Month: March 2025

កម្ពុជាបញ្ជូនមន្ត្រីជំនាញ២រូប ក្នុងបេសកកម្មសង្គ្រោះ គ្រោះរញ្ជួយដី ក្នុងប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ​៖​ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់បញ្ជូនមន្ត្រីចំនួន ០២រូប ដែលសមាជិក ក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដើម្បីចូលរួមជាមួយបណ្តាប្រទេស ជាសមាជិកអាស៊ានផ្សេងទៀតក្នុងបេសកកម្មអន្តរាគមន៍សង្គ្រោះគ្រោះរញ្ជួយដី ដែលបានកើតឡើងក្នុងប្រទេស មីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥…

ឃាត់ខ្លួនជនបរទេស៥នាក់ និងរឹបអូសបានថ្នាំញៀនជាង ១០០គីឡូក្រាម នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ

ភ្នំពេញ៖ មន្ទីរ​ប្រឆាំងគ្រឿងញៀន​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ កម្លាំង​នគរបាល​ជំនាញ​ បានចុះស្រាវជ្រាវ​បង្ក្រាបករណីជួញដូរគ្រឿងញៀន ជាក់ស្ដែង​ឃាត់ខ្លួនជនបរទេស៥នាក់ និងរឹបអូសបានថ្នាំជាង ១០០គីឡូក្រាម នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ យកមក​អនុវត្ត​នីតិវិធី​ច្បាប់​។  ក្នុងប្រតិបត្តិការនោះ​អនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ…

ផ្ទុះកំប៉ុងហ្គាសឆេះតូបលក់អីវ៉ាន់ចំនួន២ក្នុងសាលាបឋមសិក្សាព្រៃគប់

ខេត្តបន្ទាយមានជ័យ៖ អគ្គិភ័យបានឆាបឆេះតូបលក់ដូរចំនួន២ក្នុងសាលាបឋមសិក្សាព្រៃគប់ ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែត នៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ។លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ ក្រោយពីបានទទួលព័ត៌មានពីករណីអគ្គិភ័យឆាបឆេះតូបលក់ដូរក្នុងសាលាបឋមសិក្សាព្រៃគប់ ស្ថិតនៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ដែលមានម្ចាស់តូបឈ្មោះ…

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលមីយ៉ាន់ម៉ា ចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការសោកស្តាយ និងចូលរួមជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក៏ដូចជាប្រជាពលរដ្ឋដែលរងគ្រោះដោយឧបទ្ទវហេតុរញ្ជួយដីដែលកើតឡើងនៅរសៀលសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥។ បន្ទាប់ពីការកើតឡើងនៃគ្រោះធម្មជាតិនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការសហការជាមួយឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសថៃ…

នាយករដ្ឋមន្ត្រី និងអតីតនាយករដ្ឋមន្ត្រីថៃ ចូលរួមរំលែកមរណ ទុកជាមួយ សម្តេចតេជោ ចំពោះមរណភាពអ្នកឧកញ៉ាឧត្ដម មេត្រីវិសិដ្ឋ ហ៊ុន សាន

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីថៃនាពេលបច្ចុប្បន្ន និងអតីតនាយករដ្ឋមន្ត្រី ថៃ ចំនួន ៤រូប បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមខុរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះមរណភាពអ្នក ឧកញ៉ា ឧត្ដម មេត្រីវិសិដ្ឋ ហ៊ុន សាន ដែលជាបងប្រុសជាទីគោរពស្រឡាញ់របស់សម្តេច។ សូមបញ្ជាក់ថា…

សារាចរ របស់រាជរដ្ឋាភិបាល ស្តីពី«ការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»

ភ្នំពេញ ៖ ផ្អែកលើស្នូលនៃ«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ រាជរដ្ឋាភិបាលបានកំណត់អភិក្រម “រៀបចំផ្ទះឱ្យរៀបរយ” និង “ពង្រឹងជាជាងពង្រីក” ដើម្បីធានាការរៀបចំ…

ប្រទេសថៃប្រកាសដាក់ប្រទេសក្នុងភាពអាសន្នក្នុងគ្រោះរញ្ជួយដីនៅទីក្រុងបាងកក

នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានកោះប្រជុំ “ការប្រជុំបន្ទាន់” ដើម្បីដោះស្រាយការរញ្ជួយដីហើយបានប្រកាសភាពអាសន្ននៅក្នុងទីក្រុងបាងកក។ យោងតាមកាសែតថៃរ័ត្ន នាយកដ្ឋានឧតុនិយមថៃបានព្រមានថា ស្ថានភាពនៅតែមិនស្ថិតស្ថេរ និងបានណែនាំប្រជាពលរដ្ឋកុំឱ្យស្ថិតក្រោមអគារខ្ពស់ៗ ត្រូវតាមដានការវិវត្តន៍ឱ្យដិតដល់ក្នុងរយៈពេល 3-4 ម៉ោងខាងមុខ និងត្រូវនៅក្រៅផ្ទះ និងមានខ្យល់អាកាសល្អ។លើសពីនេះ នាយកដ្ឋានឧតុនិយមថៃ ក៏កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ជាមួយមជ្ឈមណ្ឌលព្រមានគ្រោះមហន្តរាយជាតិថៃ ហើយនឹងធ្វើបច្ចុប្បន្នភាពជូនសាធារណជនជាបន្តបន្ទាប់។នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការស្លាប់ និងរងរបួស ក៏ដូចជាការខូចខានៅឡើយទេ។‘អ្នកស្លាប់…

ប្រជាពលរដ្ឋជិត៣០០គ្រួសារ ស្នើសុំអាជ្ញាធរក្រុងដូនកែវនិងខេត្តតាកែវជួយមានវិធានការចំពោះទីលានចាក់សំរាមរបស់អ្នកស្រីលឹម សុខា

ខេត្តតាកែវ ៖ ក្រោយពីអត់ទ្រាំនឹងផលប៉ះពាល់ពីគំនរសម្រាមអស់រយៈពេលជាង២០ឆ្នាំមកហើយ ទើបក្រុមប្រជាពលរដ្ឋប្រមាណជិត៣០០គ្រួសារនៅក្នុង៣ភូមិ នៃសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បាននាំគ្នាផ្ទុះការតវ៉ាចំពោះទីលានចាក់សំរាមនៅជាយក្រុងដូនកែវ១ កន្លែង ដែលត្រូវគេដឹងថាជារបស់ អ្នកស្រី លឹម សុខា ដែលកំពុងបង្កផលប៉ះពាល់ជាខ្លាំង ដល់សុខភាព បរិស្ថាននិងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។ ការស្នើ សុំរបស់ប្រជាពលរដ្ឋនឹងមានផ្តឹតមេដៃ តាំងពីខែមីនា…

កម្លាំងសមត្ថកិច្ចឆ្មក់ចូលទីតាំងស្តុកលក់សាច់សត្វព្រៃយ៉ាងធំមួយកន្លែង បង្ក្រាបរឹបអូសនិងឃាត់ខ្លួនបានថៅកែម្នាក់នាំទៅហើយ

ខេត្តក្រចេះ៖ ទីតាំងលក់សាច់សត្វព្រៃដ៍ធំមួយកន្លែងត្រូវបានកម្លាំងសមត្ថកិច្ចចុះឆ្មក់បង្ក្រាបបានយ៉ាងច្រើននិងឃាត់ខ្លួនថៅកែបានម្នាក់កសាងកំណត់ហេតុបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត។ ក្នុងប្រតិបត្តិការចុះបង្ក្របទីតាំងលក់សាច់សត្វព្រៃនោះសមត្ថកិច្ចបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥ស្ថិតនៅផ្សារស្នួល ស្រុកស្នួលខេត្តក្រចេះក្រោមការបញ្ជាពីឯកឧត្តមគឺ ប៊ុនណារ៉ា ព្រះរាជអជ្ញាខេត្តក្រចេះ និងដឹកនាំបញ្ជាសម្របសម្រួលផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថាទីតាំងខាងលើមានលួចស្តុកនិងលក់សត្វព្រៃខុសច្បាប់សមត្ថកិច្ចបានដឹកនាំកម្លាំងចម្រុះនិងមានការបញ្ជាផ្ទាល់ពីលោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះផងដែរ។ ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងលក់សាច់សត្វព្រៃនោះមានសមាសភាពចូលរួម៖ ទី១.-លោក ស រ៉ោ អនុប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ។ ទី២.លោក…

នគរបាលរាជធានីបង្ហាញមុខជនសង្ស័យជាក្រុមក្មេងទំនើង​ លួច ឆក់និងបង្កហិង្សាចំនួន២០នាក់

ភ្នំពេញ៖ ជនសង្ស័យជាក្រុមក្មេងទំនើងបង្កហិង្សានិងធ្វើសកម្មភាពលួច ឆក់​ ចំនួន២០នាក់ ត្រូវបាននគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងនៅតាមបណ្ដាខណ្ឌនានាស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ក្នុងរយៈពេល៣ថ្ងៃហើយយកទៅបង្ហាញមុខជាសាធារណៈរួមគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីវេលាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ ។    តាមនគរបាលបានឲ្យដឹងថា ដោយ អនុវត្តតាមបទបទបញ្ជារបស់ លោក ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ ស្នងការ រងនគរបាលជាតិ និង…