Author: admin

ជនដៃដល់៥នាក់ប្រើកាំបិតផ្គាក់កាប់ទៅលេីយុវជនម្នាក់បណ្តាលអោយរងរបួលធ្ងន់ត្រូវឃាត់ខ្លួន

ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បត្តិ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២២នឹង៤០នាទី ត្រង់ចំណុចក្រុមទី១ ភូមិដូនត្រិត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតផ្គាក់កាប់) កើតឡើង០១លើក ដែលបង្កឡើង ដោយជនសង្ស័យចំនួន ០៥នាក់។ សមត្ថកិច្ចនគរបាលស្រុកសំឡូត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសាញ បានចុះបង្ក្រាបជនសង្ស័យចំនួន ០៥នាក់ ១.ឈ្មោះ លន់ ចំរ៉ុង ភេទប្រុស…

ករណីរថយន្តCRVមួយគ្រឿងសង្ស័យគេចពីរថយន្តមួយទៀតបណ្តាលអោយក្រឡាប់ធ្លាក់ផ្លូវជាតិលេខ៥…

កណ្កាល:(ពត័មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តCRVមួយគ្រឿងសង្ស័យគេចពីរថយន្តមួយទៀតបណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវនិងមានមនុស្សរងរបួសស្រាល២នាក់ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល៕

ប្រធានាធិបតីរុស្ស៊ីបានផ្តល់អំណោយដ៏អស្ចារ្យដល់ប្រធានាធិបតីចិន ដែលធ្វើឱ្យអាមេរិកមិនអាចអង្គុយនៅស្ងៀមបាន

កាសែត Baijiahao បានផ្សាយថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តហាក់ដូចជាមិនសប្បាយចិត្តនឹងអំណោយដែលប្រធានាធិបតីចិន Xi Jinping ទទួលបាននៅទីក្រុងមូស្គូនោះទេ។ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិន លោក Xi Jinping បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ។ ភាគីទាំងពីរមានការចរចាដោយស្មោះស្ម័គ្រ មិត្តភាព និងមានប្រសិទ្ធភាពលើបញ្ហាជាច្រើន ហើយសម្រេចបានកិច្ចព្រមព្រៀងសំខាន់ៗ។ កាសែត Baijiahao បានសរសេរថា “វាគួរអោយកត់សម្គាល់ណាស់ដែលនៅថ្ងៃជួបជាមួយប្រធានាធិបតី Xi Jinping ប្រធានាធិបតី Putin បានផ្តល់ឱ្យមេដឹកនាំចិននូវអំណោយដ៏ធំមួយ”។…

ដំណឹងល្អសម្រាប់ការងារ ! ខែក្រោយកម្ពុជានឹងបញ្ជូនពលករទៅធ្វើការនៅថៃ និងជប៉ុន ប្រមាណជិត ៤ពាន់នាក់

ភ្នំពេញ ៖ រយៈពេល ២ខែដើម ឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅថៃចំនួន ៥.២០០ នាក់ និងទៅជប៉ុនចំនួន ១.៥៤៤នាក់ ហើយនៅខែមេសាខាងមុខនេះ នឹងបញ្ជួនទៅបន្ថែមប្រមាណជិត ៤ពាន់នាក់ទៀត ក្នុងនោះទៅថៃចំនួន ៣.០០០នាក់ និង ៨០០នាក់ទៅជប៉ុន។ នេះជាការបញ្ជាក់ពី លោក អន ប៊ុនហាក់ ប្រធាន សមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៣ មីនា ឆ្នាំ២០២៣ នេះ ។  លោក អន…

ធនាគារជាតិ ៖ សេចក្ដីជូនដំណឹង ស្ដីពីការឆបោកប្រាក់តាមបណ្ដាញសង្គម និងប្រព័ន្ធទូរស័ព្ទ

ភ្នំពេញ​៖​ ធនាគារជាតិនៃកម្ពុជា នៅរសៀល​ថ្ងៃ​ពុធ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពីការឆបោកប្រាក់តាមបណ្ដាញសង្គម និងប្រព័ន្ធទូរស័ព្ទ។  ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា​ បានបញ្ជាក់ថា​​ សូមជម្រាបជូនសាធារណជនជ្រាបថា នាពេលថ្មីៗនេះមានជនខិលខូច មួយចំនួន បានព្យាយាមឆបោកប្រាក់តាមគ្រប់រូបភាព នៅតាមបណ្តាញសង្គម ដូចជា Telegram, Facebook និង TikTok ជាដើម ក៏ដូចជាតាមប្រព័ន្ធទូរស័ព្ទ ខណៈពេលដែលវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ជនខិលខូចបានឆបោកប្រាក់ជនរងគ្រោះ ដោយបើ គណនីបណ្តាញសង្គមនៃសមាជិកណាមួយរបស់គ្រួសារ ឬញាតិសន្ដាន ឬមិត្តភក្ដិ…

បុរសម្នាក់ត្រូវជនមិនស្គាល់មុខលបកាប់សម្លាប់រួចយកទូរស័ព្ទដៃនិងម៉ូតូគេចបាត់ស្រមោល

ខេត្តកំពង់ឆ្នាំង ៖ ជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗ ក្រោយពីជនសង្ស័យលីកាំបិតទៅកាប់ក្នុងពេលដែលកំពុងដេកលង់លក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង៤០ នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅនឹងផ្ទះរបស់ជនរងគ្រោះក្នុងភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះនុត សារឿន អាយុ៥២ឆ្នាំ មានលំនៅនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។ អធិការនគរបាលស្រុកសាមគ្គីមានជ័យបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅផឹកស៊ីជាមួយគេនៅកន្លែងមួយ។ ក្នុងពេលកំពុងតែផឹកស៊ីនោះស្រាប់តែជនរងគ្រោះមានទំនាស់ជាមួយគ្នា ។ ក្រោយពីមានទំនាស់ពាក្យសម្តីហើយ ជនរងគ្រោះបានត្រឡប់ទៅផ្ទះរបស់ខ្លួន រួចបានដេករហូតដល់វេលាកើតហេតុ…

ស្លាប់១១នាក់ របួសរាប់រយនាក់ដោយសាររញ្ជួយដីកម្រិត៦,៥រ៉ិចទ័រ នៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣នេះបានផ្សាយថា ការរញ្ជួយដីដ៏ខ្លាំងក្លាយ៉ាងតិច៣០វិនាទីបានកើតឡើងនៅទូទាំងប្រទសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងផ្នែកខ្លះនៃប្រទេសឥណ្ឌាកាលពីយប់ថ្ងៃ២១ខែមីនា។ ភ្នាក់ងារភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS) បានបញ្ជាក់ថា ការរញ្ជួយដីមានកម្រិត ៦.៥រ៉ិចទ័រ។ USGS បានបន្ថែមថា ចំណុចកណ្តាលនៃការរញ្ជួយគឺនៅជិតតំបន់ជុំ (Jurm) ស្ថិតនៅភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន និងមានជម្រៅ១៨៧គីឡូម៉ែត្រ។ តំបន់នេះរងការវាយប្រហារជាញឹកញាប់ដោយការរញ្ជួយដី ជាពិសេសតំបន់ជួរភ្នំហ៉ីនឌូ ឃឺស (Hindu Kush) ដែលជាចំណុចប្រសព្វនៃដែនដីតំបន់អុីរ៉ាស៊ី និងប្រទេសឥណ្ឌា។ លោក សាហ្វីអូលឡាហ៍ រ៉ាហាមី…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូប៉ះម៉ូតូបណ្តាលឲស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់

ខេត្តកំពង់ស្ពឺ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម  នៅថ្ងៃអង្គារ ១៥ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១និង១៥នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៦-៣៧ ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូប៉ះម៉ូតូបណ្តាលឲស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ម្នាក់ ។ តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ ១គ្រឿងម៉ាកហុងដាសេ125 ពណ៍ខ្មៅ…

ចិនទៅរុស្ស៊ី នាយករដ្ឋមន្ត្រីជប៉ុនទៅអ៊ុយក្រែន ដ៏គួរឲ្យភ្ញាក់ផ្អើលនៅអ៊ុយក្រែន

មន្ត្រីជប៉ុនបាននិយាយថា នាយករដ្ឋមន្ត្រី Fumio Kishida កំពុងធ្វើដំណើរដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួបជាមួយប្រធានាធិបតី Volodymyr Zelensky ។ សារព័ត៌មាន NHK បានផ្សាយថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុង Kiev កាលពីថ្ងៃទី ២១ ខែមីនា ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។ នេះជាលើកទីមួយហើយដែលនាយករដ្ឋមន្ត្រីជប៉ុនបានទៅទស្សនកិច្ចប្រទេស ឬតំបន់ដែលហែកហួរដោយសង្រ្គាមចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ក្រសួងការបរទេសជប៉ុនបាននិយាយថា លោក Zelensky…

រុស្ស៊ីនិងចិនចេញសេចក្តីថ្លែងការណ៍រួមស្តីពីអ៊ុយក្រែន

ប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃទី 21 ខែមីនាបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឱ្យមានការដោះស្រាយវិបត្តិអ៊ុយក្រែន និងការប្តេជ្ញាចិត្តរបស់រុស្ស៊ីក្នុងការចាប់ផ្តើមកិច្ចចរចាឡើងវិញដើម្បីបញ្ចប់ជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរមិនបានផ្តល់ព័ត៌មានលម្អិត ឬលក្ខខណ្ឌជាមុនសម្រាប់គំនិតផ្តួចផ្តើមសន្តិភាពណាមួយឡើយ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួ បាននិយាយថា “រុស្ស៊ីស្វាគមន៍ចំពោះឆន្ទៈរបស់ចិនក្នុងការដើរតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន តាមរយៈមធ្យោបាយនយោបាយនិងការទូត។ ភាគីរុស្ស៊ីប្តេជ្ញាចិត្តក្នុងការចាប់ផ្តើមការចរចាឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលត្រូវបានវាយតម្លៃខ្ពស់ដោយចិន។” លោកពូទីនបានកត់សម្គាល់ថា បញ្ញត្តិជាច្រើននៃផែនការសន្តិភាព 12 ចំណុចដែលចិនស្នើឡើងនាពេលថ្មីៗនេះគឺស្របតាមវិធីសាស្រ្តរបស់ទីក្រុងមូស្គូចំពោះការចរចានាពេលអនាគតណាមួយនៅពេលដែលលោកខាងលិចនិងក្រុងកៀវត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀងនៅទីនោះ។ យ៉ាងណាក៏ដោយ លោក ពូទីន បានបន្ថែមថា រុស្ស៊ីមិនបានឃើញការត្រៀមខ្លួនបែបនេះពីលោកខាងលិចនិងអ៊ុយក្រែនទេ។ លោក ពូទីន…