កាលពីថ្ងៃទី ២៤ ខែមករា នាយកកម្មវិធីជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) លោក Thomas White បាននិយាយថា មនុស្ស ៩ នាក់បានស្លា.ប់ និង៧៥នាក់រងរបួសនៅក្នុងឧប្បត្តិហេតុមជ្ឈមណ្ឌលហ្វឹកហ្វឺន Khan Younis របស់អង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានវាយប្រហារ។
មជ្ឈមណ្ឌលហ្វឹកហ្វឺន Khan Younis គឺជាជម្រកបណ្តោះអាសន្នសម្រាប់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលភៀសខ្លួនដោយសារជម្លោះនៅតំបន់ហ្គាហ្សា។ នៅលើបណ្តាញសង្គម លោកបាននិយាយថា ការចូលទៅកាន់មជ្ឈមណ្ឌលដោយសុវត្ថិភាពត្រូវបានគេបដិសេធអស់រយៈពេលពីរថ្ងៃ ហើយឥឡូវនេះមនុស្សត្រូវបានជាប់នៅទីនោះ។
ឆ្លើយតបនឹងការវាយប្រហារនេះ កងទ័ពអុីស្រាអែលបានអះអាងថា តំបន់ដ៏ធំនេះគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ចលនាហាម៉ាស់ ដោយសង្កត់ធ្ងន់ថា ការបំផ្លិចបំផ្លាញទីតាំងយោធារបស់ក្រុមហាម៉ាស់នៅទីក្រុង Khan Younis ភាគខាងលិចគឺជាការផ្តោតសំខាន់នៃសង្រ្គាម។
នៅក្នុងប្រតិបត្តិការទ្រង់ទ្រាយធំបំផុតក្នុងរយៈពេលមួយខែ រថក្រោះអុីស្រាអែលបានចូលដល់ Khan Younis ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនរាប់សែននាក់កំពុងភៀសខ្លួនបន្ទាប់ពីជម្លៀសចេញពីតំបន់ Gaza ភាគខាងជើង។ គោលដៅសំខាន់នៃប្រតិបត្តិការនេះហាក់ដូចជាតំបន់ជុំវិញជំរំជនភៀសខ្លួន Khan Younis រួមទាំងមន្ទីរពេទ្យ Nasser និង Al-Amal ក៏ដូចជាមជ្ឈមណ្ឌលបណ្តុះបណ្តាល UNRWA ផងដែរ។
អ្នកនាំពាក្យអាជ្ញាធរសុខាភិបាល Gaza លោក Ashraf Al-Qidra បាននិយាយថា ប្រតិបត្តិការរបស់អុីស្រាអែលបាននាំទៅដល់ការដាច់ឆ្ងាយពីមន្ទីរពេទ្យនៅ Khan Younis ។ អ្នករបួស អ្នកជំងឺ និងទារករាប់រយនាក់កំពុងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ ដោយសារកង្វះលទ្ធភាពទៅមន្ទីរពេទ្យ។
ចាប់តាំងពីការប្រយុទ្ធគ្នាផ្ទុះឡើងក្នុងខែតុលាឆ្នាំ 2023 មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ចំនួនអ្នកស្លា.ប់នៅហ្គាហ្សាមាន 25,700 នាក់។ ទន្ទឹមនឹងនេះចំនួនអ្នកស្លា.ប់នៅខាងអុីស្រាអែលមានចំនួន ១២០០នាក់៕