ភ្នំពេញ ៖ ប្រាសាទតាមាន់ធំ

-កសាងដោយ ស្នាមព្រះហស្ថនៃព្រះបាទសូរ្យវរ្មន័ទី១

-កសាងឡើងនៅ សតវត្សទី១១

-ឧទ្ទិសថ្វាយដល់ព្រះសិវៈ

-ស្ថាបត្យកម្ម : រចនាបថឃ្លាំង និងបាពួន

ស្ថិតនៅ ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ 

ប្រាសាទតាមាន់តូច

-កសាងដោយ ព្រះបាទជ័យវរ្ម័នទី៧

-កសាងនៅ សតវត្សទី១២

-ឧទ្ទិសថ្វាយ : ព្រះពោធិសត្វកៃសជ្យគុរុ

-រចនាបថ : អរោត្យសាលា

-ស្ថាបត្យកម្ម : រចនាបថបាយ័ន

ស្ថិតនៅក្នុង ភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ 

ប្រាសាទតាក្របី

-កសាងដោយ ព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទឧទ័យាទិត្យទី២

-កសាងនៅ សតវត្សទី១១

-ឧទ្ទិសថ្វាយ : ព្រះឥសូរ ព្រះវិស្ណុ

-ស្ថាបត្យកម្ម : ខ្មែរ

ស្ថិតនៅ ភូមិបុសធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ