ភ្នំពេញ​៖​ ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់វិស័យទេសចរណ៍, នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ រួមជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសហការគ្នាផ្សព្វផ្សាយសក្តានុពល ទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ» ។
សូមជម្រាបជូនថា​ ការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ» នេះ​ គឺសំដៅបង្ការ ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងបំភ្លៃ បំផ្លើសពីស្ថានភាពជាក់ស្តែងនៅកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ផ្តល់សុវត្ថិភាព និងភាពជឿជាក់ដល់សាធារណជន និងទេសចរអន្តរជាតិដែលមានបំណងមកទស្សនាកម្សាន្តនៅកម្ពុជា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកកាន់កម្ពុជាកាន់តែច្រើន។
គួរបញ្ជាក់ថា​ ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាមានភ្ញៀវទេសចរចំនួន ៦,៧លាននាក់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *