នគរបាលរាជធានីភ្នំពេញ -វិធានការបង្ការទប់ស្កាត់និងបង្រ្កាបក្មេងទំនើង។ វិធានការទាំងនេះកម្លាំងនគរបាលរាជធានីភ្នំពេញកំពុងអនុវត្តរឹតបន្តឹងយកវិធានការជំនាញនិងវិធានការច្បាប់។ 

នៅវេលាម៉ោង០០:០០នាទីដល់ម៉ោង០៣:០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ខែធ្នូ ឆ្នាំ ២០២៤ កំលាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានល្បាតទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ ជាពិសេសក្មេងទំនើង ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ។ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានដាក់បញ្ជា ដល់មន្រ្តី ដឹកនាំដោយ លោកអធិការរង ផល មេសា ទទួលផែនការងារព្រហ្មទណ្ឌ ចុះល្បាត និងត្រួតពិនិត្យ ក្នុងមូលដ្ឋាន ដើម្បីថែរក្សា សុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *