​ទំនិញ​សំខាន់ៗ ដែល​កម្ពុជា បាន​នាំចេញ​ច្រើនជាងគេ រួមមាន​៖ សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ ដែល​ធ្វើឡើង​ពី​ក្រណាត់​, ផ្លែឈើ និង​គ្រាប់​ផ្លែឈើ ដែល​អាច​បរិភោគបាន​, ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី​, ស្បែកជើង​, កៅស៊ូ និង ផលិតផល​ធ្វើ​អំពី​កៅស៊ូ រួម​នឹង​ទំនិញ​សំខាន់ៗ​ផ្សេងទៀត​។​តាម​លោក ប៉ែន សុ​វិជាតិ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​វាយតម្លៃថា ការនាំចេញ​របស់​កម្ពុ​ជា នៅតែមាន​កំណើន​ល្អ ហើយ​ការបញ្ជាទិញ​នៅតែមាន បើទោះបីជា​មានការ កាត់បន្ថយ​តិចតួច ដោយសារតែ​កម្ពុជា ផលិត​ប្រភេទ​ទំនិញ​ចាំបាច់ ដូចជា​សម្លៀកបំពាក់ ស្បែកជើង កង់ កសិផល អង្ករ ដែល​ធ្វើ​ឲ្យ​ប្រទេស​នាំចូល នៅតែ​បន្ត​នាំចូល​។​ទោះបី​មានកំ​ណើ​នៃ​ការនាំចេញ​តែបើ​ពី​និត្យ​តួលេខ​កម្ពុជា​នៅតែមាន​ឱនភាព​ប្រៀប​ជាមួយ​ការនាំ​ចូល​៕

ភ្នំពេញ​៖ រយៈពេល​៥​ខែ ឆ្នាំ​២០២៤​នេះ កម្ពុជា​បាន​នាំចេញ​ទំនិញ​សំខាន់ៗ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១០​ពាន់​លាន​ដុល្លារ កើនឡើង​១០.៨៨% ខណៈ​ការ​នាំចូល​មាន​ជាង ១១​ពាន់​លាន​ដុល្លារ កើនឡើង​១៣.៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២៣​។ តាម​ប្រភពពី​ក្រសួងពាណិជ្ជកម្ម​ការនាំ​ចេញ​របស់​កម្ពុ​ជាច្រើន​ជាងគេ គឺ​សហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេ​ស្ប៉ា​ញ ហូ​ឡង់ បារាំង ហុងកុង និង​បណ្តា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម សំខាន់ៗ​មួយចំនួនទៀត​។​a export good

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ