ភ្នំពេញ៖ ឃ្លាំងវិចខ្ចប់ចេកមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅត្រូវបានកម្លាំងជំនាញបង្ការនិងពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលា ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុច ផ្លូវ៦៨Kភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងឈ្មោះ HU SHENGJIANG អាយុ៣៦ឆ្នាំ ជនជាតិ ចិន មូលហេតុ: កំពុងស្រាវជ្រាវ (បន្ត)។
ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះនោះប្រភេទសំណង់ឃ្លាំង: រោងដែកប្រក់សង្ក័សី (ទំហំ ១០X ៦០ម៉ែត្រការ៉េ)។
ខូចខាតសម្ភារៈ ឆេះខូចខាតអស់បន្ទប់ចំនួន១ បណ្ដោយ៤x២០ម៉ែត្រ និងចេកបន្ទុំមួយចំនួន។
ក្នុងរង្វង់ប្រតិបត្តការខាងលេីរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យមកអន្តរាគមន៍ចំនួន៧គ្រឿងប្រេីប្រាស់អស់ចំនួន១គ្រឿង។
រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ពុំបានប្រើ ៕


