Category: ទេសចរណ៍

រដ្ឋមន្រ្តីទេសចរណ៍កម្ពុជានិងឡាវជំរុញឲ្យមានការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុញកំណើនទេសចរទៅវិញទៅមក

ដោយៈសុផល/ភ្នំពេញ៖លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អមដោយ លោកស្រី ថោង សុគន្ធារីឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវនារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ជួបសម្តែងការគួរសមជាមួយលោក គិកែវ ខាយ ខាំភិធូន (Kikeo Khaykhamphithoune) ឧបនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ ក្រសួងទេសចរណ៍បានឲ្យដឹង នាថ្ងៃទី១៤ ខែមីនា ថា ឧបនាយករដ្ឋមន្រ្តីឡាវបានបង្ហាញពីអារម្មណ៍រំភើបចំពោះដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី និងបានរំលឹកលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ លោកនៅតែចាំមិនភ្លេច និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ជំនួយជាវ៉ាក់សាំង សម្ភារពេទ្យ…

ក្រសួងទេសចរណ៍បញ្ជាក់អំពី សហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់ថ្មក្រាល

ភ្នំពេញ ៖ នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ ក្រសួងទេសចរណ៍ បានបញ្ជាក់អំពី សហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់ថ្មក្រាល តាមរយៈ#ក្រុមការងារគ្រប់គ្រងបណ្តាញសង្គមក្រសួងទេសចរណ៍ #យុវជនអេកូទេសចរណ៍ #CMA បានចុះទៅផ្តិតទិដ្ឋភាពទីតាំងនៅទីនោះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ មានឱកាសទៅកំសាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ ងូតទឹកត្រជាក់ចិត្ត បន្ធូរអារម្មណ៍ក្រោយពីបំពេញការងារមមាញឹក។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា, ទឹកធ្លាក់ថ្មក្រាល មានភ្ញៀវទេសចរ អាចទៅទស្សនាលំ ហែ កាយ នៅពេលសម្រាកពីការ ងារ ឬថ្ងៃចុងសប្តាហ៍ ស្រស់ស្រូបអាហារជុំគ្រួសារ…

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត នឹងកើតមាននៅថ្ងៃទី២១ មីនា ខាងមុខនេះ

ដោយៈ ទេព មង្គល / សៀមរាបៈ «សមរាត្រី»​ ន័យសាមញ្ញ គឺរយៈពេលថ្ងៃ និង យប់ស្មើគ្នា ​ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យ រះនៅ​ចំកំពូលកណ្ដាល​នៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ ពីគុកតារាជ​នឹងកើតឡើង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខ ។ នេះបើតាមការបញ្ជាក់ឱ្យដឹង ដោយអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ មីនា នេះ។ ដោយៈ ទេព មង្គល / សៀមរាបៈ «សមរាត្រី»​…

កំណើនទេសចរណ៍ចាប់ផ្តើមកើនឡើង ! នាវាទេសចរបរទេសមួយគ្រឿងផ្ទុកអ្នកដំណើរជាង ៨០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុ

ខេត្តព្រះសីហនុ៖ មាននាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ចេញដំណើរមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ។ នេះបើយោងតាមនាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ ប្រាប់អោយដឹង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា, នាវាផ្ទុកអ្នកដំណើរសរុបចំនួន ៨៥៧នាក់ ក្នុងនោះមាននាវិកសរុប ៤៤១នាក់ (ស្រី១០៦) ដែលមានជាតិសាសន៍ចម្រុះ ៤៦សញ្ជាតិ និងមានភ្ញៀវទេសចរសរុប ៤១៦នាក់ (ស្រី២១៤) ដែលមានជាតិសាសន៍ចម្រុះ…

តោះ​! មកស្គាល់​ពីកោះសាមសិប ស្ថិតក្នុងដែនជម្រកសត្វព្រៃសំបូរ​ ខេត្តក្រ​ចេះ!

ខេត្ត​ក្រចេះ​ ៖​ តោះ​អ្នក​ណាខ្លះ​ចូលចិត្ត​ដេីរកម្សាន្ត​របៀប​បោះ​តង់​ដេកនៅតាមឆ្នេរ​ ហេីយ​ចង់ដឹងអត់ថាកោះសាមសិប ស្ថិតក្នុងដែនជម្រកសត្វព្រៃសំបូរ​ ខេត្តក្រ​ចេះ​ ជាកន្លែង​មួយដែលលោកអ្នកនឹកសា្មនថាមានព្រៃលិចទឹក ត្រីធំអភិរក្ស និងសត្វស្លាបច្រើនប្រភេទដែលអាចទស្សនាដ៏មានសុភមង្គលនិងមានភាពរីករាយបំផុត។ ជាក់ស្ដែង​ក្រសួងបរិស្ថាន​ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី​១០​ ខែមីនា​ ឆ្នាំ​២០២៣នេះថា៖​ សហគមន៍អេកូទេសចរណ៍កោះសាមសិប ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសំបូរ នៃស្រុកសំបូរ ខេត្តក្រចេះ ។ទីនេះ មានចម្ងាយប្រមាណ ៧៥​គីឡូ​ម៉ែត្រ​ពីទីរូមខេត្តក្រចេះ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៧ និង មានចម្ងាយប្រមាណ ៦៥គីឡូ​ម៉ែត្រ​ ពីទីរួមខេត្តស្ទឹងត្រែង។ កោះសាមសិប​ ជាឆ្នេរខ្សាច់ស នៅលើកោះបៃតងខ្ចី នៅតាមបណ្តោយទន្លេមេគង្គ ដែលមានធនធានមានជីវិតដែលមិននឹកសា្មនថានៅមាន…

សត្វ​ទន្សោង ( Banteng ) មានឈ្មោះវិទ្យាសាស្ត្រ Bos javanicus

ភ្នំពេញ​៖​ ទន្សោង​ ជាប្រភេទស្ថិតក្នុងអំបូរគោសារទិស និងជាប្រភេទជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានស្ទើរគ្រប់ទីកន្លែងនៅតាមតំបន់ព្រៃដោយរស់នៅជាហ្វូងអាចលាយឡំជាមួយ គោព្រៃ ប្រើស ខ្ទីងជាដើម ភាគច្រើននៅ តំបន់ព្រៃល្បោះ មានអូរ ស្ទឹង ត្រពាំង ថ្លុកដែលមាន ស្មៅ ស្បូវ ព្រេច ឬស្សី ល្បះរុក្ខជាតិ គម្ពោតព្រៃ ទឹកជប់ ដីច្រាប នៅតាមតំបន់ភូមិភាគឦសាន និរតី និង ភាគខាងជើងប្រទេស។…

ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ ទៅទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ នៅថ្ងៃទី ៦មីនា ២០២៣នេះ អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា នៅវេលាព្រឹកព្រលឹមស្រាងៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករបានមកអង្គុយរង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរ។ ភ្ញៀវទេសចរខ្លះបានអង្គុយរង់ចាំ នៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តា ល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះនទឹកខាងជើង និងខាងត្បូងនៃប្រាសាទដើម្បីរង់ចាំទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។ កញ្ញា យាន ដានី អាយុ២៩ឆ្នាំ ប្រជាពលរដ្ឋរស់នៅរាជ ធានីភ្នំពេញ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលមកដល់ខាងមុខប្រាសាទអង្គរ ដោយសារបាននឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករបានចូលមករង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះ។ កញ្ញា បន្តថា…

ដំណឹង​ល្អ! កម្ពុជា-ថៃ គ្រោងអនុញ្ញាតឱ្យភ្ញៀវទេសចរ ប្រទេសទាំងពីរ អាចបើកបរដោយខ្លួនឯង ឆ្លងទៅឆ្លងមក

ដោយៈសុផល / ភ្នំពេញ៖ កម្ពុជា–ថៃ នឹងពិនិត្យឡើងវិញ នូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯង ឆ្លងកាត់ទៅវិញទៅមក រវាងប្រទេសទាំងពីរ ដើម្បីជំរុញ កំណើនភ្ញៀវទេសចរ ទៅវិញទៅមក។ ការបង្ហើបអំពីផែនការជំរុញវិស័យទេសចរណ៍នេះ បានធ្វើឡើងកាលពីពាក់កណ្តាល សប្តាហ៍នេះ ក្នុងឱកាសដែលលោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណកម្មាធិការរៀបចំកីឡាស៊ីហ្គេមនៅកម្ពុជា អនុញ្ញាតឱ្យលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ចូលជួប និងពិភាក្សាការងារ។ លោក…

តោះ! មកស្គាល់​ពីសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ នៅខេត្ត​ស្ទឹងត្រែង​!

ខេត្ត​ស្ទឹងត្រែង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃសុក្រទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញពី​សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ខេត្ត​ស្ទឹងត្រែង​! ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ​ជាតំបន់ព្រៃលិចទឹកធម្មជាតិ និងតំបន់ប្រវត្តិសាស្រ្ត ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ​ មានទេសភាពស្រស់ស្អាត ខ្សាច់ស ជាជម្រកសត្វ ស្លាប ត្រីជិតផុតពូជ និងជីវៈចម្រុះដ៏ច្រើនប្រភេទ ស្ថិតក្នុងតំបន់រ៉ាមសារ ។ តំបន់រ៉ាមសារនេះ ជាតំបន់មានសក្តានុពលទេសចរណ៍ ដោយសារសម្បូរកោះ ដូចជាកោះហាន កោះថ្មកំបោរ កោះសារឃូន កោះទន្សាយ និងកោះពូថៅ…

អង្គការ​WWF ស្វាគមន៍​បទបញ្ជារ សម្ដេច​តេ​ជោ រឿង​ការពារ​តំបន់​អភិរក្ស​សត្វ​ផ្សោត​តាម​ដង​ទន្លេមេគង្គ​ដើម្ពិទេសចរណ៍

ភ្នំពេញ​៖ អង្គការ WWF បាន​សម្តែង​ការស្វាគមន៍​យ៉ាងខ្លាំង​ចំពោះ​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ នៅក្នុង​ខេត្តក្រចេះ​អំពី​ភាពចាំបាច់​នៃ​ការពង្រឹង​ការការពារ​ដោយ​ពេញលេញ និង​តឹងរឹង​នូវ​តំបន់​អភិរក្ស​សត្វ​ផ្សោត​តាម​ដង​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា ដើម្បី​ធានាថា​សត្វ​ផ្សោត​ដែល​នៅ​សេសសល់ និង​ត្រី​មេ​ពូជ ត្រូវបាន​ការពារ​ពី​សកម្មភាព​នេសាទ​ខុសច្បាប់​។a fish psot1 ​លោក សេង ទៀក នាយក​អង្គការ WWF កម្ពុជា បាន​មានប្រសាសន៍ថា “​អង្គការ WWF សូម​អបអរសាទរ និង​គាំទ្រ​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ស្តីពី​ការបង្កើត​តំបន់​អភិរក្ស​ស្នូល​អចិន្ត្រៃយ៍ និង​តំបន់​អភិរក្ស​ស្នូល​តាម​រដូវ​កាល ក្នុង​តំបន់​ដែលមាន​ផ្ទៃក្រឡា​ប្រវែង ១៨០ គីឡូម៉ែត្រ…