Category: អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីបានផ្តល់អំណោយដ៏អស្ចារ្យដល់ប្រធានាធិបតីចិន ដែលធ្វើឱ្យអាមេរិកមិនអាចអង្គុយនៅស្ងៀមបាន

កាសែត Baijiahao បានផ្សាយថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តហាក់ដូចជាមិនសប្បាយចិត្តនឹងអំណោយដែលប្រធានាធិបតីចិន Xi Jinping ទទួលបាននៅទីក្រុងមូស្គូនោះទេ។ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិន លោក Xi Jinping បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ។ ភាគីទាំងពីរមានការចរចាដោយស្មោះស្ម័គ្រ មិត្តភាព និងមានប្រសិទ្ធភាពលើបញ្ហាជាច្រើន ហើយសម្រេចបានកិច្ចព្រមព្រៀងសំខាន់ៗ។ កាសែត Baijiahao បានសរសេរថា “វាគួរអោយកត់សម្គាល់ណាស់ដែលនៅថ្ងៃជួបជាមួយប្រធានាធិបតី Xi Jinping ប្រធានាធិបតី Putin បានផ្តល់ឱ្យមេដឹកនាំចិននូវអំណោយដ៏ធំមួយ”។…

ស្លាប់១១នាក់ របួសរាប់រយនាក់ដោយសាររញ្ជួយដីកម្រិត៦,៥រ៉ិចទ័រ នៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣នេះបានផ្សាយថា ការរញ្ជួយដីដ៏ខ្លាំងក្លាយ៉ាងតិច៣០វិនាទីបានកើតឡើងនៅទូទាំងប្រទសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងផ្នែកខ្លះនៃប្រទេសឥណ្ឌាកាលពីយប់ថ្ងៃ២១ខែមីនា។ ភ្នាក់ងារភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS) បានបញ្ជាក់ថា ការរញ្ជួយដីមានកម្រិត ៦.៥រ៉ិចទ័រ។ USGS បានបន្ថែមថា ចំណុចកណ្តាលនៃការរញ្ជួយគឺនៅជិតតំបន់ជុំ (Jurm) ស្ថិតនៅភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន និងមានជម្រៅ១៨៧គីឡូម៉ែត្រ។ តំបន់នេះរងការវាយប្រហារជាញឹកញាប់ដោយការរញ្ជួយដី ជាពិសេសតំបន់ជួរភ្នំហ៉ីនឌូ ឃឺស (Hindu Kush) ដែលជាចំណុចប្រសព្វនៃដែនដីតំបន់អុីរ៉ាស៊ី និងប្រទេសឥណ្ឌា។ លោក សាហ្វីអូលឡាហ៍ រ៉ាហាមី…

ចិនទៅរុស្ស៊ី នាយករដ្ឋមន្ត្រីជប៉ុនទៅអ៊ុយក្រែន ដ៏គួរឲ្យភ្ញាក់ផ្អើលនៅអ៊ុយក្រែន

មន្ត្រីជប៉ុនបាននិយាយថា នាយករដ្ឋមន្ត្រី Fumio Kishida កំពុងធ្វើដំណើរដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួបជាមួយប្រធានាធិបតី Volodymyr Zelensky ។ សារព័ត៌មាន NHK បានផ្សាយថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុង Kiev កាលពីថ្ងៃទី ២១ ខែមីនា ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។ នេះជាលើកទីមួយហើយដែលនាយករដ្ឋមន្ត្រីជប៉ុនបានទៅទស្សនកិច្ចប្រទេស ឬតំបន់ដែលហែកហួរដោយសង្រ្គាមចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ក្រសួងការបរទេសជប៉ុនបាននិយាយថា លោក Zelensky…

រុស្ស៊ីនិងចិនចេញសេចក្តីថ្លែងការណ៍រួមស្តីពីអ៊ុយក្រែន

ប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃទី 21 ខែមីនាបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឱ្យមានការដោះស្រាយវិបត្តិអ៊ុយក្រែន និងការប្តេជ្ញាចិត្តរបស់រុស្ស៊ីក្នុងការចាប់ផ្តើមកិច្ចចរចាឡើងវិញដើម្បីបញ្ចប់ជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរមិនបានផ្តល់ព័ត៌មានលម្អិត ឬលក្ខខណ្ឌជាមុនសម្រាប់គំនិតផ្តួចផ្តើមសន្តិភាពណាមួយឡើយ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួ បាននិយាយថា “រុស្ស៊ីស្វាគមន៍ចំពោះឆន្ទៈរបស់ចិនក្នុងការដើរតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន តាមរយៈមធ្យោបាយនយោបាយនិងការទូត។ ភាគីរុស្ស៊ីប្តេជ្ញាចិត្តក្នុងការចាប់ផ្តើមការចរចាឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលត្រូវបានវាយតម្លៃខ្ពស់ដោយចិន។” លោកពូទីនបានកត់សម្គាល់ថា បញ្ញត្តិជាច្រើននៃផែនការសន្តិភាព 12 ចំណុចដែលចិនស្នើឡើងនាពេលថ្មីៗនេះគឺស្របតាមវិធីសាស្រ្តរបស់ទីក្រុងមូស្គូចំពោះការចរចានាពេលអនាគតណាមួយនៅពេលដែលលោកខាងលិចនិងក្រុងកៀវត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀងនៅទីនោះ។ យ៉ាងណាក៏ដោយ លោក ពូទីន បានបន្ថែមថា រុស្ស៊ីមិនបានឃើញការត្រៀមខ្លួនបែបនេះពីលោកខាងលិចនិងអ៊ុយក្រែនទេ។ លោក ពូទីន…

ប្រធានាធិបតីចិនអញ្ជើញប្រធានាធិបតីពូទីនបំពេញទស្សនកិច្ចទីក្រុងប៉េកាំង

នេះជាថ្ងៃទី២ហើយក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដោយភាគីទាំងពីរសម្រេចបានតាមគោលដៅដែលគ្រោងទុក ពិសេសគឺទំនាក់ទំនងកាន់តែប្រសើរឡើងថែមទៀត ។ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីចិនលោក ស៉ី ជីនពីងនៅថ្ងៃអង្គារនេះបាននិយាយថា រូបលោកបានអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន ឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំនេះ អំឡុងជំនួបក្រៅផ្លូវការជាមួយ លោក ពូទីន កាលពីថ្ងៃចន្ទម្សិលមិញ។ យោងតាមសេចក្តីរាយការណ៍ នៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ រុស្ស៉ីផ្ទាល់បានឱ្យដឹងថា ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីរុស្ស៉ី លោក មីឃែល មីស៊ូសទីន…

ដើម្បីផលប្រយោជន៍ អាមេរិកព្យាយាមបង្កើនគំរូប្រជាធិបតេយ្យសម្រាប់មជ្ឈិមបូព៌ា ប៉ុន្តែបរាជ័យ

សង្គ្រាមនៅអុីរ៉ាក់ ការធ្វើបដិវត្តន៍និទាឃរដូវ នៅក្នុងបណ្តាប្រទេសតំបន់មជ្ឈិមបូព៌ាកន្លងមករបស់អាមេរិក ក្នុងគោលដៅប្រែក្លាយប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិ ទៅជាប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យ ។ ប៉ុន្តែការខិតខំរបស់អាមេរិកជាង២០ឆ្នាំកន្លងមកត្រូវបរាជ័យទាំងស្រុង ដោយមិនអាចកែប្រែអ្វីបាននៅទីនោះ ហើយថែមទាំងធ្វើឱ្យប្រទេសមួយចំនួនធ្លាក់ក្នុងវិបត្តិទ្រង់ទ្រាយធំ និងភាពក្រីក្រ។ – នៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្តើមសង្រ្គាមអុីរ៉ាក់ក្នុងឆ្នាំ 2003 សហរដ្ឋអាមេរិកសង្ឃឹមថានឹងបង្កើតចំណុចរបត់មួយនៅក្នុងអ្វីដែលគេហៅថា “បដិវត្តន៍ប្រជាធិបតេយ្យសកល” ។ ទោះជាយ៉ាងណាក៏ដោយ ពីរទសវត្សរ៍ក្រោយមក លោកខាងលិចនៅតែមិនអាចកសាងលទ្ធិប្រជាធិបតេយ្យ “គំរូ” ដ៏គាប់ចិត្តសម្រាប់មជ្ឈិមបូព៌ាទាំងមូលបានឡើយ។ ប្រធានាធិបតីអាមេរិក George W. Bush និងរដ្ឋបាលរបស់គាត់បានផ្តល់ហេតុផលជាច្រើនដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការឈ្លានពានអុីរ៉ាក់ក្នុងឆ្នាំ 2003 ។ ក្នុងប៉ុន្មានខែដែលឈានទៅដល់សង្រ្គាម លោក…

ពូទីន ៖ រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីផែនការសន្តិភាពរបស់ចិន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីសំណើសន្តិភាពរបស់ប្រទេសចិនដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ សារព័ត៌មាន Sputnikបានផ្សាយថា នៅថ្ងៃទី២០ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីសំណើសន្តិភាពរបស់ចិន ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ លោក ពូទីន បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក Xi នៅប្រទេសរុស្ស៊ី។…

រុស្ស៊ីប្រតិកម្មយ៉ាងខ្លាំងនៅពេលដែលអាល្លឺម៉ង់និយាយថា នឹងចាប់ខ្លួនលោកពូទីន ប្រសិនបើលោកចូលក្នុងទឹកដីរបស់ខ្លួន

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ លោក Marco Buschmann បាននិយាយថា ទីក្រុងប៊ែរឡាំងនឹងអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រសិនបើលោកដើរលើទឹកដីអាល្លឺម៉ង់ ដែលជំរុញឱ្យទីក្រុងមូស្គូមានប្រតិកម្មតបតវិញយ៉ាងខ្លាំង។ កាលពីថ្ងៃទី ១៩ ខែមីនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ លោក Marco Buschmann បាននិយាយថា ទីក្រុងប៊ែរឡាំងនឹងអនុវត្តដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រសិនបើលោក ពូទីន បោះជើងចូលក្នុងទឹកដីអាល្លឺម៉ង់ ធ្វើឱ្យទីក្រុងមូស្គូមានប្រតិកម្មខ្លាំងចំពោះសេចក្តីថ្លែងការណ៍នេះ ។…

ថៃរំលាយរដ្ឋសភាដើម្បីត្រៀមបោះឆ្នោតនៅខែឧសភាខាងមុខ

នៅក្នុងព្រះរាជសារដែលបានប្រកាសដោយរាជវាំងថៃ នៅថ្ងៃទី២០ខែមីនានេះ ព្រះមហាក្សត្រ Maha Vajiralongkorn បានចុះព្រះហស្គលេខារំលាយរដ្ឋសភា បើកផ្លូវសម្រាប់ការបោះឆ្នោត នៅពេលខាងមុខ។ ការសម្រេចនោះចូលជាធរមានភ្លាមៗ ។ តាមច្បាប់រដ្ឋធម្មនុញ្ញថៃ ការបោះឆ្នោតសកលនឹងត្រូវធ្វើឡើងក្នុងរយៈពេល ពី៤៥-៦០ថ្ងៃ ក្រោយការរំលាយរដ្ឋសភា។ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទនេះបានរំលាយសភាដើម្បីឆ្ពោះទៅរៀបចំការបោះឆ្នោតសកលអាណត្តិថ្មីនៅខែឧសភាខាងមុខ ដែលជាការបោះឆ្នោតសកលលើកទី២ ក្នុងប្រទេសថៃ គិតចាប់តាំងពីរូបលោកបានឡើងកាន់អំណាចដំបូង តាមរយៈការធ្វើរដ្ឋប្រហារយោធា…

ដោយបារម្ភពីចារកិច្ចរបស់លោកខាងលិច វិមានក្រឹមឡាំង ប្រាប់មន្ត្រីរបស់ខ្លួនឱ្យបញ្ឈប់ប្រើប្រាស់ទូរស័ព្ទ iPhone

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលប្រធានាធិបតីរុស្ស៊ីនៅថ្ងៃចន្ទនេះ បានស្នើឱ្យមន្ត្រីឱ្យឈប់ប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ដោយសារតែការព្រួយបារម្ភថា ឧបករណ៍ទាំងនេះងាយរងគ្រោះដោយភ្នាក់ងារស៊ើបការណ៍លោកខាងលិច។ នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយវិមានក្រឹមឡាំងសម្រាប់មន្ត្រីពាក់ព័ន្ធនឹងគោលនយោបាយក្នុងស្រុក លោក Sergei Kiriyenko អនុប្រធានទីមួយនៃរដ្ឋបាលប្រធានាធិបតីបានសុំឱ្យមន្ត្រីផ្លាស់ប្តូរទូរស័ព្ទរបស់ពួកគេត្រឹមថ្ងៃទី០១ ខែមេសា។ កាសែត Kommersant បានដកស្រង់សម្តីអ្នកចូលរួមក្នុងកិច្ចប្រជុំមួយរូបដែលបាននិយាយថា «អ្វីគ្រប់យ៉ាងគឺចប់ហើយ សម្រាប់ iPhone។ បោះវាចោល ឬប្រគល់វាទៅឱ្យក្មេងៗ។ អ្នករាល់គ្នានឹងត្រូវធ្វើវានៅខែមីនានេះ»។ ប្រភពដដែលនេះបានគូសបញ្ជាក់ថា វិមានក្រឹមឡាំងអាចនឹងផ្តល់ឧបករណ៍ផ្សេងទៀតជាមួយនឹងប្រព័ន្ធប្រតិបត្តិការផ្សេងគ្នាដើម្បីជំនួសទូរស័ព្ទ…