ក្មេងប្រុសម្នាក់បានស្លាប់ បន្ទាប់ពីញ៉ាំភេសជ្ជៈគ្រឿងកំប៉ុងជាប្រចាំថ្ងៃ សូមឪពុកម្ដាយ អាណាព្យាបាល អប់រំណែនាំដល់កូនៗរបស់លោកអ្នក និងប្រុងប្រយ័ត្នចំពោះចំណីអាហារប្រភេទនេះ
ខេត្តព្រៃវែង ៖ បេីតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះថា៖ ក្មេងប្រុសម្នាក់មានអាការៈស្លេកស្លាំង និងហើមមុខ ត្រូវឪពុកម្ដាយបញ្ជូនទៅមន្ទីរពេទ្យចំនួន ៤ នៅរាជធានីភ្នំពេញ ហើយក្រុមគ្រូពេទ្យបញ្ជាក់ដូចគ្នាថា ក្មេងមានបញ្ហាតម្រងនោម និងត្រូវលាងឈាម ដើម្បីរក្សាជីវិត ដោយសារក្មេងប្រុសម្នាក់នេះ ញ៉ាំភេសជ្ជៈគ្រឿងកំប៉ុងច្រើនរហូតប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពបែបនេះ ។ តាមការបញ្ជាក់ពីលោកស្រី គល់ ចិន្តា អាយុ ៥១ឆ្នាំ រស់នៅភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង (ត្រូវជាម្ដាយ) បានឱ្យដឹងថា៖ កូនរបស់គាត់មានឈ្មោះ…