ខេត្ត​សៀម​រាប​៖​ ក្រសួង​បរិស្ថាន​ បានឱ្យដឹថា​ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តសៀមរាប បានចាត់តាំងក្រុមការងារប្រចាំការជា៥ក្រុម ដើម្បីចូលរួមផ្សព្វផ្សាយវប្បធម៌ស្អាតរបស់កម្ពុជា ជាពិសេសយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្តាស្ទិក ការទុកដាក់សំរាម សំណល់ប្លាស្ទិក ក្នុងមុលដ្ឋាននិងជុំវិញពិធីបុណ្យ ជាមួយអនុគណ:កម្មការសោភណ្ឌភាព អនាម័យ សុខាភិបាល ទឹក ភ្លើង និងផ្គត់ផ្គង់ សម្រាប់ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គ.ស ២០២៤។ 

ក្រុមការងារបានសហការគាំទ្រសកម្មភាពនៅក្នុងក្រុងសៀមរាបដូចខាងក្រោម៖

១.ការងារសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម អនុវត្តដោយក្រុមហ៊ុនGaea.plc(បុគ្គលិក ១២០នាក់) ក្រុមហ៊ុនActive Green (បុគ្គលិក៣២នាក់) និងសសយក(កំលាំង៨០នាក់)

២.ការងារលាងសម្អាតផ្លូវ រដ្ឋបាលក្រុងប្រើប្រាស់រថយន្តសម្អាតចំនួន ០៣គ្រឿង។

៣.ការងារកំណត់ទីតាំងនិងប្រតិបត្តិការបង្គន់អនាម័យសាធារណ:ចល័តមាន ៧ទីតាំង អនុវត្តដោយគ្រឹះស្ថានអង្គរ និងមានថ្នាំកាត់បន្ថយក្លិនក្នុងបង្គន់។

ដោយឡែកនៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន មន្ត្រីឧទ្យានុរក្សបានសហការជាមួយរដ្ឋបាលស្រុកស្វាយលើ អាជ្ញាធរឃុំខ្នងភ្នំ ចូលរួមថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខ អនាម័យបរិស្ថាន ដោយធ្វើការដឹកជញ្ជូនសំរាមជាប្រចាំ។

សូមបញ្ជាក់ថា អំឡុងពេលនៃការរៀបចំសៀមរាបសង្ក្រាន្ត និងតាមរមណីយដ្ឋាននានាក្នុងភូមិសាស្ត្រខេត្តសៀមរាម ទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មួយភាគធំបានកែប្រែឥរិយាបថ ចូលរួមសម្អាត និងធ្វើអនាម័យបរិស្ថាន ការទុកដាក់សំរាម សំណល់ប្លាស្ទិកបានល្អប្រសើរជាងឆ្នាំមុនៗ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *