ខេត្តបាត់ដំបង៖ ស្នងការនគរបាលខេត្តបាត់ដំបងបញ្ជាកម្លាំងអោយស្រាវជ្រាវរកអ្នកដែលដឹកសត្វក្រពើងាប់មកទម្លាក់ចូលក្នុងស្ទឹងសង្កែ ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា, លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងតាមតេឡេក្រាមថាពិតជាមានករណីសត្វក្រពើអណ្ដែតងាប់ក្នុងស្ទឹងសង្កែមែនហើយសត្វក្រពើអណ្ដែតងាប់នេះមានចំនួន ៩ក្បាល ។

តាមករណីស្រាវជ្រាវបឋមបានឲ្យដឹងថាមានគេឃើញរទេះដឹកសត្វក្រពើងាប់នេះពីខាងលើមកទម្លាក់ចោលក្នុងស្ទឹងសង្កែម៉ោងប្រហែល ១២យប់។

លោកស្នងការបន្តថាលោកបានឲ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវរកអ្នកដែលដឹកសត្វក្រពើងាប់នេះមកចោលក្នុងស្ទឹងសង្កែដើម្បីយកមកអនុវត្តតាមច្បាប់ ។

គេបង្ហោះហ្វេសប៊ុកថា, ពិតជាចម្លែកមែនសត្វក្រពើជាច្រើនក្បាលបានលង់ទឹកងាប់ក្នុងស្ទឹងសង្កែ ស្ថិតនៅក្នុងភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបងនៅជិតចំណតទូកដរថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *