ភ្នំពេញ៖​ ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលខណ្ឌកំបូលបានធ្វេីការឃាត់ម៉ូតូចំនួន ១០គ្រឿងករណីប្រេីប្រាស់សុីម៊ាំងបំពងសំឡេង នៅចំណុចផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

សមត្ថកិច្ចបានឲ្យដឹងថា​ ម៉ូតូដែលឃាត់ទាំងនោះមានចំនួន១០គ្រឿង​ ទី១-ម៉ូតូ ម៉ាក Scoopy ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1Kl-3215។ 

ទី២- ម៉ាក Honda CRF ពណ៌ ខ្មៅ ឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ1 LQ 9238។ 

ទី៣-ម៉ូតូ ម៉ាក Yamaha Exciter ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1HL-5091។ 

ទី៤-ម៉ូតូ ម៉ាក Excitor ពណ៌ សលាយខ្មៅ ឆ្នាំ២០១៦ (គ្មានផ្លាកលេខ)។ 

ទី៥-ម៉ូតូ ម៉ាក Honda vorio ពណ៌កាត់ស្តាំង ឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1LH-8674។ 

ទី៦-ម៉ូតូ ម៉ាក សូនិច ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1C-5557។ 

ទី៧-ម៉ូតូ ម៉ាក ហុងដា (SL) ពណ៌ក្រហមលាយខ្មៅ (គ្មានផ្លាកលេខ)។ 

ទី៨-ម៉ូតូ ម៉ាក Honda Wave ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1CJ-6260។ 

ទី៩-ម៉ូតូ ម៉ាក YAMAHA MZLAS ពណ៍ ប្រផេះ ឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1JG-9428។ 

និងទី១០-ម៉ូតូ ម៉ាក Excitor ពណ៌ខ្មៅលាយស្វាយ ពាក់ផ្លាកលេខ ភ្នំពេញ 1KR-5873។ 

បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលបានណែនាំអប់រំ និងធ្វេីកិច្ចសន្យា ដល់អ្នកបេីកបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៊ាំងដើមមកដោះដូរ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ