ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពី​ធាតុអាកាសនៅកម្ពុជា​។
ក្រសួង​ធនធាន​ទឹក​ បានឱ្យដឹងទៀតថា​ សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣៖
ទ្រនុងនៃសម្ពាធខ្ពស់ពីប្រទេសចិនបន្តបង្កើនឥទ្ធិលគ្របដណ្តប់លើកម្ពុជា ជាមួយនឹង ខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ៖
១-តំបន់វាលទំនាប ៖​ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ វិនាទី។
២-តំបន់ខ្ពង់រាប ៖​ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រវិនាទី។
៣-តំបន់មាត់សមុទ្រ ៖​ សីតុណ្ហភាពអប្បបរមាពី២៥-២៧°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៤ម៉ែត្រ វិនាទី រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ