Category: ព័ត៌មានជាតិ

ករណីរថយន្តCRVមួយគ្រឿងសង្ស័យគេចពីរថយន្តមួយទៀតបណ្តាលអោយក្រឡាប់ធ្លាក់ផ្លូវជាតិលេខ៥…

កណ្កាល:(ពត័មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តCRVមួយគ្រឿងសង្ស័យគេចពីរថយន្តមួយទៀតបណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវនិងមានមនុស្សរងរបួសស្រាល២នាក់ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល៕

ដំណឹងល្អសម្រាប់ការងារ ! ខែក្រោយកម្ពុជានឹងបញ្ជូនពលករទៅធ្វើការនៅថៃ និងជប៉ុន ប្រមាណជិត ៤ពាន់នាក់

ភ្នំពេញ ៖ រយៈពេល ២ខែដើម ឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅថៃចំនួន ៥.២០០ នាក់ និងទៅជប៉ុនចំនួន ១.៥៤៤នាក់ ហើយនៅខែមេសាខាងមុខនេះ នឹងបញ្ជួនទៅបន្ថែមប្រមាណជិត ៤ពាន់នាក់ទៀត ក្នុងនោះទៅថៃចំនួន ៣.០០០នាក់ និង ៨០០នាក់ទៅជប៉ុន។ នេះជាការបញ្ជាក់ពី លោក អន ប៊ុនហាក់ ប្រធាន សមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៣ មីនា ឆ្នាំ២០២៣ នេះ ។  លោក អន…

ធនាគារជាតិ ៖ សេចក្ដីជូនដំណឹង ស្ដីពីការឆបោកប្រាក់តាមបណ្ដាញសង្គម និងប្រព័ន្ធទូរស័ព្ទ

ភ្នំពេញ​៖​ ធនាគារជាតិនៃកម្ពុជា នៅរសៀល​ថ្ងៃ​ពុធ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពីការឆបោកប្រាក់តាមបណ្ដាញសង្គម និងប្រព័ន្ធទូរស័ព្ទ។  ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា​ បានបញ្ជាក់ថា​​ សូមជម្រាបជូនសាធារណជនជ្រាបថា នាពេលថ្មីៗនេះមានជនខិលខូច មួយចំនួន បានព្យាយាមឆបោកប្រាក់តាមគ្រប់រូបភាព នៅតាមបណ្តាញសង្គម ដូចជា Telegram, Facebook និង TikTok ជាដើម ក៏ដូចជាតាមប្រព័ន្ធទូរស័ព្ទ ខណៈពេលដែលវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ជនខិលខូចបានឆបោកប្រាក់ជនរងគ្រោះ ដោយបើ គណនីបណ្តាញសង្គមនៃសមាជិកណាមួយរបស់គ្រួសារ ឬញាតិសន្ដាន ឬមិត្តភក្ដិ…

បុរសម្នាក់ត្រូវជនមិនស្គាល់មុខលបកាប់សម្លាប់រួចយកទូរស័ព្ទដៃនិងម៉ូតូគេចបាត់ស្រមោល

ខេត្តកំពង់ឆ្នាំង ៖ ជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗ ក្រោយពីជនសង្ស័យលីកាំបិតទៅកាប់ក្នុងពេលដែលកំពុងដេកលង់លក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង៤០ នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅនឹងផ្ទះរបស់ជនរងគ្រោះក្នុងភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះនុត សារឿន អាយុ៥២ឆ្នាំ មានលំនៅនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។ អធិការនគរបាលស្រុកសាមគ្គីមានជ័យបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅផឹកស៊ីជាមួយគេនៅកន្លែងមួយ។ ក្នុងពេលកំពុងតែផឹកស៊ីនោះស្រាប់តែជនរងគ្រោះមានទំនាស់ជាមួយគ្នា ។ ក្រោយពីមានទំនាស់ពាក្យសម្តីហើយ ជនរងគ្រោះបានត្រឡប់ទៅផ្ទះរបស់ខ្លួន រួចបានដេករហូតដល់វេលាកើតហេតុ…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូប៉ះម៉ូតូបណ្តាលឲស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់

ខេត្តកំពង់ស្ពឺ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម  នៅថ្ងៃអង្គារ ១៥ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១និង១៥នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៦-៣៧ ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូប៉ះម៉ូតូបណ្តាលឲស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ម្នាក់ ។ តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ ១គ្រឿងម៉ាកហុងដាសេ125 ពណ៍ខ្មៅ…

មនុស្ស៦នាក់ស្លាប់​ និងរបួស២៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២១ មីនា​ ២០២៣ម្សិលមិញ

ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ​ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ ១៦នាក់ និងស្រាល ១១នាក់ ។ ​     យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី២១ ខែមីនា ម្សិលមិញ​បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៣៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន…

ប្រទះឃើញសពចង.កនៅភូមិព្រៃកូនឈើ ក្រុងបាវិត

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ប្រជាពលរដ្ឋ និងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានខណៈប្រទះឃើញសព ចងកនៅដីភូមិព្រៃកូនឈើ នៅខាងលិចមន្ទីរសម្រាកព្យាបាល អ៉ឹម បុត្រ ។ ការប្រទះឃើញសពកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងលិច មន្ទីរសម្រាកព្យាបាល អ៉ឹម បុត្រ  ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាសពមានឈ្មោះ RENDY ONDANG ភេទប្រុសជនបរទេសមាន ភិនភាគ រាងធាត់ សម្បុរស ពាក់អាវយឺតដៃខ្លី ពណ៌លឿង ស្លៀកខោខោប៊ូយជើងខ្លី…

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២១ មីនា ចំនួន ១៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៩នាក់

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៩នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ។ ក្នុងចំណោមជនសង្ស័យចំនួន ២៩នាក់ រួមមាន ៖  +ជួញដូរ ៥ករណី ឃាត់ ៨នាក់ (ស្រី ០នាក់) +ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៦នាក់ (ស្រី…

ក្មេងស្រី២នាក់បងប្អូនជីដូនមួយបាននាំគ្នាដើរទៅបេះផ្លែអម្ពិលទឹកនៅជិតស្រះបានរអិលជើងធ្លាក់ចូលស្រះលង់ស្លាប់ម្នាក់

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់នគរបាលប៉ុស្ថិ៍ឃុំស្ទឹងកាច់បានឱ្យដឹងថា កាលពីវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី២០ខែមីនាឆ្នាំ២០២៣ មានករណីក្មេងស្រីម្នាក់បានលង់ទឹកស្រះស្លាប់ ដែលករណីនេះបានទទួលព័ត៌មានពីលោកមេភូមិស្ទឹងកាច់ នៅចំណុចស្រះទឹកក្បែរស្តេចកន ស្ថិតក្នុងភូមិ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បើតាមសមត្តកិច្ចមូលដ្ឋានឱ្យដឹងបន្តថា ក្មេងរងគ្រោះឈ្មោះ ប៊ុន សុម៉ាវត្តី ភេទស្រី អាយុ០៤ឆ្នាំ រស់នៅភូមិស្ទឹងកាច់ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ តាមការរៀបរាប់របស់ក្មេងស្រីឈ្មោះ ប៊ុន ស្រីមុំ អាយុ០៧ឆ្នាំត្រូវជាបងប្អូនជីដូនមួយជាមួយក្មេងស្រីរងគ្រោះបានប្រាប់ថា នៅមុនពេលកើតហេតុពួកខ្លួនទាំងពីរនាក់បាននាំគ្នាទៅបេះផ្លែអម្ពិលទឹកនៅជិតស្រះទឹក ខណ:កំពុងតែបេះផ្លែអម្ពិលទឹកស្រាប់តែពេលនោះផ្លែអំពិលទឹកក៏បានជ្រុះចូលក្នុងស្រះទឹក…

ព្រះករុណា ព្រះមហាក្សត្រយាងប្រោសព្រះរាជប្រទាន ព្រះអគ្គិកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ២០២៣ ប្រារព្ធឡើងនៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅប្រាសាទអង្គរវត្តនៃខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។ ព្រះរាជពិធីប្រោសព្រះរាជប្រទាន អគ្គិកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ២០២៣នេះ មានការអញ្ជើញចូលរួមពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។…