ភ្នំពេញ ៖ សូមប្រុងប្រយ័ត្ន!!! Scam Alert! សូមកុំចុចតំណរភ្ជាប់ក្លែងក្លាយ(Phishing Link) នេះគឺជាទម្រង់បោកប្រាស់ ដែលបន្លំខ្លួនជាធនាគារ ABA បញ្ឆោតឱ្យចុចតំណភ្ជាប់ណាមួយហើយលួចយកនូវព័ត៌មានរបស់យើង និងឈានទៅដល់ការគ្រប់គ្រងគណនី ធនាគារ ABA ។ នេះជាការបញ្ជាក់ពីខាង អង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃ អគ្គស្នងការនគរបាលជាតិ នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។
អង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃ អគ្គស្នងការនគរបាលជាតិ បានរម្លឹក និងណែនាំថា៖ ដើម្បីសុវត្ថិភាព សូមលោកអ្នក កុំចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ តម្រូវឱ្យយើងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនអោយសោះ ៕សូមមេីលចណាំទុកក្រុមហ៊ុនឆរបោកខាងក្រោម៖