុំ​មុយ​និ​ស​កូរ៉េ​ខាង​ចើ​ង​(KCNA)​បាន​ឲ្យ​ដឹងថា​៖ គណៈកម្មាធិការ​កណ្តាល​របស់​បក្ស​ត្រូវ​បន្ត​កិច្ចប្រជុំ នៅក្នុង​សប្តាហ៍​នេះ ដើម្បី​វិភាគ​គ្រប់គ្រង​កម្មវិធី​បដិវត្ត​ជនបទ​ក្នុង​សករាជ​ថ្មី​។ កិច្ចប្រជុំ​បក្ស​ផ្តោត​សំខាន់​ទៅលើ​ការងារ​សំខាន់ និង​បន្ទាន់ ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ត្រូវ​ដោះស្រាយ​បញ្ហា​កសិកម្ម​ដែល​អ្នកជំនាញ និង​អង្គការ​អន្តរជាតិ​កំពុង​ព្រួយបារម្ភ​ពី​ការ​បញ្ហា​ខ្វះ​ស្បៀង នៅ​កូរ៉េខាងជើង​។​a kim food1   ​អ្នកនាំពាក្យ​របស់​ក្រសួង​កូរ៉េខាងត្បូង ដើម្បី​ការបង្រួបបង្រួម​កូរ៉េ​បាន​បង្ហាញថា កូរ៉េខាងជើង​កំពុង​ជួប​បញ្ហា​ខ្វះ​ស្បៀង​ធ្ងន់ធ្ងរ និង​ថា កូរ៉េខាងត្បូង​បានទទួល​សេចក្តីរាយការណ៍​ដែលថា មាន​មនុស្ស​ស្លាប់ ដោយសារ​គ្រោះ​អត់ឃ្លាន នៅ​កូរ៉េខាងជើង​។ នៅ​សប្តាហ៍​មុននេះ រូបភាព​ផ្កាយរណប​របស់​អាជ្ញាធ​រ​កូរ៉េខាងត្បូង​បានបង្ហាញ​ពី​ការធ្លាក់ចុះ នៃ​ការផលិត​ស្បៀង នៅ​កូរ៉េខាងជើង​។ តាម​ធម្មតា កូរ៉េខាងជើង​ត្រូវការ​ស្បៀង ៥,៥​លាន​តោន​សម្រាប់​ចិញ្ចឹម​ប្រជាជន​២៥​លាន​នាក់​របស់ខ្លួន​។ ប៉ុន្តែ នៅ​ឆ្នាំ​មុននេះ កូរ៉េខាងជើង​ផលិត​បានតែ…

អ្នកគាំទ្រក្លិប Besiktas បោះប្រដាប់ប្រដាក្មេងលេងលើទីលានសម្រាប់កុមាររងផលប៉ះពាល់ដោយរញ្ជួយដីនៅទួរគី

ក្រុមអ្នកគាំទ្រក្លិប Besiktas បានបោះចោលប្រដាប់ក្មេងលេងទន់ៗរាប់ពាន់នៅលើទីលាន អំឡុងពេលប្រកួតជាមួយក្រុម Antalyasporដើម្បីបរិច្ចាគដល់កុមារដែលរងគ្រោះដោយការរញ្ជួយដី។   ការប្រកួតត្រូវបានផ្អាកបន្ទាប់ពីរយៈពេល៤នាទីនិង១៧វិនាទី ដែលតំណាងឱ្យពេលវេលារញ្ជួយដីលើកដំបូងបានវាយប្រហារប្រទេសទួរគី និងស៊ីរីកាលពីម៉ោង៤និង១៧នាទី ថ្ងៃទី៦ ខែកុម្ភៈកន្លងទៅ។ បន្ទាប់មកអ្នកគាំទ្របានចាប់ផ្តើមបោះចោលរបស់ក្មេងលេង ដែលនឹងត្រូវផ្តល់ឱ្យកុមារនៅក្នុងប្រទេសទួរគី និងស៊ីរីពីកន្លែងឈរ។ ក្លិប Besiktas បានប្រកាសថា “អ្នកគាំទ្ររបស់យើងបានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយហៅថា ប្រដាប់ក្មេងលេងនេះគឺជាមិត្តរបស់ខ្ញុំក្នុងអំឡុងពេលប្រកួតក្នុងគោលបំណងដើម្បីផ្តល់សីលធម៌ដល់ក្មេងៗដែលរងផលប៉ះពាល់ដោយការរញ្ជួយដី។ អ្នកគាំទ្របានបោះកន្សែងបង់ក អាវក្រៅ និងប្រដាប់ប្រដាក្មេងលេងជាច្រើន ដើម្បីផ្តល់ជាអំណោយដល់កុមារនៅក្នុងតំបន់រញ្ជួយដី”។ កីឡាកររបស់ Besiktas បានឡើងកំដៅសាច់ដុំជាមួយនឹងឈ្មោះទីក្រុងភាគខាងត្បូងប្រទេសដែលរងផលប៉ះពាល់ មុនពេលពិធីមុនការប្រកួតត្រូវបានធ្វើឡើង ហើយអ្នកគាំទ្របានអបអរសាទរដល់មន្ត្រីស្វែងរក និងជួយសង្គ្រោះដែលមានវត្តមាននៅកីឡដ្ឋាន Vodafone…

រថយន្តបើកកិនមនុស្សម្នាក់បណ្តាលអោយស្លាប់នៅ ស្រុកបូទុមសាគរ

កោះកុង : ប្រភពយោងតាមផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង៤និង៣០នាទី លើផ្លូវសាយភូថង ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឺក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ប្រជាពលរដ្ឋបានរាយការណ៍ថាមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់១នាក់ប្រុស។ -សាកសពជនរងគ្រោះ អ៊ុន ខុន (មនុស្សវិកចរិត) ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិប្រទាល ឃុំអណ្ដូងទឺក ស្រុកបូទុមសាគរ ខេតកោះកុង ត្រូវបានរថយន្តកិនចំក្បាល បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ចំណែករថយន្ត និងអ្នកបើកបរ (មិនស្គាល់អត្តសញ្ញាណ)…

ករណីបុរសនិងក្មេងស្រីត្រូវជាសង្សារគ្នាចូលទៅដេកផ្ទះសំណាក់ស្រាប់តែយកសាំងចាក់ដុតសម្លាប់ខ្លួនបណ្តាលអោយស្លាប់ទាំង២…

ស្វាយរៀង : (ពត័មានបឋម) ករណីបុរសនិងក្មេងស្រីត្រូវជាសង្សារគ្នាបានចូលទៅដេកផ្ទះសំណាក់មួយកន្លែងស្រាប់តែធ្វើអត្តឃាតយកសាំងចាក់ដុតសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់ទាំងពីរនាក់បង្កការភ្ញាក់ផ្អើល ស្ថិតក្នុងភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៧.កុម្ភះ.ឆ្នាំ២០២៣។តាមដំណើររឿងបឋមគូរសេ្នហ៍ទាំងពីរប្រហែលជាមានវិបត្តិស្នេហាខ្លាំងពេក។បុរសមានអាយុ៣២ឆ្នាំ ក្មេងស្រីមានអាយុ១៧ឆ្នាំ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកទីតាំងខាងលើដើម្បីពិនិត្យសាកសពរួចហើយ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អាមេរិកនិងចិនត្រូវរក្សាទំនាក់ទំនងយោធាដើម្បីបញ្ចៀសភាពតានតឹងកាន់តែខ្លាំង

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា អាមេរិក និងចិន ចាំបាច់ត្រូវរក្សាបណ្តាញទំនាក់ទំនងយោធាដើម្បីជៀសវាងភាពតានតឹងកើនឡើង។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបាននិយាយថា “ភាគីទាំងពីរត្រូវតែមានបណ្តាញទំនាក់ទំនងយោធា ដើម្បីជៀសវាងការកើនឡើង ជៀសវាងការប្រឈមមុខតានតឹងដាក់គ្នា។ ក្រសួងការពារជាតិចិនបានបដិសេធមិនទទួលយកការហៅទូរស័ព្ទពីរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin”។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan បាននិយាយទៀតថា ទំនាក់ទំនងកម្រិតខ្ពស់រវាងភាគីទាំងពីរនៅតែរក្សាដដែល ដោយសង្កត់ធ្ងន់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken មានជំនួបជាមួយប្រធានការិយាល័យមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស លោក Wang…

លោកគីម ជុងអ៊ុន បានចេញបញ្ជាថ្មីមួយក្នុងវិស័យកសិកម្មនិងស្បៀងអាហារ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទាមទារឱ្យមាន “ការផ្លាស់ប្តូរជាមូលដ្ឋាន” នៃផលិតកម្មកសិកម្មនៅក្នុងប្រទេសកូរ៉េខាងជើង ចំពេលមានការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញអន្តរជាតិអំពីស្ថានភាពស្បៀងអាហាររបស់ប្រទេស។ សារព័ត៌មាន KCNA បានផ្សាយនៅថ្ងៃទី 28 ខែកុម្ភៈថា លោក Kim Jong Un បាននិយាយថាការសម្រេចបាននូវគោលដៅផលិតកម្មធញ្ញជាតិនៅឆ្នាំនេះគឺជាអាទិភាពកំពូល ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃស្ថិរភាពផលិតកម្មកសិកម្ម។ ព័ត៌មាននេះត្រូវបានចេញផ្សាយនៅថ្ងៃទី ២ នៃកិច្ចប្រជុំពេញអង្គលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមទី៨ នៃគណបក្សពលករកូរ៉េនៅថ្ងៃទី២៧ ខែកុម្ភៈ។ KCNA មិនបានបញ្ជាក់លម្អិតពីវិធានការអ្វីដែលកូរ៉េខាងជើងនឹងចាត់វិធានការនោះទេ។ ទោះយ៉ាងណាក៏ដោយ លោក គីម…

បុរសម្នាក់ជិះម៉ូតូលឿនបុករថយន្តត្រង់ផ្លូវបំបែកជាបួនស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ហេីយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តចំពីចំហៀងពេញទំហឹង​ កាលពីវេលាម៉ោង១០យប់​ ថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅចំណុចផ្លូវលេខ៤៣៦កែងផ្លូវលេខ៩៩​ ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន។  បេីតាមលិខិតឆ្លងដែលជនរងគ្រោះមានឈ្មោះ NOULET MADYNA ភេទប្រុសអាយុ២២ឆ្នាំ។  តា​មប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកALPHARD ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BA 4798 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៩៩ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រី​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពង់ស្ទឹងត្រែង​ 1A 2946​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣៦​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តចំពីចំហៀងពេញទំហឹងបណ្តាលឲ្យបោកខ្ទប់នឹងរថយន្តរងរបួសធ្ងន់។  ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែដោយសារស្ថានភាពធ្ងន់ធ្ងរពេកក៏បានស្លាប់ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីរង់ចាំដោះស្រាយពេលក្រោយ៕