ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជនបានសហការជាមួយកម្លាំងខណ្ឌ ចុះឆ្មក់បង្ក្រាបទីតាំង ភោជនីដ្ឋានមួយកន្លែងយីហោ ចំការស្នេហ៍ឃាត់ខ្លួន មនុស្សប្រុសស្រីបាន៣៥នាក់ ក្នុងនោះមានអនីតិជន៦នាក់ រួមទាំងសម្ភារៈមួយចំនួន សង្ស័យពាក់ព័ន្ធករណីបំរើសេវាផ្លូវភេទខុសច្បាប់។ ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលា ម៉ោង៨និង៣៥ នាទីយប់ថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៥ស្ថិតនៅ តាមបណ្តោយផ្លូវលំស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីខាងមន្រ្តីជំនាញនាយកដ្ឋានបានអោយដឹងថា ដោយទីតាំងភោជនីដ្ឋានមួយកន្លែងយីហោ ចំការស្នេហ៍ ខាងលើសង្ស័យថាមានលួចបង្កប់នៅសេវាបម្រើ ផ្លូវភេទខុសច្បាប់ និងប្រើក្មេងស្រីមិនទាន់គ្រប់អាយុឱ្យ បំរើភ្ញៀវទើបសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសហការជាមួយនិងកម្លាំងសមត្ថកិច្ចនៃ អធិការដ្ឋាននគបាលខណ្ឌសែនសុខធ្វើការចុះឆ្មក់បង្ក្រាបជាក់ស្តែងតែម្តង បន្ទាប់មកសមត្ថកិច្ចជំនាញក៏បានចូលទៅពិនិត្យនៅតាមបន្ទប់និងក្យូសនីមួយៗហើយប្រមូលបានសម្ភារៈ មួយចំនួននិងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីដែលបំរើកាងារនៅក្នុងហាងបានជាច្រើននាក់រួមទាំងម្ចាស់ហាងផងដែរ។

    សមត្ថកិច្ចបានបញ្ជាក់ប្រាប់ទៀតថា នៅក្នុងនោះនារីនិងបុរស មួយចំនួនមិនប៉ះពាល់អោយត្រឡប់ទៅវិញភ្លាមៗដូចជាក្រុមតន្ត្រី នឹងអ្នកចំរៀង ។

    ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនរួចក៏បានដឹកតាមរថយន្តប្រភេទ សាំយ៉ុងចំនួន៤គ្រឿងក្នុងនោះមានស្រីនិងប្រុសបញ្ជូនយកទៅអគ្គស្នងការនគបាលជាតិដើម្បីសួរនាំបន្តនិង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ