ខេត្តឧត្តរមានជ័យ: ប្រជាពលរដ្ខ និងពលករខ្មែរដែលចេញ-ចូលប្រកបរបររកសុី និងធ្វើពលករនៅប្រទេសថៃតាមច្រកអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ឈមជាមួយច្រកឆងចម នៃស្រុកកាប់ឆើងខេត្តសូរិន្ទប្រទេសថៃ បានទទូចស្នើសុំអោយអាជ្ញាធរខ្មែរ ពិសេស មន្ត្រីទំនាក់ទំនងព្រំដែន ខ្មែរ ដែលមានលោក ពៅ ផេង ជា មេទំនាក់ទំនងព្រំដែនខ្មែរឈរជើងនៅច្រកព្រំដែនអូរស្មាច់ ជួយសម្រួលនិងដោះស្រាយជួយដល់ពួកគាត់ផង ព្រោះសព្វថ្ងៃពួកគាត់ត្រូវបានសមត្ថកិច្ចភាគីថៃគាបសង្កត់ធ្វើបាបខ្លាំងដៃណាស់ ។a gate osmach1
ប្រភពពីបងប្អូនប្រជាពលករខ្មែរដែលឆ្លងកាត់តសមច្រកអូរស្មាច់-ឆងចមបានរៀបរាប់អោយដឹងថា ពេលពួកគាត់មកដល់ជិតព្រំដែនមានកុងត្រូលទាហានថៃបានកាក់ពួកគាត់រួចក៏បញ្ជូនទៅប៉ូលីសអន្តោប្រវេសន៍ស្រុក កាប់ឆើង ។ ពេលពួកគាត់( ពលករខ្មែរ) ទៅ ដល់ ប៉ូលីសអន្តោប្រវេសន៍ស្រុក កាប់ឆើងបានតម្រូវអោយបង់លុយចំនូន៣០០បាត(ប្រាក់ថៃ)ក្នុង១នាក់ រួចប៉ូលីសស្រុកកាប់ឆើងក៏បានដឹកពួកគាត់មកព្រំដែនរួចតម្រូវអោយពួកគាត់បង់លុយចំនួន២០០បាតក្នុង១នាក់ថែមទៀត ដោយគ្មាន ឯកសារ ឬ វិក័យបត្រអ្វីអោយពួកគាត់សោះឡើយ ។
សូមបញ្ជាក់ថា: ជារៀងរាល់ថ្ងៃមាន ពលករ ប្រជាពលរដ្ឋខ្មែរចេញ-ចូល រាប់រយនាក់ ដូច្នេះ បើក្នុងពលរដ្ឋខ្មែរ១នាក់ត្រូវបង់លុយទៅអោយក្រុមសមត្ថកិច្ចថៃពីរ-បីកន្លែងដោយក្នុង១កន្លែងៗ២០០-៣០០បាតបែបនេះ គឺធ្ងន់ធ្ងរណាស់ ដូច្នេះហើយបានជាពួកគាត់ស្នើរ សុំអោយ មន្ត្រីទំនាក់ទំនងព្រំដែន ពិសេសលោក ពៅ ផេង ជួយអន្តរាគមន៍ជួយពួកគាត់ផង ។ ប្រភពបានបន្តថា ឯខាងប្រជា ពលរដ្ឋថៃវិញ ពេលដែលចេញ-ចូលមកក្នុងទឹកដីខ្មែរតាម ច្រកឆងចម-អូរស្មាច់នេះ បើពួកគេ ជួបប្រទះបញ្ហាអ្វីកើត ឡើងគឺ ខាងភាគីទំនាក់ទំនងព្រំដែនថៃ គេចេញមុខ អន្តរាគមន៍ដោះស្រាយបញ្ហាជួយ ប្រជាពលរដ្គេលឿនរហ័សណាស់ ។ ជុំវិញ ករណី សេចក្តីរាយការណ៍ព័ត៌មានខាងលើនេះ ការិយាល័យព័ត៌មាន គេហទំព័រ មាតុភូមិ ពុំអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ពៅ ផេង មេទំនាក់ទំនងព្រំដែនច្រកអូរស្មាច់ បាននៅឡើយទេ ព្រោះទូរស័ព្ទ មិនមានការឆ្លើយតប ៕ ដោយ: សុផល Tel: 012 953 824/016953 222a osmach1