Category: បច្ចេកវិទ្យា

ចាំ​មើល​លើ​មេឃ​ទាំងអស់គ្នា​ក្នុង​ខែ​នេះ​! ភព​៥​ទន្ទឹមគ្នា​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នក​ស្រឡាញ់​ផ្កាយ​នឹង​ទទួលបាន​ចំណី​ទស្សនីយ៍ភាព​នៅ​ចុងខែ​នេះ ខណៈ​ភព​ចំនួន​ប្រាំ​នៃ​ប្រព័ន្ធ​សុរិយគតិ​នឹង​អាច​មើលឃើញ​ពី​ផែនដី ជា​ផ្នែក​នៃ​ការ​ទន្ទឹមគ្នា​នៃ​ភព​ដ៏​កម្រ​។​ ​នៅ​ថ្ងៃទី ២៨ ខែ​មីនា ភព​ព្រហស្បតិ៍ ភព​ពុធ ភព​អ៊ុយ​រ៉ា​នុស ភព​ព្រះ​អង្គារ និង​ភព​សុក្រ រំពឹង​រះ​ទន្ទឹម​ស្របគ្នា​នៅក្នុង​ផ្នែក​តូច​មួយ​នៃ​ផ្ទៃមេឃ ក្រោយ​ថ្ងៃ​លិច​ភ្លាមៗ​។​ ​ភព​ពីរ​ភ្លឺ​ជាង​គឺ ភព​ពុធ​និង​ភព​ព្រហស្បតិ៍ នឹង​អាច​មើលឃើញ​នៅ​ជិត​ជើង​មេឃ ខណៈ​ភព​សុក្រ​រំពឹង​រះ​ភ្លឺ​ជាង​មុន​នៅ​លើ​មេឃ​។​ ​ទោះបីជា​កែវយឹត​គឺ​ត្រូវការ​ដើម្បី​មើលឃើញ​ភព​អ៊ុយ​រ៉ា​នុស​ក៏ដោយ ក៏ប៉ុន្តែ​ភព​ព្រះ​អង្គារ​គួរតែ​អាច​មើល​បាន​ដោយ​ភ្នែក​ទទេ​នៅក្បែរ​ប្រហែល​១​ភាគ​៤​នៃ​ព្រះ​ចន្ទ​។​ ​ខណៈ​វា​មិនមែន​ជា​រឿង​ចម្លែក​ក្នុងការ​ឃើញ​ភព​ពីរ​ឬ​បី​រះ​ទន្ទឹមគ្នា​នៅ​លើ​មេឃ ការ​រះ​ទន្ទឹម​គ្នា​នៃ​ភព​ទាំង​ប្រាំ​គឺជា​រឿង​មិន​ធម្មតា​នោះឡើយ​។ វា​ធ្លាប់​បាន​កើតឡើង​កាលពី​ឆ្នាំមុន ព្រមទាំង​ក្នុង​ឆ្នាំ ២០២០ និង…

អ្នកវិទ្យាសាស្ត្រ​ចិន​បណ្តុះ​ឆ្អឹង​ឡើងវិញ​ដោយ​ជោគជ័យ​លើ​កណ្តុរ ហើយ​សង្ឃឹម​អាច​ប្រើ​បច្ចេកទេស​នេះ​ដើម្បី​បណ្តុះ​អវៈយវៈ​មនុស្ស​ក្នុង​ពេលអនាគត​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​អាច​បណ្តុះ​ឆ្អឹង​ដូច​ស្នែងក្តាន់​នៅលើ​ថ្ងាស​របស់​សត្វ​កណ្ដុរ ដោយ​ផ្សាំ​កោសិកា​ដើម​ពី​សត្វ​ក្តាន់​។​ ​ស្នែងក្តាន់​ជ្រុះ​ហើយ​ដុះ​ឡើងវិញ​ជា​រៀងរាល់ឆ្នាំ ហើយ​ក្នុង​រដូវ​ផ្កា​រីក ស្នែង​នឹង​លូត​ក្នុង​អត្រា​ប្រហែល​មួយ​អ៊ី​ញ​ក្នុង​មួយថ្ងៃ​។​ ​នៅក្នុង​ការសិក្សា​ថ្មី​របស់​ពួកគេ អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​ពាយព្យ (Northwestern Polytechnical University) ក្នុង​ទីក្រុង​ស៊ី​អាន ប្រទេស​ចិន បានកំណត់​ឃើញ​កោសិកា​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការលូតលាស់​ឡើងវិញ​នេះ គឺ​មានឈ្មោះ​ថា Cervus Nippon​។​ ​ត្រឹមតែ ៤៥ ថ្ងៃ​បន្ទាប់ពី​ការបណ្តុះ​កោសិកា​ទាំងនេះ​នៅ​លើ​ថ្ងាស​របស់​សត្វ​កណ្ដុរ​ពិសោធន៍​គ្មាន​រោម ពួក​វា​ចាប់ផ្តើម​ដុះ​ទ្រនុង​តូចៗ​។​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា នីតិវិធី​នេះ​នៅ​ថ្ងៃ​ណាមួយ​អាច​ត្រូវបាន​ប្រើ​ដើម្បី​ជួយ​ជួសជុល​ឆ្អឹង​ឬ​ឆ្អឹងខ្ចី​នៅក្នុង​ខ្លួន​មនុស្ស ឬ អាច​ធ្វើឱ្យ​អវយវៈ​ដែល​បាត់បង់​ដុះ​មក​ឡើងវិញ​៕

Meta ក្រុមហ៊ុនអាណាព្យាបាលFacebookនឹងបញ្ឈប់បុគ្គលិក 10,000 នាក់បន្ថែមទៀត

លោកMark Zuckerbergនាយកប្រតិបត្តិរបស់ក្រុមហ៊ុនMeta ក្រុមហ៊ុនអាណាព្យាបាលរបស់Facebook បានថ្លែងថាក្រុមហ៊ុនលោកនឹងកាត់បន្ថយបុគ្គលិកចំនួន10,000 នាក់បន្ថែមទៀតបន្ទាប់ពីបានឲ្យបុគ្គលិក11,000 នាក់ឈប់ពីការងាររួចមកហើយកាលពី៤ខែមុន។ ​​ក្រុមហ៊ុនMeta គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំទី១ដែលបានប្រកាសកាត់បន្ថយបុគ្គលិកជាលើកទី២ចំនួន10,000 នាក់។ លោក Mark Zuckerberg បាននិយាយនៅក្នុងសារមួយទៅកាន់បុគ្គលិកថា “យើងរំពឹងថានឹងកាត់បន្ថយទំហំក្រុមរបស់យើងប្រហែល 10,000 នាក់ និងបិទតំណែងចំនួន 5,000 កន្លែងទៀតដែលយើងមិនទាន់បានជួលបុគ្គលិកនៅឡើយ” ។ ​ដំណើរការកាត់បន្ថយបុគ្គលិកនេះគឺធ្វើឡើងស្របតាមគោលការណ៏“ឆ្នាំនៃប្រសិទ្ធភាព” របស់លោក Mark Zuckerbergសម្រាប់ឆ្នាំ២០២៣ដោយគាត់បានសន្យាថានឹងកាត់បន្ថយការចំណាយចំនួន 5 ពាន់លានដុល្លារក្នុងការចំណាមការចំណាយចន្លោះពី 89 ពាន់លានដុល្លារទៅ 95 ពាន់លានដុល្លារ។…

ណា​សា ៖ អាចម៍ផ្កាយ​ដែល​ឆ្ពោះ​មក​ផែនដី អាច​នឹង​មកដល់​នៅ​ទិវា​នៃ​ក្តី​ស្រឡាញ់ឆ្នាំ​២០៤៦

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ អង្គការ​ណា​សាបាន​សរសេ​រលើ Twitter​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មីនា​ថា អាចម៍ផ្កាយ​ដែល​ទើប​រកឃើញ​ថ្មី​មួយ​មាន​ឱកាស​តិច​ណាស់​ក្នុង​ការបុក​ទង្គិច​នឹង​ផែនដី​ក្នុង​ឆ្នាំ​២០៤៦​។​ ​ប្រសិនបើ​វា​បុក​មែន អាចម៍ផ្កាយ​ដែលមាន​ទំហំ​ប៉ុន​អាង​ហែល​ទឹក​អូឡាំពិក​នេះ​អាច​នឹង​មកដល់​នៅ​ទិវា​នៃ​ក្តី​ស្រឡាញ់ឆ្នាំ ២០៤៦ នេះ​បើ​យោង​តាម​ការ​គណនា​រប​ស់ណា​សា​។​ ​ណា​សា​និយាយថា គម្លាត​កៀក​បំផុត ដែល​អាចម៍ផ្កាយ​នេះ​រំពឹង​មក​ជិត​ផែនដី គឺ​ប្រហែល ១,៨ លាន​គីឡូម៉ែត្រ​។​ ​ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​កំពុង​ប្រមូល​ទិន្នន័យ ដែល​ពួកគេ​និយាយថា​អាច​ផ្លាស់ប្តូរ​ការព្យាករណ៍​។​ ​អាចម៍ផ្កាយ​ឈ្មោះ 2023 DW នេះ​មាន​ឱកាស​ប្រហែល ១ ក្នុងចំណោម ៥៦០ ក្នុង​ការបុក​ផែនដី នេះ​បើ​យោង​តាម​ណា​សា​។ វា​ជា​ថ្ម​អវកាស​តែមួយ​គត់​នៅ​ក្នុង​បញ្ជី​ហានិភ័យ​របស់​ណា​សា​ដែល​ជាប់​ចំណាត់​​ថ្នាក់​លេខ…

លោក Elon Musk ប្រកាស​ផ្អាក​ការ​លក់​ភាគហ៊ុន Tesla ក្រោម​ហេតុផល​មួយ

សហរដ្ឋអាមេរិក ៖ លោក Elon Musk បាន​លើក​ឡើង កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ថា លោក​នឹង​ផ្អាក​ការ​លក់​ភាគហ៊ុន​ក្រុមហ៊ុន Tesla ប្រហែល​រយៈពេល​២​ឆ្នាំ ពាក់ព័ន្ធ​នឹង​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ នា​ពេល​អនាគត​។ ការ​លើក​ឡើង​របស់​មហាសេដ្ឋី​អា​មេ​រិ​ក​វ័យ​៥១​ឆ្នាំ​រូប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ជជែក​ជា​សំឡេង​របស់ Twitter Spaces ដែល​អត្ថាធិប្បាយ​អំពី​បញ្ហា​សេដ្ឋកិច្ច ដោយ​លោក​បាន​និយាយ​ថា លោក​មើលឃើញ​អំពី​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ នៅ​ឆ្នាំ​២០២៣ ខាង​មុខ ហើយ​តម្រូវការ​សម្រាប់​ការ​ទិញ​នៅ​ក្នុង​កម្រិត​ខ្ពស់ នឹង​ធ្លាប់​ទាប​ជាង​។ Picture «​ខ្ញុំ​នឹង​មិន​លក់​ភាគហ៊ុន​របស់ Tesla ទេ​។ ខ្ញុំ​មិនដឹង​ច្បាស់​ថា​មាន​រយៈពេល​ប៉ុន្មាន​នោះ​ទេ…

ណា​សា​នឹង​បង្ហាញ​មុខ​អវកាសយានិក​ក្នុង​ខែ​មេសា សម្រាប់​ដំណើ​រហោះ​ជុំវិញ​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំក្រោយ

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធាន​ទីភ្នាក់ងារ​អវកាស​អាម៉េរិក​ណា​សាបាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​មីនា​ថា ណា​សា​នឹង​ប្រកាស​ឈ្មោះ​អវកាសយានិក​បួន​នាក់​នៅ​ខែ​ក្រោយ ដែល​រួមមាន​ជនជាតិ​អាម៉េរិក​បី​នាក់​និង​ជនជាតិ​កាណាដា​ម្នាក់ ដែល​នឹង​ហោះ​ជុំវិញ​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំក្រោយ​។​ ​អ្នកគ្រប់គ្រង​ណា​សា លោក ប៊ី​ល នែ​ល​សុន (Bill Nelson) បាន​និយាយថា សមាជិក​បេសកកម្ម ដែល​គេ​ស្គាល់​ថា Artemis 2 នឹង​ត្រូវ​បង្ហាញមុខ​នៅ​ថ្ងៃទី ៣ ខែ​មេសា​។​ ​លោក​នែ​ល​សុន​បាន​និយាយថា “​អវកាសយានិក​បី​នាក់​មកពី​អាម៉េរិក​និង​ម្នាក់​មក​ពី​កាណាដា នឹង​ហោះហើរ​ជុំវិញ​ព្រះ​ចន្ទ ហើយ​ពួកគេ​នឹង​សាកល្បង​ប្រព័ន្ធ​បង្ហោះ​យានអវកាស​របស់​ណា​សា ដែល​ជា​រ៉ុក្កែត​របស់​យើង និង​យានអវកាស ដែល​មានឈ្មោះ​ថា…

Apple ប្រកាស iPhone 14 ពណ៌​លឿង​ថ្មី ក្រោយ​ការលក់​ធ្លាក់ចុះ​ខ្លាំង​

ពណ៌​លឿង​នៃ iPhone 14 និង iPhone 14 Plus របស់ខ្លួន ដើម្បី​ជំរុញ​ការលក់ ដែល​បាន​ធ្លាក់ចុះ​ខ្លាំង​បំផុត​ចាប់តាំងពី​ឆ្នាំ ២០១៩​។​ ​អ្នក​ប្រើប្រាស់​នៅ​ទូ​ទាំង​ជាង ៦០ ប្រទេស រួម​ទាំង​សហរដ្ឋ​អាម៉េរិក​និង​ចក្រភព​អង់គ្លេស អាច​បញ្ជា​ទិញ​ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​នេះ​ចាប់ពី​ថ្ងៃទី ១០ ខែ​មីនា​។​ ​ទូរស័ព្ទ​ទាំង​ពីរ​នឹង​បំពាក់​នូវ​បច្ចេកវិជ្ជា​និង​តម្លៃ​ដូច​គ្នា​ទៅ​នឹង​ស៊េរី​ដើម ដែល​បាន​ចេញ​កាលពី​ខែ​កញ្ញា ឆ្នាំ ២០២២ គឺ​ចាប់ផ្តើម​ពី ៧៩៩ ដុល្លារ និង ៨៩៩ ដុល្លារ​។​ Apple ធ្លាប់​បាន​ប្រើ​ពណ៌​លឿង​ស្រដៀង​គ្នា​នៅក្នុង​ម៉ូ​ដែល​មុនៗ…

ជប៉ុន​បាញ់​បង្ហោះ​រ៉ុក្កែត​H3 តែ​កម្ទេច​វា​ចោល​វិញ​ដោយសារ​បរាជ័យ​មិន​អាច​បញ្ឆេះ​ម៉ាស៊ីន​នៅ​ដំណាក់កាល​ទី​ពីរ​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ទីភ្នាក់ងារ​អវកាស​របស់​ជប៉ុន​មាន​ចេតនា​បំផ្លាញចោល​រ៉ុក្កែត​H3 ថ្មី​គឺ​ភ្លាមៗ​ក្នុងពេល​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មីនា បន្ទាប់​ពី​ការ​បញ្ឆេះ​សម្រាប់​ដំណាក់កាល​ទី​ពីរ​នៃ​ស៊េរី​រ៉ុក្កែត​ថ្មី​ដំបូង​របស់​ប្រទេស​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​បាន​បរា​ជ័យ​។​ ​ធ្វើឡើង​នៅ​បី​សប្តាហ៍​បន្ទាប់ពី​ការលុបចោល​ការបាញ់​បង្ហោះ​ដោយសារតែ​ភាពមិនប្រក្រតី​ដាច់ដោយឡែក​មួយ បរាជ័យ​របស់​រ៉ុក្កែត​H3 គឺជា​ឧបសក្គ​មួយ​សម្រាប់​កម្មវិធី​អវកាស​របស់​ជប៉ុន ហើយ​ជាពិសេស​គឺ​សម្រាប់​កម្មវិធី​ចាប់​មី​ស៊ី​ល​របស់ខ្លួន និង​ជា​ការខកចិត្ត​សម្រាប់​អ្នកគាំទ្រ​អវកាស​ដែល​គាំទ្រ​សម្រាប់​ការសាកល្បង​បាញ់​បង្ហោះ​ឡើងវិញ​នៅ​ថ្ងៃ​អង្គារ​នេះ​។​ ​រ៉ុក្កែត​នេះ​កំពុង​ដឹក​ផ្កាយរណប​អង្កេត​ដី​កម្រិត​ខ្ពស់​(ALOS) ដែល​មាន​ភារកិច្ច​ជា​ចម្បង​លើ​ការសង្កេត​ផែនដី និង​ការប្រមូល​ទិន្នន័យ​សម្រាប់​ការឆ្លើយតប​គ្រោះមហន្តរាយ និង​ការបង្កើត​ផែនទី ព្រម​ទាំង​ឧបករណ៍​ចាប់​សញ្ញា​អ៊ី​ន​ហ្វ្រា​រ៉េដ​ពិសោធន៍​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រសួង​ការពារជាតិ ដែល​អាច​តាមដាន​សកម្មភាព​យោធា រួម​ទាំង​ការបាញ់​មី​ស៊ី​ល​ផងដែរ​។​ ​រ៉ុក្កែត H3 ដែល​មាន​ក្បាល​ពណ៌​ស បាន​បាញ់​បង្ហោះ​ឡើង ហើយ​ហោះ​ឡើង​លើ​មេឃ​ពណ៌​ខៀវ​ពី​មជ្ឈមណ្ឌល​អវកាស​ថា​ណេហ្គា​ស៊ីម៉ា​(Tanegashima) នៅ​ភាគខាងត្បូង​ប្រទេស​ជប៉ុន ខណៈ​អ្នកគាំទ្រ​និង​អ្នកស្រុក​បាន​អបអរសាទរ​។ ទីភ្នាក់ងារ​រុករក​អវកាស​ជប៉ុន (JAXA) បាន​និយាយថា…

ចេញមុខ​ប្រជែង​ជាមួយ Samsung Galaxy Z Fold

MWC 2023 នៅ​ទីក្រុង​បា​សេ​ឡូ​ណា ដើម្បី​បង្ហាញ​ពី​ការច្នៃប្រឌិត​ថ្មីថ្មោង​ជា​ច្រើន​របស់​ខ្លួន​។ យីហោ​នេះ​បាន​ណែនាំ​ស៊េរី​ទូរស័ព្ទ Honor Magic5 ដោយ​ស្មា​ត​ហ្វូន Honor Magic5 Pro ដណ្តើម​ការចាប់អារម្មណ៍​ខ្លាំងជាងគេ​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រឹត្តិការណ៍​នេះ​ក៏​ជា​ដំណាក់កាល​សម្រាប់​ស្មា​ហ​ត្វូ​ន Honor Magic Vs ដើម្បី​ឈាន​ចូល​ឆាក​អន្តរជាតិ​ផងដែរ​។ Honor Magic Vs គឺជា​ស្មា​ត​ហ្វូន​ដែល​អាច​បត់​បាន​ដំបូងបង្អស់​របស់​ម៉ាក​យីហោ​នេះ ដើម្បី​ទៅ​ដល់ដៃ​អតិថិជន​ទូទាំង​ពិភពលោក ហើយ​នឹង​បង្ក​ការគំរាមកំហែង​សម្រាប់​ស៊េរី Samsung Galaxy Z Fold ។ រហូតមកទល់​ពេលនេះ…

ស្ងាត់​ៗ! វៀតណាម​គ្រោង​ដាក់​លក់​រថយន្ត​ហោះ​លើក​​​ដំបូង​នៅ​ឆ្នាំ​២០២៤

វៀតណាម ៖ ក្រុមហ៊ុន​វៀតណាម Airlios ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហាណូយ បាន​បង្ហាញ​រថយន្ត​អគ្គិសនី​អាច​ហោះហើរ​បាន ដែល​ខ្លួន​គ្រោង​ដាក់​លក់​ជា​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​ក្នុង​ឆ្នាំ​២០២៤ ខាង​មុខ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២​។ក្រុមហ៊ុន​បាន​លើក​ឡើង​នៅ​ឯការ​តាំងពិព័រណ៍​នា​ពេល​ថ្មី​ៗ​នេះ​ថា The Single Seater (​កៅអី​ទោល​) ឬ​ហៅ​ថា Airlios អាច​ហោះហើរ​នៅ​កម្ពស់​១០​ម៉ែត្រ ក្នុង​រយៈពេល ១០​វិនាទី នៅ​ក្នុង​ល្បឿន ១០០​គីឡូ​ម៉ែត្រ​​ក្នុង​មួយ​ម៉ោង​។ជាមួយ​គ្នា​នោះ ក្រុមហ៊ុន​បន្ថែម​ថា Airlios មាន​សមត្ថភាព​អាច​ហោះហើរ​នៅ​កម្ពស់ ១២០​ម៉ែត្រ ដែល​មាន​កម្ពស់​ដូចនឹង​អគារ​៤៤​ជាន់​។ Airlios…