តាកែវ:
ថ្ងៃពុធ ០៣កើត ខែកត្តិកឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ៣០ នាទី ស្ថិតនៅ ភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ខេត្តតាកែវ
មានសាកសព ម្នាក់ឈ្មោះ នួន សំណាង ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មន្ត្រីឥណទាន បានឆក់ចរន្តអគ្គីសនីស្លាប់។
ក្រោយពីបានទទួលបាន ព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងធំខាងត្បូង កម្លាំងជំនាញនគរបាលស្រុកត្រាំកក់បាន សហការជាមួយការិយាល័យបច្ចេកទេសខេត្ត និងអាជ្ញាធរមូលដ្ឋាន ជាមួយក្រុមគ្រូពេទ្យ បានពិនិត្យទៅលើសាកសព និងមានការបំភ្លឺពីសាក្សីដែលលេងបាល់ជាមួយគ្នា ទើបកម្លាំងជំនាញរបស់យើងសន្និដ្ឋានបានថាសាកសពខាងលើពិតជាឆក់ចរន្តអគ្គីសនីស្លាប់ដោយខ្លួនឯងពិតប្រាកដមែន។
+មូលហេតុ ដើរទៅរើសបាល់ហត់ពេកក៏ផ្អែកនឹងបង្គោលភ្លើងហ្វាក្នុងពេលមេឃភ្លៀងរលឹម។