ភ្នំពេញ ៖ ថ្ងៃស្អែក២០មិថុនាគឺជាខួបលើកទី៤៨ឆ្នាំ(២០មិថុនា១៩៧៧-២០មិថុនា២០២៥)ជាថ្ងៃដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះជាតិរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ ជាមួយទឹកភ្នែករាប់មុឺនរាប់សែនរាប់លានដំណក់ពេលចាកចោលភរិយាដ៏កំសត់កំពុងមានផ្ទៃពោះ ចាកចោលមាតុភូមិនិងប្រជាជនដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជ។
សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ ខ្ញុំពិតឈឺចាប់រកពាក្យនិយាយមិនបានបើទោះជារឿងនេះបានឆ្លងផុត៤៨ឆ្នាំហើយក្តី ក៏ទឹកភ្នែកខ្ញុំនៅតែហូរមកមិនដាច់នៅពេលដែលខ្ញុំនឹកឃើញដល់រឿងនោះសូម្បីតែពេលដែលខ្ញុំវាយអត្ថបទខ្លីមួយនេះក៏ទឹកភ្នែកខ្ញុំហូរចុះមកធ្វើឲ្យស្រវាំងភ្នែក។ទឹកភ្នែកខ្ញុំប្រហែលឈប់ហូរនៅពេលដែលខ្ញុំលាចាកលោកនេះប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ៖ ដើម្បីរំលឹកដល់រឿងនេះសូមស្តាប់ចម្រៀងថ្មីមួយបទមានចំណងជើងថា(អក្ខរាលាស្រីថ្ងៃ២០មិថុនា)ដែលលោក ង៉ូវ សារិន និងហុឹម សុភា និពន្ធឡើងក្រោមការចាត់ចែងផលិតដោយអ្នកឧកញ្ញាឡេង ណាវ៉ាត្រា និងច្រៀងដោយអ្នកចម្រៀង ខេម៕



