ប្រទេសថៃ៖ យោងតាមប្រភពរបាយការណ៍ ក្រុមការងារ Suranaree កងទ័ពភូមិភាគ២របស់ថៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះថា ករណីឧទ្ធម្ភាគចក្រកងទ័ពថៃមួយគ្រឿង បាត់បង់ការគ្រប់គ្រង ធ្លាក់ចុះទាំងបង្ខំ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ នៅភូកុកយ៉ៃ នៅជិតខ្សែបន្ទាត់ Khlong Bok ស្រុក Nam Yuen ខេត្ត អ៊ូប៊ុន បណ្តាលឱ្យមានអ្នករបួស០៨នាក់ ក្នុងនោះ កម្លាំងទ័ពចំនួន៥នាក់ មកពីកងវរសេនាធំ លេខ២៣ ចំណុះឱ្យភូមិភាគ២ ,អាកាសយានិក២ នាក់ ,និង មេកានិក១ នាក់ ។

ក្រោយកើតហេតុ អ្នករបួសទាំង៨នាក់ ត្រូវបានដឹកបញ្ជូនទៅ មន្ទីរពេទ្យស្រុក Nam Yuen  ហើយ បញ្ជូនបន្តទៅមន្ទីរពេទ្យ Saraphithi prasong ទាំងយប់ដើម្បីសង្គ្រោះ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ