ខេត្តសៀមរាប៖ គណ:កម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចង្ក្រានរយ នៃស្រុកវ៉ារិន ខេត្តសៀមរាប ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានដើរល្បាត បានជូបសត្វព្រៃ (ទន្សោងចំនួន០២ក្បាល) នៅក្បែរព្រៃសហគមន៍ព្រៃឈើចង្រ្កានរយដែលពួកវាចេញមករកស៊ីស្មៅ និងផឹកទឹកតាមដងអូរនានា។
បើមានបងប្អូនបានឃើញ សត្វទន្សោង ដ៍កម្រនះ សូមមេត្តាជួយរាយការណ៍ មករដ្ឋបាលព្រៃឈើសៀមរាប ជាពិសេស សូមផួយការពារទាំងអស់គ្នាដើម្បី ជាផលប្រយោជន៏ប្រទេសជាតិយើង។
សហគមន៍អេកូទេសចរណ៍ចង្ក្រានបានរម្លឹកថា ៖ សូមបងប្រជាសហគមន៍ទាំងអស់ចូលរួមការពារសត្វទន្សោងដែលចេញមករកសុីស្មៅនៅខាងក្រៅសហគមន៍ព្រៃឈើចង្ក្រានរយបើបងប្អូនបានឃើញសូមជួយរាយការហើយនិងផួយការពារទាំងអស់គ្នាផងនេះជាផងប្រយោជន៏បងអូនវត្តមានសត្វទន្សោងនៅថ្ងៃ២០ ខែមីនា ឆ្នាំ២០២៤។
លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ចាម បង្ហោះរូបសត្វទន្សោងហើយ មានប្រសាសន៍យ៉ាងខ្លីថា ៖ «សត្វហ៊ានចេញវាល មានន័យថា បរិស្ថានសុវត្ថិភាពសម្រាប់ពួកវាមានច្រើនជាងពេលមុនៗ» ៕