ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញ ព្រះរាជក្រឹត្យ ស្តីពី ការកែសម្រួលព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។
មាត្រា១០ថ្មីនៃព្រះរាជក្រឹត្យលេខ នស/រកត/១១២១/៧៩៤ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពី ការកែសម្រួលមាត្រា២ថ្មីនៃព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៤១៣ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ស្ដីពី ការកែសម្រួលមាត្រា២នៃព្រះរាជក្រឹត្យលេខ នស/រកត/០៥១៥/៤០៣ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងមាត្រា៥និងមាត្រា១០នៃ ព្រះរាជក្រឹត្យលេខ នស/រកត/០៥១៥/៤០៣ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៥ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ត្រូវបានធ្វើការកែសម្រួលដូចតទៅ៖
មាត្រា១០. ថ្មី (មួយ)
ក.ជ.អ.ច. មានអគ្គលេខាធិការដ្ឋានមួយ ជាសេនាធិការ សម្រាប់ដំណើរការការងារប្រចាំថ្ងៃ ដែលមាន ទីតាំងស្ថិតនៅក្នុងក្រសួងបរិស្ថាន។
អគ្គលេខាធិការដ្ឋាន គ.ជ.អ.ច. ដឹកនាំដោយអគ្គលេខាធិការ១ (មួយ)រូប អមដោយអគ្គលេខាធិការរង មួយចំនួន ដែលត្រូវតែងតាំងដោយព្រះរាជក្រឹត្យឬអនុក្រឹត្យ។
ការរៀបចំនិងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋាន គ.ជ.អ.ច. ត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រាពីរ ..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រាបី…សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ៕