ខេត្តសៀមរាប ៖ តារាសម្ដែងប៊ូលីវូតឥណ្ឌា ដែលធ្លាប់បានសម្ដែងតួជា «ព្រះពុទ្ធ»បាន វត្តមានជាលើកទី១របស់គាត់ នៅលើទឹកដីកម្ពុជា ។ ប្រភពពី វត្តរាជបូណ៌ ក្រុងសៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤បានឲ្យដឹងថា៖ លោក Gagan Malik (ហ្គាហ្កាន ម៉ាលីក) ជាតារាសម្ដែងប៊ូលីវូត ធ្លាប់បានសម្ដែងតួជា «ព្រះពុទ្ធសមណគោគោត្តម» លោក Gagan Malik និងក្រុមការងារ បានអញ្ជើញមកខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត និងបានអញ្ជើញចូលមកវត្តរាជបូណ៌ ក្រាបថ្វាយបង្គំ សម្ដេច ព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ដើម្បីសម្ដែងនូវការគោរព និងការគួរសមដែលលោកបានមកដល់ប្រទេសកម្ពុជាយើង ។a boy boliwoot
លោក Gagan Malik (ហ្គាហ្កាន ម៉ាលីក)តាមរយៈហ្វេសប៊ុកថាគុណបុណ្យដែលនាំឲ្យលោកបាចូលថ្វាយបង្គំសម្ដេច ព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម។វាជាបទពិសោធន៍ដ៏អស្ចារ្យ។លោក Gagan Malik (ហ្គាហ្កាន ម៉ាលីក)បាន្លែងអំណរគុណលោកឡូរ៉ង់និងអ្នកស្រីកៅគន្ធាដែលជួយនិងណែនាំមកស្គាល់កម្ពុជា។សម្រាប់ខ្មែរយើងបានដឹងថាលោក Gagan Malik (ហ្គាហ្កាន ម៉ាលីក) សម្តែងតួជាព្រះពុទ្ធតែរតាមពិតទៅ បើតាមគាត់មានប្រសាសន៍ គាត់មិនមែនដើរតួជាអង្គព្រះពុទ្ធប៉ុណ្ណោះទេ គាត់បានដើរតួជាអង្គព្រះវិស្ណុ ព្រះសិវៈ ទៀតផង។ឈ្មោះពិតរបស់គាត់គឺ Gagan Malik ធ្លាប់បានបួសនៅវត្ត That Thong នាទីក្រុងបាងកកប្រទេសថៃ។ ការមកដល់ប្រទេសកម្ពុជាយើង គឺជាលើកទី១ របស់គាត់ហើយ តាមរយៈថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យវេស្ទើន ដែលមានឯកឧត្តម តែ ឡូរិន ជាប្រធាន និងសាលាវេស្ទើនប្រ៊ីជ សាខាខេត្តសៀមរាប ដែលមានលោកជំទាវ កៅ គន្ធា ជាអធិបតី។
សូមជម្រាបថា ៖ កម្ពុជាជាទឹកដីសុវណ្ណភូមិ ជាពិសេសខេត្តសៀមរាប ជាខេត្តតំបន់ទេសចរណ៍ ដ៏មានឥទ្ធិពល តាមរយះ ប្រាសាទអង្គរវត្ត មានភាពល្បីល្បាញ លើសកលលោក និងប្រាសាទរាប់ពាន់ ដែលបុព្វបុរសខ្មែរជំនាន់បានកសាង ចារិក ទុកជាកេរដំណែលដ៏មានតម្លៃរបស់ជាតិ ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា៖ ព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈវត្ថុដ៏មហស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា និងជាសម័យកាលដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ។ ប្រាសាទអង្គរវត្ត គឺជាសំណង់ស្ថាបត្យកម្មគ្មានពីរលើលោក និងជាសំណង់ស្ថាបត្យកម្មបែបហិណ្ឌូដែលធំជាងគេលើពិភពលោក ដែលបានបង្ហាញអំពីស្នាដៃដ៏ល្អល្អះ រចនាប្ម័ថឥតខ្ចោះ និងជានិមិត្តរូបនៃអត្តសញ្ញាណរបស់កម្ពុជា ។ ប្រាសាទអង្គរវត្ត នៅតែបន្តជាគោលដៅទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា និងលើសកលលោក ដែលពោរពេញដោយភាពអស្ចារ្យ ដោយនាខែមីនានេះ នឹងមានព្រឹត្តិការណ៍អយនកាល ឬសមរាត្រី ( Equinox ) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ដោយព្រះអាទិត្យនឹងរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ៕