សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា លោកនៅតែមានជំនឿចិត្តថាសហរដ្ឋអាមេរិកនឹងមិនក្បត់ប្រទេសរបស់លោកដោយបញ្ឈប់ការផ្ដល់ជំនួយយោធានោះទេ ខណៈដែលទីក្រុងកៀវកំពុងតស៊ូវាយបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីអ៊ុយក្រែន។ការកត់សម្គាល់បែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងចំពេលដែលជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន កំពុងជាប់គាំងដោយសារការជំទាស់ពីក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋនៅក្នុងសភាទាំង២ របស់សហរដ្ឋអាមេរិក ចំពោះមុខការព្រមានពីសេតវិមានថាកញ្ចប់ថវិកាសម្រាប់ទិញអាវុធផ្ដល់ឱ្យអ៊ុយក្រែននឹងត្រូវអស់នៅដំណាច់ឆ្នាំនេះ ប្រសិនបើមិនមានការអនុម័តជំនួយថ្មីទេនោះ។តែយ៉ាងណាក៏ដោយ ក្នុងសន្និសីទសារព័ត៌មានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអង្គារសប្ដាហ៍នេះ…