ដំណឹងល្អសម្រាប់ការងារ ! ខែក្រោយកម្ពុជានឹងបញ្ជូនពលករទៅធ្វើការនៅថៃ និងជប៉ុន ប្រមាណជិត ៤ពាន់នាក់
ភ្នំពេញ ៖ រយៈពេល ២ខែដើម ឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅថៃចំនួន ៥.២០០ នាក់ និងទៅជប៉ុនចំនួន ១.៥៤៤នាក់ ហើយនៅខែមេសាខាងមុខនេះ នឹងបញ្ជួនទៅបន្ថែមប្រមាណជិត ៤ពាន់នាក់ទៀត ក្នុងនោះទៅថៃចំនួន ៣.០០០នាក់ និង ៨០០នាក់ទៅជប៉ុន។ នេះជាការបញ្ជាក់ពី លោក អន ប៊ុនហាក់ ប្រធាន សមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៣ មីនា ឆ្នាំ២០២៣ នេះ ។ លោក អន…