ខេត្តបាត់ដំបង៖ កាលពីថ្ងៃអាទិត្យទី១២ ខែវិច្ឆិកាឆ្នាំ២០២៣ វេលា ម៉ោង១៣និង៣០នាទីនៅចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងអនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត, បាត់ដំបងនិងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន,លោកវរសេនីយ៍ ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរូមជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុក ចុះល្បាតក្នុងភូមិសាស្រ្តបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់ សារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ ស្តែងជាលទ្ធផលគឺបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់គឺ៖
១-ឈ្មោះ ខន ណាដេត ភេទប្រុសអាយុ១៩ឆ្នាំ មានទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
-វត្តុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១ថង់
-ម៉ូតូចំនួន០១គ្រឿងម៉ាកHONDAទ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ2014 ពាក់ស្លាកលេខបាត់ដំបង 1AA-6593 លេខម៉ាស៊ីន ND125ME-9120880
-ទូរស័ព្ទដៃចំនួន០១គ្រឿង ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតិពីលោកកែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នគរបាលបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់ខ្លួនជន សង្ស័យ២នាក់ទៀត នៅចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង វេលាម៉ោង១៤ និង៣០នាទីថ្ងៃដដែលគឺជនសង្ស័យទាំង០២នាក់មាន ឈ្មោះ ឆង រ៉ូ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង(ជាមេក្លោង)និងឈ្មោះ កប ទូច ហៅ កែវ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង (ជាអ្នកប្រើប្រាស់គ្រឿងញៀន)
-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៧ថង់
-សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ម៉ូតូចំនួន01គ្រឿងម៉ាកHONDAទ្រីមពណ៌ខ្មៅស៊េរីឆ្នាំ2006ពាក់ស្លាកលេខបាត់ដំបង1B-4576លេខម៉ាស៊ីន ND125ME-8119500 ។
-វត្ថុតាងចាប់យកបានសរុបរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៨ថង់ – សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ម៉ូតូចំនួន០២គ្រឿង ម៉ាក HONDAទ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ 2014 ពាក់ផ្លាកលេខ បាត់ដំបង 1AA- 6593 លេខម៉ាស៊ីន ND125ME-9120880 ០១គ្រឿង និងម៉ាក HONDA ទ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ2006 ពាក់ស្លាកលេខបាត់ដំបង 1B-4576 លេខម៉ាស៊ីន ND125ME-8119500 ០១គ្រឿង
-ទូរស័ព្ទដៃចំនួន០១គ្រឿង។
បច្ចុប្បន្ននគរបាលស្រុកបាននិងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងមក ការិយាល័យជំនាញដើម្បីអនុវត្តតាមនីតិវិធី៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *