ខេត្តស្ទឹងត្រែង ៖នារីស្រស់សោភាម្នាក់ដែលគេដឹងថាបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានមកលោតទឹកពីលើស្ពានមិត្តភាពកម្ពុជា-ចិនសេកុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងកាលពីរសៀល ថ្ងៃទី១៥ ឧសភា ២០២៤ ។
មុនពេលកើតហេតុ នារីជានគរបាលក្រុងរូបនោះនាងបានជិះរថយន្តម៉ាក កាមរីពណ៌ទឹកប្រាក់បើកបរដល់ចំណុចកណ្ដាលស្ពាន ក៏ឈប់ហើយបានចុះទៅលោតពីលើស្ពានទម្លាក់ខ្លួនទៅក្នុងទឹកភ្លាមរកអ្នកណាជួយឃាត់មិនទាន់បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកធ្វើដំណើរ ព្រមទាំងអ្នកនេសាទនៅលើផ្ទៃទឹក ។ភ្លាមនោះដែរគេឃើញ អ្នកនេសាទក៏បានបើកទូកទៅចំណុចកើតហេតុចុះរាវរក និងបង់សំណាញ់រាវរក តែរហូតមកទល់ពេលនេះនៅពុំទាន់ប្រទះឃើញនៅឡើយទេ ។ករណីនេះ គេនៅពុំទាន់ដឹងច្បាស់ថា តើនារីដែលជានគរបាលចរាចរណ៍ស្រស់ស្អាតរូបនោះមានរឿងអ្វីនោះទេ? ប៉ុន្តែអ្នកខ្លះបានបង្ហើបថា ទំនងជាមានវិបត្តិក្នុងគ្រួសាររបស់នាងដែលធ្វើឲ្យឈឺចាប់ខ្លាំងរហូតសម្រេចបញ្ចប់ជីវិតបែបនេះ ។
នារីនគរបាលដែលធ្វើអត្តឃាតរូបនេះ មានឈ្មោះអាយ សុធារ៉ា មានឋានៈជាអនុសេនីយ៍ទោ នាយរងផ្នែកស្ថិតិប្រជាជនក្រុងស្ទឹងត្រែង មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ នាងត្រូវបានប្រជាពលរដ្ឋគោរពស្រឡាញ់ដោយសារតែទង្វល់ល្អៗជាច្រើន ជាមួយប្រជាពលរដ្ឋក្នុងពេលបំពេញភារកិច្ច និងការងារក្នុងស្ថាប័នរបស់ខ្លួន ។ នាងក៏ត្រូវបានមនុស្សដែលនៅជុំវិញខ្លួនមានការកោតសរសើរជាច្រើនថា ជាមនុស្សម៉ឺងម៉ាត់រឹងមាំប្រាកដប្រជាក្នុងការងាររបស់ខ្លួនផងដែរ តែមិនដឹងថាហេតុអីនាងដាច់ចិត្តសម្លាប់ខ្លួនចឹង?។ពាក់ព័ន្ធករណីនេះ សារព័ត៌មានយើងនៅមិនទាន់បានការផ្ដល់បទសម្ភាសន៍លំអិតពាក់ព័ន្ធករណីនេះឡើយ ដោយសារក្រុមគ្រួសារមានការយំគ្រប់គ្នា ។ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធជាច្រើនបានចេញទូកម៉ាស៊ីនស្វះស្វែងចុះរាវរកតាមលទ្ធភាពយ៉ាងកុះករផងដែរ តែពុំទាន់មានដំណឹងអ្វីឡើយ ៕